Covid-19

Breaking News: រដ្ឋមន្រ្តីការបរទេសហុង គ្រី ធ្វើតេស្តមានវិជ្ជាមានកូវីដ១៩

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសហុង គ្រី Péter Szijjártó ធ្វើតេស្តមានវិជ្ជាមានកូវីដ១៩ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានអង់គ្លេសរ៉យទ័រ នៅថ្ងៃពុធ ទី៤​ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ MTI បានរាយការណ៍ នៅថ្ងៃពុធនេះថា រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រីលោក Peter Szijjarto បានធ្វើតេស្ត៍រកឃើញវីរុសកូវីដ១៩ ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសហុងគ្រីរូបនេះ កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ដោយមិនមានលេចចេញរោគសញ្ញាអ្វីឡើយ។

សូមជម្រាបផងដែរថា លោក Peter Szijjarto រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា តែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ៕

To Top