នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា កោតសរសើរលោក កឹម សុខា ថាល្អជាងមន្ត្រីមួយចំនួន ក្នុងជួរ រាជរដ្ឋាភិបាល ក្នុងករណីបាក់អគារ នៅកែប (វីដេអូ)

នាយករដ្ឋមន្រ្តី កោតសរសើរលោក កឹម សុខា ថាល្អជាងមន្ត្រីមួយចំនួន ក្នុងជួររាជរដ្ឋាភិបាល

នាយករដ្ឋមន្រ្តី កោតសរសើរលោក កឹម សុខា ថាល្អជាងមន្ត្រីមួយចំនួន ក្នុងជួររាជរដ្ឋាភិបាល ក្នុងករណីបាក់អគារ នៅកែបhttps://www.dap-news.com/politic/2020/01/05/22030/

Posted by Dap_News_Website on Sunday, January 5, 2020

ភ្នំពេញ៖ នេះជាដំណឹងដ៏ល្អផងដែរ ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានកោតសរសើរលោក កឹម សុខា អតីតប្រធាន គណបក្សសង្រ្គោះជាតិ ចំពោះអតីតមេបក្សប្រឆាំងនេះបានចូលរួមរំលែកទុក្ខ និងសោកស្តាយ ព្រមទាំងឧបត្ថម្ភថវិកាខ្លះៗ ក្នុងករណីបាក់រលំអាគារនៅខេត្តកែប កាលពីម៉ោងប្រមាណជា៤ រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ធ្វើឲ្យមនុស្សស្លាប់និងរបួស សរុប៥៩នាក់។

គិតមកត្រឹម៥ មករានេះ មានរយៈពេល៣ថ្ងៃហើយ។ ដោយ ប្រត្តិបត្តិការរុក រកជនរងគ្រោះករណីបាក់រលំអគារត្រូវ បាន បិទបញ្ចប់ ដោយមាន ជនរងគ្រោះ ៥៩ នាក់ ស្លាប់ ៣៦ នាក់ រងរបួស ២៣ នាក់។

ប្រតិបត្តិការរុករកនិងសង្គ្រោះត្រូវបានបញ្ចប់នៅម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី៥ មករានេះ លទ្ធផលដូចខាងក្រោម៖
រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ )

  • របួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ )
  • ស្លាប់ = ៣៦ នាក់ ( ប្រុស ២២, ស្រី ១៤ )
    ក្នុងនោះចំនួនរួម ៥៩ នាក់ មានក្មេង ៦ ( ប្រុស ៤ , ស្រី ២ )។

ក្រោយបញ្ចប់ការរុករក សម្ដេចតេជោហ៊ុន សែន បានអញ្ជើញធ្វើ សន្និសីទសារព័ត៌មានបង្ហាញអំពីសកម្មភាព ក៏ដូចជាលទ្ធផលនៃ ការប្រតិបត្តិការរុងរកជន រងគ្រោះផងដែរ។

សម្តេចតេជោ បានកោតសរសើរដល់កំលាំង សមត្ថកិច្ចចម្រុះទាំងអស់ ដែលបានសហការគ្នាជួយរកអស់ពីកំលាំងកាយចិត្ត។

សម្តេចតេជោបានថ្លែង ការស្វាគមន៍ ចំពោះការជួយជាថវិកា របស់លោក កឹម សុខា ក្នុងឧបទ្ទវហេតុបាក់អាគារនៅកែបនេះ។ បើតាមការបង្ហើបជំនួយ របស់លោក កឹម សុខា ប្រហែលជា២ពាន់ដុល្លារ។

បន្ទាប់ពីមានការប្រកាសជួយ បែបនេះ សម្តេចតេជោ បានមានប្រសាសន៍ថា លោក កឹម សុខា ល្អជាងមន្រ្តីនៅក្នុងជួររាជរដ្ឋាភិបាល មួយចំនួន ព្រោះមន្រ្តីទាំងនោះនៅពេលមានហេតុការណ៍នេះកើតឡើងបែរមិនចូលរួម សោកស្តាយទេ តែបែរជាផ្ញើមកតាម បណ្តាញសង្គមក្នុងន័យរិះគន់ទៅវិញ។

