នយោបាយ

សវនាការលើកទី២ របស់លោក កឹម សុខា បន្តនៅព្រឹកនេះ

ភ្នំពេញ៖ លោក កឹម សុខា អមដោយសហមេធាវី ៤រូប បានធ្វើដំណើរចូលរួមសវនាការជុំនំជម្រះក្តី នៅសាលាដំបូងរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

នេះជាសវនាការលើកទី២ហើយ ក្រោយសវនាការលើកទី១ ធ្វើឡើងកាលពីថ្ងៃ១៥-១៦ មករា។ សវនាការពេលនោះ ក្រុមប្រឹក្សាអង្គជំនុំជម្រះបានសម្រេច ទទួលយកភស្តុតាងជាវិដេអូ មានរយៈពេលជាងមួយម៉ោង ដែលបង្ហាញពីសកម្មភាព របស់លោក កឹម សុខា ដែលមានការចោទប្រកាន់ពីអំពើក្បត់ជាតិ ។ 

កន្លងមកមានការបង្ហាញវិដេអូជាង ១០នាទីតែប៉ុណ្ណោះ ដែលវិដេអូ នោះលោក កឹម សុខាអះអាងថា មានការកាត់ជាកងៗ ខុសពីខ្លឹមសារជាងមួយម៉ោង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោក កឹម សុខា បានទទួលស្គាល់ថា សំឡេង និងរូបភាព ពិតជារបស់លោកមែន៕

To Top