នយោបាយ

ពេជ្រ ស្រស់៖ នយោបាយនាំ ឲ្យជាតិរីកចម្រើន គឺនយោបាយរួបរួមសាមគ្គីគ្នា

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា នយោបាយនាំឲ្យជាតិមានការរីកចម្រើន និងប្រជាជាតិបានសុខ គឺជានយោបាយរួបរួម សាមគ្គីគ្នា ដោយរិះគន់ជំទាស់គ្នា ក្នុងន័យស្ថាបនាជាតិ។

តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោក ពេជ្រ ស្រស់ បានថ្លែងថា ជាអ្នកនយោបាយជំនាន់ក្រោយ មិនគួរពាក់មុខយក្សដាក់គ្នានោះទេ គឺត្រូវចេះស្គាល់គ្នាជាខ្មែរតែមួយ ហើយក៏គួរតែប្រកួតប្រជែងគ្នា នៅលើគោលនយោបាយបានហើយ ដោយមិនចងគំនុំផ្ទាល់ខ្លួន ឬបញ្ឆេះឲ្យអ្នកគាំទ្ររបស់ខ្លួន ស្អប់លើបុគ្គលណាមួយនោះឡើយ ។

លោកបន្តថា “ដូច្នេះនយោបាយនាំឲ្យជាតិរីកចម្រើន និងប្រជាជាតិបានសុខ គឺនយោបាយរួបរួមសាមគ្គី និងជំទាស់គ្នាក្នុងន័យ ស្ថាបនាជាតិទើបកម្ពុជាយើងឈ្នះ” ៕

ដោយ៖ ធី លីថូ

To Top
×