ការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបំពុលសង្គមជុំវិញរឿង ព្រំដែនដែលក្រុមប្រឆាំងជ្រុលនិយមបាន ប្រើប្រាស់ជាឧបករណ៍ កេងចំណេញ នយោបាយជាច្រើនទសវត្សរ៍មកហើយនោះ ត្រូវបានក្រុមដដែលនេះយកមក ប្រើប្រាស់ជាថ្មីនៅក្នុងពេលដែលកម្ពុជា កំពុងប្រឈមមុខខិតខំ ដោះស្រាយបញ្ហាកូវីដ~១៩។ ពួកគេបាននិងកំពុងប្រឌិតរឿងដើម្បីបង្កើតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលសង្គមពិសេស ពាក់ព័ន្ធរឿងព្រំដែន ដែលជារឿង ជាតិនិយមដ៏រសើប។ តើមានអ្វីនៅ ពីក្រោយចេតនា របស់ក្រុមនេះ?
នរណាក៏ដឹងដែរថា បញ្ហាព្រំដែន រវាងកម្ពុជាជាមួយប្រទេសជិត ខាងគឺជាបញ្ហារ៉ាំរ៉ៃដែលបន្សល់ ទុកតាំងពីសម័យអាណា ព្យាបាលបារាំង ហើយអ្នកដឹកនាំជំនាន់ក្រោយគឺជា អ្នក រងគ្រោះដែលត្រូវបន្តដោះស្រាយ។ ដំណោះស្រាយបញ្ហាព្រំដែននេះ ទៀតសោតគឺជារឿងដ៏សែនស្មុគ ស្មាញជាងបញ្ហាអ្វីៗទាំងអស់។
ជាក់ស្តែង ជម្លោះដែនដីនៅជុំវិញពិភពលោក បានក្លាយជារឿងក្តៅគគុក, រឿងស្អប់ខ្ពើមពូជសាសន៍ និងពេលខ្លះបានក្លាយជាជម្លោះប្រដាប់ អាវុធទៀតផងក៏នៅតែមិនអាចស្រាយចេញបាន នោះដែរ។ បញ្ហាសមុទ្រចិនខាងត្បូងដែលជា បញ្ហាដ៏ក្តៅគគុកក្នុងតំបន់គឺជាឧទាហរណ៍យ៉ាង ជាក់ស្តែងបំផុតអំពីភាព ស្មុគស្មាញនៃបញ្ហាព្រំដែនដែល គ្មានបរទេសណាឬស្ថាប័ន អន្តរជាតិណាអាចដោះស្រាយបានក្រៅ តែពីភាគីមានជម្លោះខ្លួនឯង នោះឡើយ។
គឺក្នុងន័យនេះហើយដែលរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ធមន្ត្រី ហ៊ុន សែន បានខិតខំដោះស្រាយបញ្ហា ព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី តាមរយៈការចរចា បោះបង្គោលខណ្ឌសីម៉ាឲ្យបាន ជាក់លាក់ដើម្បីរក្សាការពារទឹកដី របស់ខ្លួនមិនឲ្យបាត់បង់។ ការចរចារវាងកម្ពុជា ជាមួយវៀតណាមក្តី ,ជាមួយថៃក្តី ឬជាមួយឡាវក្តី វាទាមទារឲ្យភាគីកម្ពុជា ប្រើភាពទន់ភ្លន់ អត់ធ្មត់ និងភាពឈ្លាសវៃខាងផ្លូវច្បាប់ អន្តរជាតិ ដើម្បីការពារបូរណភាព ទឹកដីផងនិងរក្សាកិច្ចសហប្រតិបត្តិការល្អជាមួយ ប្រទេសជិតខាងផង ដោយចៀសវាង ឲ្យបានជាដាច់ខាតនូវការបង្កអរិភាព ឬសង្គ្រាមជាមួយប្រទេសជិតខាង។ នយោបាយទន់ភ្លន់ តែម៉ឺងម៉ាត់និងច្បាស់ លាស់លើបញ្ហាគោលការណ៍អធិបតេយ្យជាតិរបស់កម្ពុជា បានសម្រេចលទ្ធផលយ៉ាងគាប់ប្រសើរ តាមរយៈការ បោះបង្គោលព្រំដែន គោកទាំងជាមួយថៃ, ជាមួយឡាវនិងជាមួយវៀតណាមបានរួចរាល់ភាគច្រើនហើយ។
