នយោបាយ

អង្គការ ២១ ស្នើសុំជាថ្មីនូវដំណោះស្រាយ បញ្ឈប់ហិង្សាលើយេនឌ័រក្នុងពិភពលោកការងារ

ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលចំនួន២១ បានចេញះសេចក្តីថ្លែងការណ៍រួមស្នើសុំជាថ្មី នូវដំណោះស្រាយលើបញ្ហាអាទិភាពមួយចំនួនដើម្បីបញ្ឈប់អំពើហិង្សា ដោយផ្អែកលើយេនឌ័រក្នុងពិភពការងារ និងការពារសិទ្ធិសេរីភាពមូលដ្ឋានរបស់កម្មករ។

សេចក្តីថ្លែងការណ៍ចេញថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩បានឲ្យដឹងថា ក្នុងឱកាសយុទ្ធនាការ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្នុងនាមជាសហជីព សមាគម និង អង្គការសង្គមស៊ីវិល ចំនួន ២១ ស្ថាប័ន ដែលកំពុងបំពេញការងារដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងាររបស់កម្មករនិយោជិត និងសមភាពយេនឌ័រនៅកម្ពុជា ស្នើសុំជាថ្មីនូវដំណោះស្រាយលើបញ្ហាអាទិភាពចំនួន១១ចំណុច ដែលបានដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈញត្តិស្នើសុំក្នុងទិវាអន្តរជាតិនារី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ និងទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ កន្លងមក៕

To Top