ភ្នំពេញ ៖ នៅចំពោះមុខប្រជាពលរដ្ឋរាប់ម៉ឺននាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចំអកចំអន់ឲ្យមេបក្សប្រឆាំងនៅក្រៅប្រទេស ដែលដេកស្រមៃធ្វើចង់ធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា ទាំងខ្លួនកំពុងប្រព្រឹត្តិខុសច្បាប់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានចំអកដោយមិនបញ្ជាក់ចំឈ្មោះបែបនេះក្រោយពីមានអ្នកប្រឆាំងនៅក្រៅប្រទេសដែលរត់គេច ខ្លួន តែងតែនិយាយភូតភរប្រជាពលរដ្ឋខ្មែរ ថា ខ្លួននឹងធ្វើជានាយករដ្ឋមន្ដ្រីនៅថ្ងៃណាមួយ។
ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោជួនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ ខេតត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «អ្នកខ្លះដេកស្រមៃ ធ្វើជានាយករដ្ឋមន្ដ្រី ឧទាហរណ៍ នាយករដ្ឋមន្ដ្រីហ្វេកប៊ុក នាយករដ្ឋមន្ដ្រីបង្រៀនគេ។នឹកឡើងស្រមៃធ្វើ នាយករដ្ឋមន្ដ្រី អ្នកខ្លះចង់ៗតែធ្វើមិនបាន ព្រោះព្រហ្មលិខិតកំណត់មកអីចឹង»។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មទៅនឹងអ្នកវិភាគ ដែលយករូបសម្តេចពេលចុះចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋប៉ុន្មានថ្ងៃមុនទៅវិភាគ ដោយនិយាយថា «សម្តេចជរាពាធ» ខណៈសម្តេចថ្លែងថា ការវិភាគបែបៗនេះ ប្រយ័ត្នស្លាប់មុនសម្តេច។
សម្ដេចតេជោ បញ្ជាក់ថា អ្នកវិភាគនៅវ័យក្មេង ដែលមាក់ងាយមនុស្សចាស់ បើរាសីមិនដល់ អាចនឹងស្លាប់ខ្លួនឯង ដូច្នេះ អ្នកវិភាគត្រូវពិចារណាឡើងវិញ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ពេលយើងទៅមង្គលបុរី ពេលខ្ញុំឡើងផ្ទះប្រជាពលរដ្ឋមានអង្គរក្សជួយទប់ គេថាខ្ញុំ ជរាពាធហើយ។អ្នកវិភាគខ្លះអាចនឹងងាប់មុនខ្ញុំ សូម្បីតែអ្នកឯងក្មេង តែអ្នកឯងអាចងាប់មុខខ្ញុំ កុំមាក់ងា យ មើលថោក កុំមើលស្រាល»៕ដោយ ៖ អេង ប៊ូឆេង