នយោបាយ

ខួប៤១ឆ្នាំ នៃជ័យជំនះ ៧មករា អាមេរិកគាំទ្រផ្សះផ្សាជាតិ ដើម្បីធានាសោកនាដកម្មប្រល័យពូជសាសន៍ មិនកើតឡើងវិញ

ភ្នំពេញ៖ ក្នុងឱកាសកម្ពុជាប្រារព្ធខួបលើកទី៤១ឆ្នាំ នៃជ័យជំនះមករា នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហាញសារគាំទ្រចំពោះការផ្សះផ្សាជាតិ ដើម្បីធានាថា សោកនាដកម្មបែបនេះ នឹងមិនកើតឡើងវិញ។

តាមរយៈហ្វេសប៊ុករបស់ទូតបានឲ្យដឹងថា ថ្ងៃនេះគឺជាការចងចាំប្រជាជនកម្ពុជាជិត ២លាននាក់ បានបាត់បង់ជីវិត ហើយមានផលប៉ះពាល់ជាច្រើនរាប់មិនអស់ នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះ ប្រជាជនកម្ពុជាបានបង្ហាញភាព រឹងមាំអស់ជាច្រើនទសវត្ស ចាប់តាំងពីសម័យដ៏ខ្មៅងងឹត និងការខិតខំប្តេជ្ញាចិត្ត បាននាំប្រទេសមួយនេះមកដល់សព្វថ្ងៃ។

ទូតបន្តថា “សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់ពួកគេសម្រាប់ការផ្សះផ្សាជាតិ វិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យភាព ហើយដើម្បីធានាថា សោកនាដកម្មបែបនេះ នឹងមិនកើតឡើងវិញ”៕

To Top