ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានប្រកាស ទទួល គណបក្សខ្មែរស្រឡាញ់ជាតិ (គ.ខ.ស.ជ) ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល តាំងនៅផ្ទះលេខ១៧ B១០ ផ្លូវលំ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញក្រោយពីបានចុះបញ្ជីនៅក្រសួង។
យោងតាមប្រកាស ស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយរបស់ ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយសម្តេច ស ខេង ជារដ្ឋមន្រ្តី កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវធ្វើសកម្ម ភាពស្របតាមច្បាប់ ស្ដីពី គណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន និង លក្ខន្ដិកៈរបស់គណបក្ស ដែល បានតម្ដល់ទុកនៅក្រសួង។
សូមបញ្ជាក់ថា គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបាន បង្កើតឡើងដោយអតីតថ្នាក់ដឹកនាំអតីត គណបក្សសង្គ្រោះជាតិ រួមមាន៖ លោក ជីវ កត្តា លោក ស៊ឹម សុវណ្ណនី និងលោក កង គឹមហាក់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ផងដែរ។ គិតមកដល់ពេលនេះ មានគណបក្សនយោបាយជាង ៤០ បានចុះបញ្ជីផ្លូវការ នៅក្រសួងមហាផ្ទៃ៕
ដោយ ៖ អេង ប៊ូឆេង