ភ្នំពេញ ៖ លោក កឹម សុខា ជួបពិភាក្សាជាមួយលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា នៅស្ថានទូតបារាំង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងទស្សនៈគ្នា លើវិស័យនានា និងស្ថានភាពទូទៅនៅកម្ពុជា នាឆ្នាំចាស់២០២០ ដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ ។ នេះជាការបង្ហាញក្នុងហ្វេសប៊ុកលោក កឹម សុខា។
ក្នុងជំនួបនេះផងដែរ ភាគីទាំង២ក៏បានបង្ហាញទស្សនៈដូចគ្នា គឺចង់ឃើញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ដោយឈរលើគុណតម្លៃ និងផលប្រយោជន៍ របស់ប្រជាពលរដ្ឋ និងជាពិសេសដោយផ្តោតលើជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ សិទ្ធិមនុស្ស និងប្រជាធិតេយ្យផងដែរ៕