ភ្នំពេញ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់ពីយុទ្ធសាស្ត្រដែលលោក បានសិក្សាស្រាវជ្រាវរកឃើញ ហើយយកមកអនុវត្តន៍នោះគឺ ៖ “ការផ្លាស់ប្តូរ ពី ខ្លៅ ខ្លាច ឃ្លាន” ។
តាមរយៈហ្វេសប៊ុកលោក មុត ចន្ថា ជាជំនួយការបានលើកឡើងពីប្រសាសន៍លោក កឹម សុខា មកពន្យល់ពីខ្លឹមសារ «ខ្លាច ខ្លៅ ឃ្លាន» ៖ ១. ផ្លាស់ប្តូរពីការមិនចេះ មិនយល់ មិនដឹង ឬអវិជ្ជា(ខ្លៅ)ឲ្យទៅជា ចេះ យល់ ដឹង ឬស្គាល់ការពិត ដោយអនុវត្តតាមវិធីសាស្រ្តផ្លាស់ប្តូរតាមរយៈការអប់រំបណ្តុះបណ្តាល ផ្សព្វផ្សាយ , ផ្លាស់ប្តូរនេះ ធ្វើពីក្រោមទៅលើផ្តើមពីពលរដ្ឋ ធ្វើឲ្យមានការចេះដឹងមុន ទើបអាចផ្លាស់ប្តូរជ្រើសរើសអ្នកដឹកនាំបានល្អ និងផ្លាស់ប្តូរអ្នកដឹកនាំតាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ អហិង្សា និងសន្តិវិធី ស្របតាមឆន្ទៈពលរដ្ឋ ដែលមិនមែនផ្លាស់ប្តូរ ដោយការធ្វើបដិវត្តន៍ រដ្ឋប្រហារ ឬហិង្សានោះទេ។ ដូច្នេះហើយបានជាកំណត់គោលដៅ «ធ្វើដំណើរឆ្ពោះទៅ រកការបោះឆ្នោត» មិនឆ្ពោះទៅរកការធ្វើឲ្យមានការបង្ហូរឈាមខ្មែរជាដាច់ខាត។
២. ផ្លាស់ប្តូរពីខ្លាច (ការភ័យខ្លាច) ការគំរាមកំហែង ឲ្យទៅជាមានសេរីភាព ហ៊ានប្រើសិទ្ធិរបស់ខ្លួន ដោយមានការទទួលខុសត្រូវ។
និង៣. ផ្លាស់ប្តូរពីការឃ្លាន ភាពក្រីក្រ ភាពខ្វះខាត ឲ្យមានជីវភាពប្រសើរ សម្បូរ រុងរឿង៕