នយោបាយ

អ្នកវិភាគ៖ ថៃគេចពីមុខ តែលេងពីក្រោយលើ បញ្ហាភូមា

ភ្នំពេញ៖ ថៃបានប្រកាសហើយថា លោក ប្រាយុទ្ធ ច័ន្ទអូចារ នាយករដ្ឋមន្ត្រីមិនចូលរួមប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុីជែកពីបញ្ហភូមានាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នោះដោយចាត់ឲ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេសទៅជំនួសវិញ។

ចំណុចនេះហើយ បានជាអ្នកវិភាគហៅថា ថៃគេចពីមុខ តែលេងពីក្រោយលើបញ្ហាភូមា។

អ្នកវិភាគបានលើកពីប្រវត្តិនយោបាយថៃថា ប៉ុន្មានសតវត្សចុងក្រោយថៃ មិនប្រឈមមុខដាក់ មហាអំណាចទេ។ ពោលខាងណាខ្លាំងអែបជាមួយខាង នោះ ឬប្រកាន់កណ្តាល។ សំខាន់ឲ្យតែខ្លួនបានផល ប្រយោជន៍។ ជាក់ស្តែងឃើញដូច្នោះមែន(នាយករដ្ឋមន្រ្តីថៃមិនចូលរួមប្រជុំអាស៊ាននៅឥណ្ឌូនេស៊ី)។

អ្នកវិភាគនិយាយបន្តថា ថៃព្រួយរឿងភូមា ដោយសារ ម្យ៉ាងសត្រូវប្រវត្តិសាស្ត្រ និងម្យ៉ាងភូមិសាស្ត្រ នយោ បាយដែលចិន ម្ចាស់ខ្សែក្រវាត់ ប្រ៊ី ។ រីឯ ម្ខាងទៀត ឥណ្ឌូប៉ាសុីហ្វិក ដឹកនាំដោយអាមេរិក ដូច្នេះថៃនឹងមិនប្រឈមមុខម្ខាងៗទេដោយទុកដើរ តួពីខាងក្រោយ សុីបានទាំងសងខាង។ លើសពីនេះទៅទៀតថៃមិនចង់ឃើញភូមា ខ្លាំងទេព្រោះសត្រូវប្រវត្តិសាស្រ្ត ហើយភូមាក៏ធ្លាប់មានផែនការកសាងអាវុធបរិមាណូកន្លងមក។

រីឯវៀតណាមវិញចង់ចេញមុខមាត់ ដើម្បីផ្គាប់ចិត្ត ឥណ្ឌូប៉ា-សុីហ្វិក ហើយខ្លួនក៏មានទុនវិនិយោគផ្នែកទូរគមនាគមន៍នៅភូមាដែរ។ លើសពីនេះ ភូមិសាស្ត្រ នយោបាយ ឥណ្ឌាមានផែនការកសាងផ្លូវហាយវេរត់កាត់ភូមា មកដាក់ណាង វៀតណាមកណ្តាល។ វៀតណាមចង់បង្ហាញថាខ្លួនក៏មានតួនាទីសំខាន់ក្នុងតំបន់ដែរឥឡូវនេះ។

ងាកមកកម្ពុជាវិញ អ្នកវិភាគបានលើកឡើងដែរថា កម្ពុជាបានប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែក បញ្ហាផ្ទៃក្នុងប្រទេសដ៏ទៃ ហើយអាចនិងជំរុញឬ លើកទឹកចិត្តឲ្យភាគីទាំងស្វែងទាំង២ រកចំណុចឈ្នះឈ្នះ ដូចដែលកម្ពុជាបានរកឃើញកាលពីថ្ងៃ ២៩ ធ្នូ ១៩៩៨។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់ តាមជើងយន្តហោះពិសេសឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ច ប្រជុំកំពូលអាស៊ានពិសេស ។ មេដឹកនាំអាស៊ានភាគច្រើន នឹងទៅដល់ទីក្រុងហ្សាកាតា នៅរសៀលនេះ។

ចំណុចពិសេសបំផុត គឺ មាន តែប្រ៊ី និងឥណ្ឌូ-ប៉ាសុីហ្វិកទេដែលកំណត់ វាសនា ប្រទេសភូមា មិនមែន ប្រជាជនភូមាតែម្នាក់ឯងទេដែលសម្រេចនោះ។

សតវត្សទី ២១ ចិន(ប្រ៊ី)និងអាមេរិក(ឥណ្ឌូ-ប៉ាសុីហ្វិក) ជាអ្នកចែកពិភពលោកត្រួតត្រា។ ចិន(ម៉ៅ សេទុង) ធ្លាប់បាននិយាយថា«សតវត្សទី២១ គឺចិន អាសុី និងអាហ្រ្វិក»។

អ្នកវិភាគបានសន្និដ្ឋានថា កិច្ចប្រជុំកំពូល អាស៊ាននៅឥណ្ឌូនេសុី លើបញ្ហាភូមាលទ្ធភាពនៃការទទួលលទ្ធផលបានតិចតួច ព្រោះអាស៊ានមិនមែនអ្នកគូសផែនទីបែងចែកពិភពលោក ឬក៏តំបន់នោះទេ។

កិច្ចប្រជុំអាស៊ានគ្រោងនឹងលើកឡើងពីវិបត្តិនៅភូមា ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានស៊ូជី ពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈធ្វើឲ្យមានការងើបឡើងប្រឆាំងពីសំណាក់ ប្រជាពលរដ្ឋដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ពីសំណាក់ក្រុមយោធា៕

To Top