នយោបាយ

នាយករដ្ឋមន្ត្រីថៃ នៅតែអះអាងមិនលាលែង ពីតំណែង តាមការទាមទារ របស់ក្រុមបាតុករ យុវជនថៃ

ប្រទេសថៃ៖ លោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីថៃ ក្រោយពីចប់កិច្ចប្រជុំពេ កិច្ចប្រជុំពេញអង្គសភាវិសាមញ្ញ​ 22:00នាទីមុននេះបន្តិច បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា លោកមិនលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី តាមការទាមទាររបស់ក្រុមបាតុករយុវជនថៃនោះទេ។

តែលោក ប្រាយុទ្ធ បានយល់ព្រមតាមសំណើរនៃអង្គប្រជុំរដ្ឋសភា ត្រៀមរៀបចំបង្កើតគណៈកម្មាធិការ ដើម្បីដោះស្រាយវិបត្តិសង្គមថៃដែលបានកេីតឡើងនាពេលបច្ចុប្បន្ន និងរកដំណោះស្រាយផ្នែកនយោបាយ ដោយមានការចូលរួមឲ្យទូលំទូលាយពីគ្រប់ភាគី។


សូមជម្រាបជូនថារដ្ឋសភាថៃ បានបើកសម័យប្រជុំពេញអង្គវិសាមញ្ញរយៈពេល២ថ្ងៃ ពោលចាប់ផ្តើមពីថ្ងៃទី26 – 27 ខែតុលា ឆ្នាំ2020 តាមការទាមទារនៃក្រុមបាតុករយុវជនថៃ​ ឲ្យលោក ប្រាយុទ្ធ ចាន់អូឆា ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី ទាមទារឲ្យកែច្បាប់រដ្ឋធម្មនុញ្ញ និងកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ៕

ប្រភព: តូម៉ាតូ តាមដានកិច្ចប្រជុំសភាផ្សាយផ្ទាល់

To Top