នយោបាយ

ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើត គណបក្សប្រយោជន៍ខ្មែរ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបង្កើតគណបក្សប្រយោជន៍ខ្មែរ ដែលមានឈ្មោះសរសេរជាអក្សរកាត់ថា (គ.ប.ខ) មានអាសយដ្ឋាននៃទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខ៦៩E មហាវិថីសម្ដេចសុធារស ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្របតាមប្បញ្ញត្តិ ដូចមានចែងក្នុងវាក្យខណ្ឌទី១ មាត្រា៩ នៃច្បាប់ស្ដីពី គណបក្សនយោបាយ។

ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃជម្រាបជូនលោក សុខ គឹមរស្មី តំណាងស្ថាបនិកគណបក្ស នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពី គណបក្សនយោបាយ គណបក្សប្រយោជន៍ខ្មែរ ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមវាក្យខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ៕

To Top