នយោបាយ

បទវិភាគ៖ ការអភិរក្សអេកូបរិស្ថាន នៃទន្លេលឿង បង្ហាញឱ្យឃើញនូវ ការបេ្តជ្ញាចិត្តរបស់ចិន ក្នុងការដើរតាមផ្លូវ អភិវឌ្ឍម៍បៃតង

នាពេលថ្មីៗ កន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារនៅខែត្រ សានតុង ប្រទេសចិន ហើយបានធ្វើជាអធិបតី ក្នុងពិធីសំណេះសំណាល ស្តីពីការជំរុញកាន់តែស៊ីជម្រៅ នូវការអភិរក្សអេកូបរិស្ថាន នៅតាមបណ្តោយទន្លេលឿង និងការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវជំរុញការ អភិរក្សទន្លេលឿង យ៉ាងប្រាកដប្រជា និងធានាជាក់លាក់ឱ្យ ការអភិរក្សអេកូបរិស្ថាន នៅតាមបណ្តោយទន្លេលឿង និងការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ ទទួលបានប្រសិទ្ធភាព យ៉ាងលេចធ្លោ ក្នុងអំឡុងពេលអនុវត្តផែនការ អភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ។ ប្រការនេះធ្វើឱ្យមជ្ឈដ្ឋាន ខាងក្រៅ បានមើលឃើញយ៉ាងច្បាស់ នូវការបេ្តជ្ញាចិត្តរបស់ប្រទេសចិន ដែលនឹងដើរតាមផ្លូវ អភិវឌ្ឍន៍ទំនើបយ៉ាងម៉ឺងម៉ាត់មិនងាករេ ពោលគឺនឹងចាត់ទុកអេកូបរិស្ថាន ជាអាទិភាព និងអភិវឌ្ឍប្រកប ដោយភាពបៃតង ។

ក្នុងនាមជាទន្លេធំទីពីរ របស់ប្រទេសចិន ទន្លេលឿងជារបាំងសុវត្ថិភាព ផ្នែកអេកូបរិស្ថាន ដ៏សំខាន់ របស់ប្រទសេចិនផង ហើយក៏ជាតំបន់ដ៏សំខាន់ សម្រាប់ប្រជាជនស្នាក់នៅនិងអភិវឌ្ឍ សេដ្ឋកិច្ចផងដែរ ។ ក្នុងអំឡុងពេលចុះត្រួតពិនិត្យលើកនេះ លោក Xi Jinping បានធ្វើដំណើរទៅដល់ច្រកត់ ទន្លេលឿង លោកបានអញ្ជើញ ត្រួតពិនិត្យបរិស្ថាន អេកូឡូស៊ីនៅដីសើម នៃដីសណ្តរទន្លេលឿង ហើយបានតម្រូវ ឱ្យគ្រោងផែនការ និងបង្កើតសួន ឧទ្យានជាតិ ច្រកទន្លេលឿងក្នុងពេលឆាប់ៗ ។ លោក Xi Jinping បានលើកឡើង សំណូមពរមួយ ចំនួន ដូចជា “ត្រូវក្តាប់ជាប់ទំនាក់ទំនង រវាងអភិរក្សនិងការអភិវឌ្ឍ ឱ្យបានត្រឹមត្រូវ” “ត្រូវរៀបចំចាត់ចែងកិច្ចការធំៗ ទាំងពីរ គឺការអភិវឌ្ឍនិង សុវត្ថិភាពឱ្យបានល្អ” “កាន់ទស្សនៈជាប្រព័ន្ធ ក្នុងដំណើរទាំងស្រុង នៃការអភិរក្សអេកូបរិស្ថាន និង អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” “ប្រកាន់ខ្ជាប់ការដើរ តាមផ្លូវអភិវឌ្ឍន៍បៃតង និងអាបូនទាបយ៉ាងមុតមាំ ” ជាដើម ដែលបានចង្អុលបង្ហាញ ពីទិសដៅយ៉ាងច្បាស់ សម្រាប់ការអភិរក្សអេកូបរិស្ថាន និងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃតំបន់តាមបណ្តោយទន្លេលឿង ។

នាពេលថ្មីៗកន្លងទៅនេះ ក្នុងនាមជាម្ចាស់ ផ្ទះ ប្រទេសចិនបានរៀបចំ ធ្វើកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃ មហាសន្និបាតភាគីហត្ថលេខី នៃ «អនុសញ្ញាជីវចម្រុះ»លើកទី១៥ ។ ក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping បានអធិប្បាយ ជាប្រព័ន្ធ នូវលក្ខណៈសំខាន់របស់ “មនុស្សជាតិនិងធម្មជាតិ រួមរស់នៅដោយសុខ ដុមរមនា” ដោយបានគូសបញ្ជាក់ថា ប្រទេសចិន នឹងជំរុញកិច្ចកសាង អរិយធម៌អេកូឡូស៊ី ជាបន្តបន្ទាប់ ព្រមទាំងអំពាវនាវ ឱ្យបណ្តាភាគីនានាពន្លឿន ការបង្កើតជាបែបបទអភិវឌ្ឍន៍បៃតង ក្នុងន័យជំរុញភាពឈ្នះ-ឈ្នះលើវិស័យអភិវឌ្ឍសេដ្ឋកិច្ចនិងអភិរក្សបរិស្ថាន ដើម្បីបង្កើតភពផែនដី ដែលសេដ្ឋកិច្ចនិងបរិស្ថាន អាចទទួលបានការអភិវឌ្ឍរួមជាមួយគ្នា ។

មជ្ឈដ្ឋានខាងក្រៅ បានចាប់អារម្មណ៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រាល់ពេលលោក Xi Jinping ចុះត្រួតពិនិត្យការងារ ក្នុងស្រុក កិច្ចកសាងអរិយធម៌អេកូឡូ ស៊ីសុទ្ធតែ ជារបៀបវារៈដ៏សំខាន់ ប្រការនេះបានឆ្លុះបញ្ចាំង យ៉ាងលេចធ្លោ នូវតួនាទីដ៏សំខាន់នៃកិច្ចកសាង អរិយធម៌ អេកូឡូស៊ី ក្នុងអភិបាល កិច្ច របស់ប្រទេសចិន នាពេលបច្ចុប្បន្ន ។ ការប្រកាន់ខ្ជាប់ទស្សនៈ ស្តីពីការចាត់ទុកបរិស្ថានជាអាទិភាព អភិវឌ្ឍន៍បៃតងនិង ផ្សព្វផ្សាយអរិយធម៌ អេកូឡូស៊ី ប្រទេសចិននឹងដើរតួនាទីជាគំរូ ក្នុងសហគមន៍អន្តរជាតិ តាមរយៈការអនុវត្ត ជាក់ស្តែង របស់ខ្លួន ដើម្បីរួមចំណែកកម្លាំង ខ្លួនសម្រាប់ទប់ទល់នឹង កាសាកល្បងខាងអេកូបរិស្ថាន ដែលពិភពលោកទាំងមូល បាននិងកំពុងប្រឈមមុខ ៕

ដោយ: វិទ្យុមិត្តភាព កម្ពុជា ចិន

To Top