ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា សំណុំរឿងរបស់លោក កឹម សុខា គឺជាសន្ទានុសិទ្ធិ របស់តុលាការ ហើយការសុំបើសវនាការ មិនមែនជាអាទិភាពនោះទេ ព្រោះជនត្រូវចោទ កំពុងនៅក្រៅឃុំ ។
ការបញ្ជាក់របស់អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បន្ទាប់ពីក្រុមមេធាវី លោក កឹម សុខា បានស្នើជាលើកទី៣ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យបើកដំណើរការរឿងក្តី ព្រហ្មទណ្ឌ លោកកឹម សុខា ឲ្យបានឆាប់កាលពេលថ្មីៗនេះ ។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់នៅថ្ងៃទី២៨ មករា ឆ្នាំ២០២១ ថា ខ្ញុំសូមជូនចំណុច អំពីទិដ្ឋភាពច្បាប់និង បច្ចុប្បន្នភាពករណីសំណុំរឿង កឹម សុខា ថាតើហេតុអ្វីបានសវនាកា រសំណុំរឿងផ្សេងអាចបន្តដំណើរការទៅបាន ហើយសំណុំរឿង កឹម សុខា បែរជានៅតែអូស បន្លាយពេលវេលាទៅវិញគឺ ៖ សំណុំរឿង កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការ របស់តុលាការ ហើយការសម្រេចបែបណា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ ។
អ្នកនាំពាក្យបន្តថា លោក កឹម សុខា បាននិងកំពុងប្រើប្រាស់សិទ្ធិ ក្នុងការការពារខ្លួនយ៉ាងពេញលេញ តាមផ្លូវច្បាប់ ដោយមានមេធាវីការពារ ដល់ទៅ ៥ រូប
។ សវនាការលើករណី កឹម សុខា នាពេលកន្លងមក ត្រូវបានធ្វើឡើងជាសាធារណៈ និងប្រកបដោយតម្លាភាព ដោយអនុញ្ញាតឱ្យសង្គមស៊ីវិល តំណាងអង្គទូត ក៏ដូចជាសាធារណជនផ្សេងទៀត បានចូលរួមស្តាប់ ។ ឧទាហរណ៍ ករណីការពិនិត្យផ្ទៀងផ្ទាត់ភស្តុតាង ជា Video Clip ដែលមេធាវីរបស់ កឹម សុខា អះអាងថាជា Video មិនពិត។ ប៉ុន្តែ ក្រោយពេលផ្ទៀតផ្ទាត់ បង្ហាញថា Video Clip ដែលផ្តល់ដោយមេធាវីរបស់ កឹម សុខា គឺដូចគ្នានឹង Video Clip ដែលជាភស្តុតាងនៅក្នុងសំណុំរឿង។ ខ្លឹមសារជារួមនៃ Video Clip នេះ កឹម សុខា បាននិយាយថា “គាត់ត្រូវបានរៀបចំ បណ្តុះបណ្តាល និងឧបត្ថម្ភ គាំទ្រដោយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា”» ។
លោកបន្តថា ប្រសិនបើករណីដូចលោកកឹម សុខាបែបនេះកើតឡើងនៅប្រទេសផ្សេង ក៏ប្រទេសនោះនឹងអនុវត្តវិធានការច្បាប់ ដូចករណីកម្ពុជាផងដែរ ។ ឧទាហរណ៍ ករណីមានការចោទប្រកាន់ថា Donald Trump បានចូលដៃជាមួយ Russia ក្នុងការបោះឆ្នោតនៅ សហរដ្ឋអាមេរិកនាពេលកន្លងមក ក៏សហរដ្ឋអាមេរិក បាននិងកំពុងចាត់ការ ស៊ើបអង្កេតផងដែរ ។
លោកគូសបញ្ជាក់ថា ៖ « ដោយករណី កឹម សុខា គឺមិនមានការឃុំខ្លួននោះទេ ហេតុដូចនេះ ការបើកសវនាការលើសំណុំរឿងនេះ គឺមិនមែនជាអាទិភាពនោះទេ ។ អាទិភាពពិតប្រាកដ គឺការបើកសវនាការ ចំពោះសំណុំរឿង ដែលមានអ្នកជាប់ឃុំ ដើម្បីជៀងវាងកុំឱ្យមានការឃុំខ្លួន ហួសកាលកំណត់របស់ច្បាប់ ជាពិសេសស្របពេល ដែលតុលាការកំពុងអនុវត្ត យុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ ក្នុងគោលដៅឈាន ទៅរកការដោះស្រាយបញ្ហាចង្អៀ តណែនក្នុងពន្ធនាគារ។ ហេតុដូចនេះ ប្រសិនបើ កឹម សុខា ស្ថិតក្នុងការឃុំ នោះសវនាការសំណុំរឿងនេះ ក៏នឹងត្រូវយកមកចាត់ការជាអាទិភាពផងដែរ» ។