ប៉ុន្តែ ក្រុមប្រឆាំងជ្រុលនិយម បែរជាយកបញ្ហាអាយុជីវិតជាតិ នេះមកធ្វើជាប្រធានបទបំពុលខ្មែរដើម្បីបំរើមហច្ឆិតាន យោបាយព្រោះតែចង់ដណ្តើមអំណាច ទៅវិញ។
តាមពិត ក្រុមជ្រុលនិយមទាំង នេះមិនដែលបានសិក្សារឿងព្រំដែន ឲ្យបានច្បាស់លាស់នោះឡើយហើយក៏មិនដែលលើក យកបញ្ហាពិតប្រាកដពាក់ព័ន្ធនឹងព្រំដែន មកបកស្រាយតាម លក្ខណៈប្រវត្តិសាស្ត្រ, តាមបច្ចេកទេស ឬតាមទិដ្ឋភាពច្បាប់ម្តងណាឡើយ។
ពួកគេបានត្រឹមតែដើរ ឬជិះម៉ូតូហែហម ដោយសកម្មជនរបស់ខ្លួនទៅអើតតាម បណ្តាយព្រំដែនហើយចង្អុលទាំងងងឹតងងុលថា កម្ពុជាបាត់បង់ទឹកដីត្រង់នេះ ឬ ត្រង់នោះដោយស្មានៗដើម្បីញុះញង់ ឲ្យពលរដ្ឋមានកំហឹងជាមួយរដ្ឋាភិបាលតែ ប៉ុណ្ណោះ។
ចុងក្រោយនេះ ខណៈពេលដែល ពិភពលោកកំពុងរង ការរាតត្បាតដោយជំងឺកូវីដ ១៩ ក្រុមជ្រុលនិយមទាំង នេះដែលពីដំបូង រំពឹងថា រដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន សែន នឹងរងគ្រោះខ្លាំងដោយសារកូវីដ ១៩ ដែលជាឱកាសល្អសម្រាប់ខ្លួនជាន់ពន្លិចបន្ថែម នោះ ស្រាប់តែខកចិត្តយ៉ាងខ្លាំង ទៅវិញដោយសារតែកម្ពុជាទប់ទល់បានយ៉ាងល្អ ជាមួយជំងឺឆ្លងជាសាកលមួយ នេះ។ ដោយគ្មានពាក្យអ្វីមក និយាយរិះគន់បន្តុះបង្អាប់រដ្ឋាភិបាលផង និងដើម្បីកុំអោយ សាធារណមតិនិងសកម្មជន នៃបក្សខ្មោចរបស់ខ្លួនដែលនៅ សេសសលភ្លេចពួកខ្លួនដែល ស្ទើរតែដាច់ខ្យល់បាត់ទៅហើយនោះផង ជាពិសេសដើម្បីបំរើផលប្រយោជន៍ភូមិសាស្ត្រ នយោបាយរបស់ចៅហ្វាយនាយ ដែលយកកម្ពុជាជាកូនជញ្ជីងថ្លឹងផងនោះ ក្រុមនេះក៏ចាប់យក បញ្ហាព្រំដែនមកចាក់រុក,ញុះញង់ក្រឡុកនិងដុតកំហឹងជាថ្មី។
ពួកគេបានបង្កើតគណៈកម្មការ «ខ្មោច»មួយដើម្បីឆ្កឹះរឿងព្រំដែនខណៈ ដែលរដ្ឋាភិបាលកំពុងរវល់ដោះស្រាយបញ្ហាកូវីដ១៩។ ក្នុងចំណោមអ្នក ស្រែកញុះញង់រឿងព្រំដែន ភាគច្រើនសុទ្ធសឹងជាអ្នករត់ទៅជ្រកកោន នៅក្រៅប្រទេស ប៉ុន្តែ រ៉ុង ឈុន ត្រូវបានក្រុមនេះប្រើជាកូនអុកឲ្យធ្វើសកម្មភាពបង្ក ចលាចលក្នុងស្រុកដោយដើរតួជាអ្នក បង្កចលាចលរឿងព្រំដែន ដើម្បីបង្វែរការចាប់អារម្មណ៍ របស់ពលរដ្ឋខ្មែរឲ្យភ្លេចរឿង កូវីដ~១៩ ដែលរដ្ឋាភិបាលលោក ហ៊ុន សែនគ្រប់គ្រងបានល្អ និងជោគជ័យ។