សម្តេចតេជោបន្តថា “ខ្ញុំគិតថា លោក កឹម សុខា គិតត្រូវជាង មនុស្សមួយចំនួន នៅក្នុងជួររាជរដ្ឋាភិបាល។ ដោយគាត់ មិនមែនថ្កោលទោស រាជរដ្ឋាភិបាល។ គាត់សម្តែងការសោកស្តាយ។ ចឹងលោក កឹម សុខា ប្រសើរជាងមន្រ្តីក្នុងជួររាជរដ្ឋាភិបាល មួយចំនួន”។

ក្រៅពីរិះគន់មន្រ្តីក្នុងរាជរដ្ឋាភិបាល ហើយ សម្តេចក៏បានឌឺដង ទៅកាន់បុគ្គលប្រឆាំងមួយទៀតដែរ។

ក្នុងនោះសម្តេចក៏បានលើកឡើង ពីលោក ពេជ្រ ស្រស់ផងដែរ ដែលលោកពេជ្រ ស្រស់ ផ្ញើសារក្នុងន័យជាន់ពន្លិច បន្ថែមទៀត។

លោក ពេជ្រ ស្រស់ ក៏បានបង្ហើបពីតួនាទីរបស់ អភិបាលខេត្តកែប លោក កែន សន្ថា ដែរថា តើអាចរបូតចេញទេ? ប៉ុន្តែករណីនេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ខាត ថា គ្មានការដកហូតតំណែងអ្វីឡើយ។

នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គ្មានការដកតំណែង អភិបាលខេត្តកែបនិងមន្រ្តីពាក់ព័ន្ធនោះទេ។

សម្តេចតេជោបញ្ជាក់ថា “មិនមែនជាពេលវេលាទាមទារ ឲ្យដកអ្នកនេះ អ្នកនោះទេ ហើយកុំនិយាយពីពុករលួយ។ អត់មានដកចៅហ្វាយ ខេត្តទេ”។

ដូច្នេះឱកាសនេះគួរកុំបន្ទោស អ្នកណា ព្រោះគ្មានអ្នកណាចង់ជួប បញ្ហាបែបនេះឡើយ។

ទន្ទឹងនឹងនេះដែរ សម្តេចតេជោ ក៏បានក្រើនរំលឹកពីករណី បាក់អាគារ៧ជាន់ នៅខេត្តព្រះសីហនុផងដែរ។

សម្តេចថា ពេលនោះមានជនឆ្លៀតឱកាស មួយចំនួន ឌឺដងមកកាន់សម្តេចថា ដកតំណែងលោក យន្ត មីន ពីអភិបាលខេត្តព្រះសីហនុ មកឡើងជារដ្ឋលេខាធិការ ក្រសួងការជាតិពាក់ផ្កាយ៣វិញ។

តែសម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ ត្រឡប់ទៅវិញថា ករណីនេះ គ្មានកំហុសអ្វីឡើយ ដោយគ្មានអ្នកណាម្នាក់ចង់កើតរឿង បែបនេះទេ។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អាគារមួយ ដែលកំពុងសាងសង់ នៅក្រុងព្រះសីហនុក៏បានដួល រលំបណ្តាល ឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរបួសផងដែរ មានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ។

ចំពោះការជួយឧបត្ថម្ភ ទៅលើបងប្អូនជនរងគ្រោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកា ដែលទទួលបានពីសប្បុរសជន គឺសំរាប់អ្នកដែលរងរបួស គឺទទួលបាន១ម៉ឺនដុល្លារ។ ដោយឡែកករណីពិសេសនៃការជួយសង្គ្រោះប៉ុន្មាននាក់ចុងក្រោយនេះ គឺម្នាក់ៗទទួលបាន២ម៉ឺនដុល្លារ។ សំរាប់គ្រួសារសពជនរងគ្រោះម្នាក់ៗទទួលបាន៥ម៉ឺនដុល្លារ និង បន្ថែម១០លានរៀលទៀតសម្រាប់ពិធីបុណ្យសព ៕

ពាក់ព័ន្ធម្ចាស់សំណង់អគារកម្ពស់ ៦ជាន់ ដែលបានបាក់ ស្រុត បណ្តាលឲ្យមានកម្មករស្លាប់ និងរងរបួសជាច្រើន ត្រូវបានកម្លាំង នគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកែបឃាត់ខ្លួនហើយ នៅរសៀលថ្ងៃទី៤ មករា ។

លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា ម្ចាស់សំណង់ឈ្មោះ ឯក សារុន (ប្តី) និងឈ្មោះ ឈីវ សុធី (ប្រពន្ធ) មានលំនៅ បច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ៕

To Top