សូមជម្រាបថាក្រុមមេធាវី លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ រួមមានលោក ចាន់ ចេន, លោក ផែងហេង, លោក អាង ឧត្តម និងអ្នកស្រី ម៉េង សុភារី បានដាក់លិខិត ទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំឱ្យតុលាការ បន្តសវនាការ លើសំណុំរឿងនេះឡើងវិញ។
ក្រុមមេធាវីបានបញ្ជាក់ថា ៖«យើងខ្ញុំជាសហមេធាវីការពារក្តី ជូនលោក កឹម សុខា សូមជម្រាបជូនលោកចៅក្រម ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ថា ដោយសារស្ថានភាពជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានគ្រប់ក្រងបានទាំងស្រុងហើយ តាមរយៈក្រសួងសុខាភិបាល យើងស្នើសុំតុលាការជំនុំជម្រះ ដំណើរការវិញដូចការជំនុំជម្រះរឿងក្តី ដទៃទៀតដែរ» ។
ក្រុមមេធាវីលោកកឹម សុខា ក៏បានលើកឡើងថា ការស្នើសុំនេះដើម្បីជៀសវាងការបន្ត ផ្អាកដំណើរការនីតិវិធី ជាពិសេសនោះដើម្បីជៀសវាងការបន្តរំលោភបំពាន លើសិទ្ធិក្នុងការ ទទួលបានការជំនុំជម្រះក្តីឆាប់រហ័ស និងយុត្តិរបស់លោកកឹម សុខា ។
ក្រុមមេធាវីបានគូសបញ្ជាក់ថា ការស្នើសុំនេះជាលើកទី៣ ហើយដើម្បីឲ្យតុលាការបន្តសវនាការឡើងវិញ ឲ្យបានឆាប់បំផុត ។
ជាមួយគ្នានោះដែរក្រុមេវធានីដដែល ក៏បានកត់សម្គាល់ថា សំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៧ របស់សាលាដំបូងរាជធានីភ្នំពេញ ជំនុំជម្រះក រណី លោកកឹម សុខា គឺបានធ្វើការដេញដោលសួរលោកកឹម សុខា យ៉ាងច្រើនអស់ហើយ ។ ការដាក់កម្មវិធីបន្តសវនាការ លើសំណុំរឿងចាស់នេះ មិនគួរអូសបន្លាយទៀតទេព្រោះថា ក្រុមប្រឹក្សជំនុំជម្រះមេធាវី និងភាគីពាក់ព័ន្ធ គឺមានសមាសភាពស្រេចហើយ ។
ក្រុមមេធាវីបញ្ជាក់ថា ក្នុងពាក្យស្នើសុំយ៉ាងដូច្នេះថា៖ «ការទុកសំណុំរឿងចាស់ចោលយូរ ហួសហេតុពេក ដែលអង្គសវនាការ បានធ្វើការដេញ ដោលរួចហើយនោះ មិនមែនជាជម្រើស ល្អទេ និងគ្មានទម្លាប់រឿងក្តីយកមកដេញដោល រួចទុកចោលយ៉ាងយូរ នេះដែរ។ រឿងនេះគួរតែ ត្រូវបានដាក់កម្មវិធីជាប្រក្រតីដូចបណ្តាលរឿងក្តីផ្សេងទៀត ដែលតុលាការកំពុងដំណើរកា រកម្មវិធីសព្វថ្ងៃ» ។
ក្រុមមេធាវីដដែល ក៏បានលើកឡើងថា សំណុំរឿងខាងលើ គិតមកដល់ពេលនេះ មានថិរវេលាជាង៣ឆ្នាំហើយ ដែលតុលាការមិនទាន់ បានបញ្ចប់ដំណើរ ការនីតិវិធី នៅសាលាដំបូងនៅឡើយ ។ រយៈបេលនេះគឺយូរហួសហេតុពេល។ ការទុកសំណុំរឿង ដែលបានដេញដោលចោល យូរ និងអូសបន្លាយដំណើរការជំនុំ ជម្រះដោយមិនមានច្បាប់ និងនីតិវិធីសំអាងបែបនេះបាន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិក្នុងការទទួលបានការជំនុំជម្រះក្តីឆាប់រហ័ស និងយុត្តិធម៌របស់លោក កឹម សុខា ៕ ស.សំណាង