ភ្នំពេញ៖ សហភាពអឺរ៉ុប បានគំរាមកាត់ផ្តាច់ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទពីកម្ពុជា (EBA) ដែលរឿងនេះ គឺជាប្រធានបទក្តៅ ក្នុងការជជែកពិភាក្សាគ្នា ជាពិសេសគឺពួកប្រឆាំង ក្នុងការផ្សាយបំភ័យកម្មករ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចបានលើកឡើងថា គ្មានប្រសិទ្ធភាពទេ ។
លោកសុខ ឥសាន បានលើកឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា “ផ្សាយបំភិតបំភ័យនិងញុះញង់កម្មករពីរឿង EBA មិនមានប្រសិទ្ធភាពឡើយ ដោយសារកម្មករបានយល់ដឹងអស់ហើយ”។
វិទ្យុអាស៊ិសេរីកាលពីរាត្រីថ្ងៃ២៤ វិច្ឆិកា ផ្សាយថា “ក្រុមកម្មករកាត់ដេរព្រួយបារម្ភកាន់តែខ្លាំង អំពីជោគវាសនារបស់ពួកគាត់ ដោយសារតែឱសានវាទនៃ ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប កាន់តែខិតជិតចូលមកដល់។ ក្រុមកម្មករបញ្ជាក់ថា ប្រសិនបើសហភាពអឺរ៉ុប ផ្តាច់ការអនុគ្រោះពន្ធមែន នោះពួកគាត់នឹងបាត់បង់ការងារ ហើយសេដ្ឋកិច្ចគ្រួសារនឹងធ្លាក់ចុះ ដុនដាបទៅតាមនោះដែរ” ៕