នយោបាយ

កម្ពុជា អរគុណជប៉ុន ដែលតែងតែគាំទ្រ បុព្វហេតុ សន្ដិភាព ស្ថេរភាព

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលជប៉ុនដែលតែងតែគាំទ្រ បុព្វហេតុ សន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍ នៅកម្ពុជា។

ក្នុងជំនួបពិភាក្សារងារជាមួយ លោក Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ សម្ដេច ស ខេង មានប្រសាសន៍ថា “សូមថ្លែងអំណរ អរគុណប្រជាជនជប៉ុន និងរដ្ឋាភិបាលជប៉ុន តែងតែគាំទ្របុព្វហេតុ សន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍនៅកម្ពុជា”។

សម្ដេចបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងម៉ុតមាំ ក្នុងការផ្ដល់ការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយជប៉ុន ។

ចំណែក ប្រធានសមាគម ជប៉ុន-កម្ពុជា បានលើកឡើងថា គោលបំណងរបស់ សមាគម ជប៉ុន-កម្ពុជា នាពេលនេះ ដើម្បីជំរុញ អ្នកវិនិយោគជប៉ុន មកជួបអ្នកវិនិយោគកម្ពុជា ឲ្យមានឱកាសសិក្សាពីគ្នាទៅវិញ ទៅមក ៕

ដោយ៖ អេង ប៊ូឆេង

To Top