នយោបាយ

លោក ព្រាប កុល ត្រូវបានក្រុមប្រឹក្សាភិបាលអន្តរជាតិ នៃអង្គការតម្លាភាពបោះឆ្នោត​ បន្តកាន់ការងារបម្រើពួកគេ

ភ្នំពេញ៖ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ត្រូវបានក្រុមប្រឹក្សាភិបាលអន្តរជាតិ របស់អង្គការតម្លាភាពអន្តរជាតិ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យ បន្តកាន់ការងារបម្រើពួកគេទៀត ក្នុងកម្រិតអន្តរជាតិ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ព្រាប កុល បានលើកឡើងក្នុងហ្វេសប៊ុកថា “ថ្ងៃនេះ ខ្ញុំក្នុងនាមជាប្រធានគណៈកម្មការសវនកម្ម នៃក្រុមប្រឹក្សាភិបាលអន្តរជាតិ របស់អង្គការតម្លាភាពអន្តរជាតិ (TI) បានធ្វើរបាយការណ៍ជូនសមាជិក ដែលអញ្ជើញមកពីជាង ១០០ ប្រទេស ដែលបានបោះឆ្នោតផ្តល់អាណត្តិឲ្យខ្ញុំ បំពេញមុខងារតបម្រើដល់ពួកគាត់ នៅក្នុងកម្រិតអន្តរជាតិ ដែលជាកិត្តិយសផង និងជាអម្រែកផង សម្រាប់រូបខ្ញុំ” ។

លោកថា ប៉ុន្តែទោះជាយ៉ាងដូច្នេះក៏ដោយ លោកបានប្រើប្រាស់ឱកាសនេះ ដើម្បីបង្ហាញសមត្ថភាព ទៅដល់ពិភពលោក ក្នុងនាមជាកូនខ្មែរម្នាក់ ដែលមានដូនតាជាពូជអ្នកសាងសង់អង្គរ ជំនួសមុខឲ្យជនរួមជាតិខ្មែរទាំងអស់គ្នា ៕

To Top
×