នយោបាយ

បទពិចារណកថា ក្រុមលោក កឹម សុខា ៖ តើតំណាងសំឡេងប្រឆាំង របស់ប្រទេសកម្ពុជា ពិតប្រាកដនៅឯណា?

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមលោក កឹម សុខា បានចេញផ្សាយបទពិចារណកថា ក្រោមចំណងជើងថា តើតំណាងសំឡេងប្រឆាំង របស់ប្រទេសកម្ពុជាពិតប្រាកដនៅឯណា? ដែលការចេញផ្សាយនេះ ហាក់វាយប្រហារទៅក្រុមលោក សម រង្ស៊ី ព្រោះដោយសារមួយ រយៈពេលចុងក្រោយនេះ ក្រោយពីទទួលសិទ្ធិសេរីភាព ពីតុលាការ គឺលោក កឹម សុខា បានជួបបណ្តាអង្គទូតជាបន្តបន្ទាប់។

អត្ថន័យក្នុងបទពិចារណកថា នោះរៀបរាប់ថា ជាធម្មតា ប្រទេសជាមិត្ត ជាពិសេសប្រទេស ប្រជាធិបតេយ្យ ដែលមានទំនាក់ទំនងការទូតជាមួយយើងនោះ មានទូតជាតំណាងប្រទេសគេជាផ្លូវការ សម្រាប់ពង្រឹងនិងពង្រីកចំណងទាក់ទង រវាងប្រទេសនិងប្រទេស រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ។

ក្នុងកិច្ចការទំនាក់ទំនង រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋនោះហើយ ទើបទូតនៃបណ្តាប្រទេសទាំងនោះ ធ្វើប្រាស្រ័យទាក់ទងនិងអន្តរកម្មផ្ទាល់ ឬស្វែងយល់ស្តាប់ទាំងសម្លេង ខាងរាជរដ្ឋាភិបាលអ្នកកាន់អំណាច និងទាំងតំណាងសំឡេងប្រឆាំង ហើយបណ្តាអង្គទូតទាំងនោះ ក៏មិនបានបោះបង់ចោលទាំងស្រុងដែរនូវសម្លេងផ្សេងៗ។ ក៏ប៉ុន្តែឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត ដែលជាតំណាង ប្រទេសទាំងនោះប្រាកដជា បានកំណត់ថាអ្នកណាជាតំណាង សម្លេងប្រឆាំង ឬក្រៅរដ្ឋាភិបាល ដើម្បីឆ្លុះបញ្ចាំងពីទស្សនៈនិងឆន្ទៈរបស់ប្រជាពលរដ្ឋពិត ប្រាកដដែលមានទម្ងន់ ។

ហេតុដូច្នេះហើយ បានជាតំណាងបេសកកម្មការ ទូតទាំងនោះ បន្ទាប់ពីបានថ្វាយសារតាំងផ្លូវការរួច រយៈពេលបំពេញបេសកកម្មនិងពេលបញ្ចប់អាណតិ្ត អង្គទូតទាំងនោះ បានជួបតំណាងរាជរដ្ឋាភិបាល និងអាចជួបតំណាង សំឡេងប្រឆាំង ឬក្រៅរដ្ឋាភិបាលដែលគេទទួលស្គាល់ផងដែរ។

ដូច្នេះគេអាចពិចារណា តើអ្នកណាជាអ្នកណា? អង្គទូតដែលជាតំណាងបណ្តាប្រទេសទាំងនោះកំណត់ឲ្យតម្លៃ មិនអាស្រ័យលើអ្នកលើកបន្តុបខ្លួនឯងនោះទេ ៕

To Top