នយោបាយ

ទូតអូស្រ្តាលី បន្តរកដំណោះស្រាយ​ លើស្ថានការណ៍ បច្ចុប្បន្ន របស់លោក កឹម សុខា ដើម្បីផ្សះផ្សានយោបាយ

ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅតែបន្តរកដំណោះស្រាយ ទាន់ពេលវេលា និង ប្រកបដោយតម្លាភាព លើស្ថានការណ៍បច្ចុប្បន្នរបស់ លោក កឹម សុខា ដើម្បីមានការផ្សះផ្សា នយោបាយ និងចលនាឆ្ពោះទៅ មុខ ក្នុងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

តាមរយៈបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Pablo Kang ជួបជាមួយលោក កឹម សុខា នៅឯគេហដ្ឋាន របស់លោកឯកអគ្គរាជទូត។

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសនោះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាលើប្រធានបទជាច្រើន រួមមាន សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងជំនួយលើជំងឺកូវីដ-១៩ របស់អូស្រ្តាលី ដល់ប្រទេសកម្ពុជា។

ប្រភពដដែល ក៏បានបញ្ជាក់ថា « អូស្រ្តាលី នៅតែបន្តតស៊ូមតិ ដើម្បីរកដំណោះស្រាយឲ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព លើស្ថានការណ៍បច្ចុប្បន្នរបស់ លោក កឹម សុខា ដើម្បីឲ្យមានការផ្សះផ្សា នយោបាយ និងចលនាឆ្ពោះទៅមុខ នៅក្នុងលទ្ធិប្រជាធិបតេយ្យ ដែលអាចទទួលបានជាមួយ នឹងការខិតខំប្រឹងប្រែង នៅកម្ពុជា» ៕

To Top