ភ្នំពេញ ៖ សហមេធាវី លោក កឹម សុខា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានស្នើសុំអន្តរាគមន៍ ពីក្រសួងយុត្តិធម៌ និងស្នើសុំមក សាលាដំបូងរាជធានីភ្នំពេញ លើកទី៣ ដើម្បីបន្តសវនាការ ក្រោយផ្អាកជាច្រើនខែ ដោយសារស្ថានភាព ជំងឺកូវីដ១៩ ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ដែលមានបរទេស នៅពីក្រោយ កាលពីអំឡុងឆ្នាំ២០១៧ ៕