ភ្នំពេញ៖ លោក តាន់ វុទ្ធា អ្នកតាមដាន ភូមិសាស្រ្តនយោបាយ បានលើកឡើងថានៅភូមា បើគ្មានកណ្តាប់ដៃដែក របស់យោធាទេ, ប្រទេសនេះ នឹងបែកខ្ទេចតែម្តង ព្រោះភូមា មានជនជាតិ ជាង១៣៥ជាតិសាសន៍ ។
លោក តាន់ វុទ្ធា បានឲ្យដឹងបន្ថែម តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ កុម្ភៈនេះថា “ក្រោយទទួលបានឯករាជ្យ របស់ប្រទេសភូមា, រដ្ឋធំៗមួយចំនួន បានងើបប៉ះបោរ តស៊ូបំបែករដ្ឋ ដោយអាវុធជា ច្រើនលើកច្រើនសារ ជាពិសេសរដ្ឋ នៅជាប់ព្រំដែនចិន និងសៀម តែត្រូវបានបង្រ្កាបអោយស្ងប់ទៅវិញ ដោយកណ្តាប់ដៃ របស់ពួកយោធា” ។
សូមបញ្ជាក់ថា ភូមាមាន១៣៥ជនជាតិ និងមានសាសនា ជំនឿផ្សេងគ្នាជាច្រើន ហើយដោយមានសាសនា ផ្សេងគ្នាយ៉ាងនេះ ដែលជាកត្តាភ្ជាប់ ទៅជាមួយ ជនជាតិ ក្នុងការទាមទារបំបែករដ្ឋ បង្កើតប្រទេសផ្សេងគ្នា ដាច់ដោយឡែក មកពីសាសនា និង ពូជសាសន៍ ដែលមានរហូតមកដល់ ថ្ងៃនេះ។
ឈរលើ មូលដ្ឋានមិនចុះសម្រុងនេះ ទើបរដ្ឋធម្មនុញ្ញដំបូង របស់ភូមា ឆ្នាំ១៩៤៧ បានដាក់ឈ្មោះប្រទេសថា សហព័ន្ធសាធារណរដ្ឋ សង្គមនិយមភូមា ដោយមិន ប្រកាន់យក លទ្ធិប្រជាធិបតេយ្យ សេរី និងការគ្រប់គ្រង ប្រទេសផ្អែក មកលើកម្លាំងប្រដាប់អាវុធ និងនគរបាល ដោយមិនអនុញ្ញាត ឲ្យមានគណបក្សប្រឆាំង ក្នុងពេលនោះ៕