ខ្ញុំកត់សំគាល់ឃើញថា សកម្មភាពរបស់ រ៉ុង ឈុន មិនខុសអ្វីពី សម រង្ស៊ី នោះឡើយគឺ ជិះម៉ូតូដើរមើលបង្គោលព្រំដែន ដែលគេបោះរួចហើយ និងថត បង្ហោះអមដោយការអត្ថាធិប្បាយដោយគ្មានមូលដ្ឋាន អ្វីទាំងអស់ថា កម្ពុជាបាត់បង់ទឹកដីទៅឲ្យប្រទេសវៀតណាម និងថា វៀតណាមធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរ ។ល។
តាមពិត រ៉ុង ឈុន គ្មានជំនាញអ្វីបន្ទិចសោះ អំពីរឿងព្រំដែន ។បុគ្គលនេះមិនទាំងចេះមើលផែនទីផងទេ ប៉ុន្តែបែរជាតាំងខ្លួន ជាអ្នកជំនាញរឿងព្រំដែនដើម្បី បោកប្រាស់ពលរដ្ឋក្នុងបុព្វហេតុ នយោបាយសុទ្ធសាធ។ គោលដៅរបស់ រ៉ុង ឈុន ដែលត្រូវបានពួកជ្រុលនិយមប្រើជាឈ្នាន់គឺធ្វើសកម្មភាពដើម្បីបង្កចលាចល សង្គមផងនិងដើម្បីបន្ថយប្រជាប្រិយភាពរបស់ លោក លោក ហ៊ុន សែនផង ខណៈពេលដែលប្រជាប្រិយភាព លោក ហ៊ុន សែន កំពុងឡើងខ្ពស់ដោយសាររដ្ឋាភិបាល ទប់ទល់និងគ្រប់គ្រងបានយ៉ាងល្អជំងឺកូវីដ ១៩ ក៏ដូចជាដោះស្រាយបញ្ហា បានយ៉ាងល្អជូនកម្មករ និងប្រជាពលរដ្ឋ។
ម្យ៉ាងទៀត គោលដៅរបស់ក្រុម នេះគឺការឆក់ឱកាសដែលវៀតណាមកំពុងមាន ជម្លោះជា មួយចិនដើម្បីបង្កើតបញ្ហាជាមួយវៀតណាម ធ្វើឲ្យទំនាក់ទំនងកម្ពុជា~វៀតណាមមានភាពតានតឹងឈាន ទៅរកភាពប្រទូសរាយបញ្ហាព្រំដែន។ ទាំងអស់នេះគឺ ស្ថិតក្នុងសេណារីយោ របស់បរទេសដែលជាអ្នក គូសវាសផ្លូវឲ្យក្រុមជ្រុលនិយម ដើរ។
កន្លងមក ដើម្បីសម្រេចគោលដៅដែលចៅហ្វាយនាយ បរទេសចង់បាននេះ រ៉ុង ឈុន ក៏បាន បង្កើតអង្គការសង្គមស៊ីវិលជាច្រើន មានដូចជាក្រុមប្រឹក្សាឃ្លាំមើល, មានទាំងសហជីព និងមានទាំងក្រុមការងារបំផុសព័ត៌មានក្លែងក្លាយ រឿងព្រំដែនជាដើម។ល។ ហើយអង្គការសង្គម ស៊ីវិលទាំងនោះ គឺសុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់ ព្រោះមិនដែលបានចុះបញ្ជីនៅក្រសួងការងារ ឬនៅក្រសួងមហាផ្ទៃឡើយ។
រយៈពេលចុងក្រោយនេះ រ៉ុង ឈុន បានធ្វើសកម្មភាពវិទ្ធង្សនាជាច្រើនដូចជា បំផុសឲ្យកម្មករ កម្មការរិនីបះបោរប្រឆាំងរដ្ឋាភិបាល ក្នុងពេលដែលរោងចក្រមួយចំនួនត្រូវបាន ព្យួរការងារមួយរយៈ ដោយសារកូវីដ ១៩។ បំផុសប្រជាពលរដ្ឋឲ្យប្រឆាំងរដ្ឋាភិបាល ដោយលើក យកបញ្ហាបំណុលមកបំភិតបំភ័យ និងបំប៉ោង។ ដឹកនាំចលនាជិះកង់បំផុសកំហឹងរឿងការ អភិវឌ្ឍន៍កោះកុងក្រៅ និងចុងក្រោយនេះគឺការបំផុសរឿងព្រំដែន ដើម្បី ញុះញង់ឲ្យពលរដ្ធអោយខឹងសម្បារ ជាមួយរដ្ឋាភិបាល។
