នយោបាយ

ក្រុមមេធាវី ប្រាប់បុគ្គលបង្កើតបក្សថ្មី កុំយកឈ្មោះ លោក កឹម សុខា ទៅពាក់ព័ន្ធជាមួយ

ភ្នំពេញ៖ សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា អតីតមេបក្សប្រឆាំងបានប្រាប់ទៅកាន់បុគ្គលឬក្រុមដែលបង្កើតគណបក្សនយោបាថ្មីកុំយកឈ្មោះ លោក កឹម សុខា ទៅពាក់ព័ន្ធជាមួយត្រូវទទួលខុសត្រូវដោយខ្លួនឯង។

យោងតាមសេចក្ដីថ្លែងការណ៍របស់សហមេធាវី លោក កឹម សុខា នៅថ្ងៃទី៧ ខែ កុម្ភៈនេះបានបញ្ជាក់ថា “បុគ្គលឬក្រុមណាដែលមានបំណងបង្កើត ឬកំពុងបង្កើត ឬបានបង្កើតគណបក្សនយោបាយឬចលនានយោបាយណាមួយសូមកុំយកករណី ឬឈ្មោះ របស់ ឯកឧត្តមកឹម សុខា ទៅភ្ជាប់ពាក់ព័ន្ធជាមួយ។ បុគ្គលឬក្រុមណាដែលធ្វើកិច្ចការខាងលើសូមមានសេចក្ដីក្លាហានទទួលខុសត្រូវដោយខ្លួនឯង”៕

To Top