នយោបាយ

បទវិភាគ ៖ អ្វីដែលហៅថា “គ្រូបង្រៀន ប្រដៅសិទ្ធិមនុស្ស” គឺជាអ្នកជាន់ឈ្លី លើសិទ្ធិមនុស្ស ខ្លាំងបំផុត

ថ្ងៃទី២១ ខែតុលា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសអាមេរិក បានចេញផ្សាយសេចក្តីថ្លែងថា ដោយបានមួលបង្កាច់ថា “ សិទិ្ធមនុស្ស និងសេរីភាព នៅហុងកុង ត្រូវបំផ្លាញជាបន្តបន្ទាប់ ” ក្នុងន័យរិះគន់ច្បាប់សន្តិសុខជាតិ នៅហុងកុង ព្រមទាំង លើកឡើង “ការទាមទារ” មិនសមហេតុផល ដែលចង់ឱ្យប្រទេសចិន ដោះលែងពួកឧទ្ទាម ដែលប្រឆាំងប្រទេសចិន និងបង្កភាពចលាចល នៅហុងកុង ។

ពាក្យសំដីច្រំដែល និងខុសទំនងទាំងនេះ ពោរពេញទៅដោយពាក្យភូតកុហុក និងភាពលាក់ពុត ក្រៅពីបង្ហាញ ពីអាកប្បកិរិយាលាក់ពុត គ្មានប្រសិទ្ធភាព អ្វីសោះឡើយ ហើយក៏មិនអាច បោកបញ្ឆោត មនុស្សណាមួយផងដែរ គ្រាន់តែនឹងលាតត្រដាង កាន់តែច្បាស់ នូវទង្វើអនុវត្ត “ស្តង់ដារពីរ” និងចេតនាដ៏អាក្រក់ របស់អាមេរិកប៉ុណ្ណោះ ។

នៅខែកញ្ញា ប្រទេសចិន បានប្រកាស “កំណត់ត្រាជាក់ស្តែង ”មួយច្បាប់ ដែលបានប្រកាស ជាសាធារណៈ នូវទង្វើដ៏អាក្រក់ របស់អាមេរិក ដែលបានជ្រៀតជ្រែក កិច្ចការហុងកុង និងផ្តល់ការគាំទ្រ ដល់កម្លាំង ប្រឆាំងចិននិងបង្កភាពចលាចល នៅហុងកុង បន្ទាប់ពីការកើតមានភាព រកាំរកូសស្តីពីការធ្វើវិសោធនកម្ម លក្ខន្តិកៈច្បាប់ហុងកុង កាលពីឆ្នាំ២០១៩មក ការពិតទាំងនេះ ធ្វើឱ្យពិភពលោក មើលឃើញច្បាស់នូវធាតុពិត អនុត្តរភាពនិងការប៉ុនប៉ង ដ៏អាក្រក់របស់ “គ្រូបង្រៀនប្រដៅសិទ្ធិមនុស្ស” ។ នៅចំពោះមុខភស្តុតាង ដែលមិនអាចប្រកែកបាន អាមេរិកបានជ្រៀតជ្រែក កិច្ចការហុងកុងទៀត ដោយយក “សិទិ្ធមនុស្ស” និង “សេរីភាព” ធ្វើជាលេស ទង្វើនេះគឺខុសឆ្គង និងឥតប្រយោជន៍ ។