ពីក្រៅប្រទេសឯណោះវិញ សម រង្ស៊ី ក៏ខំស្រែកឡែៗទាំងទទឹងទិសរិះគន់ វាយប្រហារដោយខុសទំនងអំពីវិធានការ របស់រដ្ឋាភិបាលដើម្បីទប់ទល់ ជាមួយកូវីដ១៩ – រិះគន់រដ្ឋាភិបាលរឿងមិនបានបិទ រោងចក្រដែលតាមពិត សម រង្ស៊ី ចង់ឲ្យកម្មករអត់ការងារធ្វើ។សម រង្ស៊ី រិះគន់រដ្ឋាភិបាលដែលអនុញ្ញាតឲ្យបើកឡើងវិញនូវក្លឹបកម្សាន្ត តាមពិត សម រង្ស៊ី ចង់បន្តឲ្យបិទដើម្បីឲ្យកម្មករក្នុងវិស័យសេវាកម្មនិង កម្សាន្តអត់ការងារធ្វើ។ ផ្ទុយទៅវិញ សម រង្ស៊ី រិះគន់រដ្ឋាភិបាលដែលមិនព្រមបើក សាលារៀនដែលតាមពិត សម រង្ស៊ី ចង់ឲ្យបើកសាលាដើម្បីឲ្យកូនសិស្សឆ្លងកូវីដ ១៩ ហើយអោយជំងឺនេះឆ្លងចូលក្នុង សហគមន៍។
ទាំងនេះ សុទ្ធសឹងជាគំនិតទុច្ចរិត នៅពីក្រោយសកម្មភាព របស់ សម រង្ស៊ី និងគូកន។ នៅពេលដែល រ៉ុង ឈុន ត្រូវបានអាជ្ញាធរ ចាប់ខ្លួន ពួកក្រុមជ្រុលនិយមក្រៅច្បាប់ក៏នាំគ្នាទូងស្គរបំផុសព័ត៌មាន ក្លែងក្លាយដើម្បីដុតកំហឹងមហាជនមួយចំនួន តូចដែលមិន ទាន់យល់អំពីបញ្ហា ព្រំដែនឲ្យខឹងរដ្ឋាភិបាល។ ប៉ុន្តែនៅទីបំផុត គំនិតទុច្ចរិតនេះក៍ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបកស្បែកមុខ ហើយការចាប់ខ្លួនមនុស្សប្រភេទនេះដាក់មួយកន្លែងដើម្បីបញ្ឈប់សកម្មភាព របស់ពួកគេដែលជាវិធានការ ចាំបាច់មិនអាចខ្វះបានដើម្បីរក្សាស្ថិរភាពសង្គម និងរក្សាភាព សុខសាន្តរបស់ពលរដ្ឋទូទាំងនគរ។
ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំសូមអបអរសាទរចំពោះរដ្ឋាភិបាល ដែលបានចាត់វិធានការនានា ប្រកបដោយ ប្រសិទ្ធភាពដើម្បីការពារ ពលរដ្ឋកុំឲ្យឆ្លងកូវីដ ១៩។ ខ្ញុំក៏សូមគាំទ្រចំណាត់ការរបស់អាជ្ញាធរទៅលើ រ៉ុង ឈុន និងបុគ្គលមួយចំនួនទៀត ដែលមានចេតនាបង្កចលាចលសង្គមក្នុងគ្រាដែលកម្ពុជាកំពុងទប់ស្កាត់កូវីដ ១៩ ។ «សេរីភាពហួសព្រំដែនរបស់ មនុស្សម្នាក់ ឬមនុស្សមួយក្រុមតូចមិន អាចដូរជាមួយនឹងជីវិត ពលរដ្ឋខ្មែរទូទាំងប្រទេសបានឡើយ»។ ដោយ : អ្នកនយោបាយតុកាហ្វេ