នយោបាយ

លោក កឹម សុខា៖ ទំនាក់ទំនងអន្តរជាតិ គឺជាផលប្រយោជន៍ប្រទេស និងពលរដ្ឋ

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកស្រី Angela Corcoran ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព អូស្រ្តាលីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា បាននៅតែបន្តអះអាងថា ទំនាក់ទំនងអន្តរជាតិគឺជា ផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាពលរដ្ឋខ្មែរ។

លោក កឹម សុខាបន្តថា «ទំនាក់ទំនងអន្តរជាតិរបស់ខ្ញុំ គឺដើម្បីជាតិខ្ញុំ គឺដើម្បីផលប្រយោជន៍ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ»។

តាមរយៈលោកស្រីឯកអគ្គរាជទូត លោក កឹម សុខា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនអូស្រា្តលី ដែលបានជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍ និងដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

លោកក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអូស្រ្តាលីដែល បានដើរតួយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងការបន្តជួយនិងគាំទ្រដល់ដំណើរការស្តារ និងកសាងប្រទេសកម្ពុជា ព្រមទាំងដំណើរប្រជាជាធិបតេយ្យ៕

To Top