ក្នុងសន្និសីទលើកទី៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ ដែលបានបិទបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ តំណាង នៃប្រទេស ជាច្រើនបានថ្លែងសុន្ទរកថាព្រមៗគ្នា ដោយបានលើកឡើងថា គោលការណ៍មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង ជាមូលដ្ឋានគ្រឹះ នៃសណ្តាប់ធ្នាប់អន្តរជាតិ បញ្ហាពាក់ព័ន្ធនឹងហុងកុងជាដើម ជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន កម្លាំង ខាងក្រៅ មិនត្រូវលូកដៃចូលទេ ។ នៅថ្ងៃទី២១ ក្នុងសន្និសីទ គណៈកម្មាការទីបី នៃមហាសន្និបាតអង្គការ សហប្រជាជាតិ លើកទី៧៦ តំណាងនៃប្រទេសចំនួន ជាង៦០ បានថ្លែងសុន្ទរកថារួម ដើម្បីផ្តល់ការគាំទ្រ ដល់ប្រទេសចិន ក្នុងការអនុវត្ត “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ” នៅតំបន់រដ្ឋបាលពិសេសហុងកុង ក៏ដូចជាប្រឆាំងការ ធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ទៅជាបញ្ហានយោបាយនិងស្តង់ដារ ពីរផងដែរ ។

នៅចំពោះមុខសំឡេង យុត្តិធម៌នៃសហគមន៍ អន្តរជាតិ ប្រទេសអាមេរិក កុំធ្វើគធ្វើថ្លង់ គឺគួរតែឆ្លុះកញ្ចក់ ដើម្បីពិចារណាពីកំហុស របស់ខ្លួន ។ ពីពូជសាសន៏និយម ជាប្រព័ន្ធក្នុងសង្គម ក្នុង រយៈពេលយូរ មកហើយ ដល់ភាពបរាជ័យ ក្នុង ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ និងការធ្វើព្រងើយកន្តើយ មិនអើពើសិទ្ធិរស់រាន មានជីវិត របស់ប្រជាជន រហូតដល់ការជ្រៀត ជ្រែក កិច្ចការ ផ្ទៃក្នុង របស់ប្រទេសដទៃ ដោយ កម្លាំងអាវុធ ដែលបណ្តាល ឱ្យកើតគ្រោះមហន្តរាយ មនុស្សធម៌និយមដ៏ធ្ងន់ធ្ងរ ការពិតទាំងនេះ បានបញ្ជាក់យ៉ាង ពេញលេញថា អ្វីដែលហៅថា”គ្រូបង្រៀន ប្រដៅសិទ្ធិមនុស្ស” គឺជាអ្នកជាន់ឈ្លី លើសិទ្ធិមនុស្សខ្លាំងបំផុត ។

បច្ចុប្បន្ននេះ ពិភពលោកបានមើល ឃើញយ៉ាងច្បាស់ថា អ្វីដែលមនុស្សមួយចំនួន របស់អាមេរិកយកចិត្តទុកដាក់ នោះមិនមែន បញ្ហាថា តើហុងកុង ត្រូវធ្វើយ៉ាងណា ទើបអាចសម្រេច បាននូវស្ថិរភាពយូរអង្វែង តែគឺតើត្រូវធ្វើយ៉ាងណា ទើបអាចគាំទ្រ ពួកឧទ្ទាមប្រឆាំងចិន មួយចំនួនតូចឱ្យបន្តបង្ក ភាពចលាចល នៅហុងកុង និងទប់ស្កាត់ ការអភិវឌ្ឍ របស់ប្រទេសចិនតទៅទៀត ។ យ៉ាងណាមិញ ប្រឈមនឹងចរន្តប្រវត្តិសាស្រ្ត ដែលហុងកុងប្រែ ពីភាពវឹកវរ ទៅជាអភិបាលកិច្ច ដោយនីតិរដ្ឋ និងប្រែពីអភិបាលកិច្ច ដោយនីតិរដ្ឋទៅ ជាប្រកបដោយវិបុលភាព គ្មានអ្វីគួរឱ្យសង្ស័យ ឡើយ ការប៉ុនប៉ង របស់ពួកគេពិតជា នឹងត្រូវបរាជ័យជាមិនខាន ។ “កលល្បិចសិទ្ធិមនុស្ស” ដែលមានភាពលាក់ពុត របស់អាមេរិក គួរតែបញ្ចប់ហើយ ៕

ដោយ: វិទ្យុមិត្តភាពកម្ពុជាចិន

To Top
×