នយោបាយ

សម្ដេចតេជោ ហ៊ុន សែនប្រកាសជាថ្មីថា គ្មានការចរចានយោបាយ ជាមួយក្រុមប្រឆាំងឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាច់ណាត់ជាថ្មីម្ដងទៀតថាគ្មានឡើយ ការចរចានយោបាយជាមួយក្រុមប្រឆាំង។ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា “ហ៊ុន សែន អត់និយាយរឿងដំណោះស្រាយនយោបាយទេ”។

ប្រតិកម្មតបជាមួយក្រុមប្រឆាំងដែលតែងតែទាមទារឲ្យសម្ដេច ចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីនោះសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា”ខ្ញុំឡើង(ធ្វើនាយករដ្ឋមន្រ្តី)តាមរដ្ឋធម្មនុញ្ញាខ្ញុំចុះទៅវិញក៏តាមរដ្ឋធម្មនុញ្ញដែរ។ខ្ញុំឡើងតាមរយៈការបោះឆ្នោតខ្ញុំចុះទៅវិញក៏តាមការបោះឆ្នោតដែរអត់មានមករញ៉េរញ៉ៃទេ”។

To Top