នយោបាយ

លោកXi Jinping អញ្ជើញលោកអ្នក ចូលរួមសប្បាយ ជាមួយការប្រកួតកីឡា អូឡាំពិករដូវរងារ ក្រុងប៉េកាំង

ចាប់ពីការស្នើសុំ រៀបចំដល់ការត្រៀមរៀបចំ ការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង លោកXi Jinping ប្រធានរដ្ឋចិន តែងតែយកចិត្តទុកដាក់ ព្រមនិងចុះត្រួតពិនិត្យការងារ ជាច្រើនលើក ច្រើនសា ចំពោះរឿងនេះ ។ រៀបចំការប្រកួតកីឡាអូឡាំងពិក រដូវរងារ និងកីឡាប៉ារ៉ាឡាំពិក រដូវរងា ក្រុងប៉េកាំង ឱ្យបានល្អ គឺជារឿងដ៏សំខាន់មួយ របស់បក្សកុម្មុយនិស្តចិន និងប្រទេសចិន ។

លោកXi Jinpingបានសង្កត់ធ្ងន់ថា យើងមិនត្រឹមតែត្រូវរៀបចំ ការប្រកួតកីឡាអូឡាំងពិក រដូវរងារ និងកីឡាប៉ារ៉ាឡាំពិក រដូវរងា ក្រុងប៉េកាំង ឱ្យបានល្អប៉ុណ្ណោះទេ ថែមទាំងត្រូវរៀបចំ ឱ្យមាន លក្ខណៈ អស្ចារ្យ និងពិសេសរបស់ចិនទៀតផង ។

ថ្ងៃទី២៥ ខែតុលានៅពេល ដែលប៉ុស្តិ៍កីឡាអូឡាំពិក និងវេទិកា ឌីជីថល នៃប៉ុស្តិ៍កីឡាអូឡាំងពិក នៃអគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិន ចាក់ផ្សាយជាផ្លូវការ លោក Xi Jinping បានផ្ញើសារលិខិត ដើម្បីអបអរសារទរថា ខ្ញុំសង្ឃឹមថាអគ្គស្ថានីយវិទ្យុ និង ទូរស្សន៍មជ្ឈិមចិន នឹងរក្សាភាពត្រឹមត្រូវ និងច្នៃប្រឌិតថ្មី ដើម្បីបង្ហាញ ពីដំណើរតស៊ូយ៉ាងស្វិតស្វាញ និងការខិតខំប្រឹងប្រែង ឥតឈប់ឈរ របស់ អត្តពលិកចិន និងពិភពលោក អធិប្បាយយ៉ាង ស៊ីជម្រៅ នូវទស្សនៈនៃការរៀបចំប្រកួតកីឡា អូឡាំពិករដូវរងា របស់ចិន ពោលគឺបៃតង ចែករំលែក បើកទូលាយនិងស្អាតស្អំ ហើយនិង បង្ហាញ យ៉ាង ពេញលេញ នូវ ទស្សនីយ ដ៏ អស្ចារ្យនិងនៃ ការប្រកួត កីឡា អូឡាំពិក រដូវរងានិងកីឡា ប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ជូនទស្សនិកជនគ្រប់រូប។

ដានជើង ចាប់តាំងពីការស្នើសុំរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវ រងារប៉េកាំង ទទួលបានជោគជ័យ មក លោកXi Jinping តែងតែយកចិត្តទុកដាក់ ការងាត្រៀមរៀបចំ នៃការប្រកួត កីឡា អូឡាំពិក រដូវរងានិងកីឡា ប៉ារ៉ាឡាំពិករដូវរងារ ក្រុងប៉េកាំងឆ្នាំ២០២២ ដយបានចុះត្រួតពិនិត្យ ការងារចំនួន៤លើក ។

ថ្ងៃទី២៣ខែមករាឆ្នាំ២០១៧ លោកXiJinpingបានចុះទៅត្រួតពិនិត្យការងារ នៅទីតាំងប្រកួត Zhangjiakou ។
ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៧ លោកXi Jinpingបានចុះទៅត្រួតពិនិត្យការងារ នៅមជ្ឈមណ្ឌលកីឡាWukesong និងពហុកីឡដ្ឋានរដ្ឋធានី។
ថ្ងៃទី១ខែកុម្ភៈឆ្នាំ២១០៩ លោកXi Jinpingបានមកដល់ទីស្នាក់ការគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ហើយបានដើរចូលទៅក្នុងមជ្ឈមណ្ឌលហ្វឹកហាត់កីឡារដូវរងាជាតិចិន ដើម្បីសួរសុខទុក្ខអត្តពលិក និងគ្រូបង្វឹក។
ថ្ងៃទី១៨ខែមករាឆ្នាំ២០២១ លោកXi Jinpingបានចុះទៅត្រួតពិនិត្យការងារនៅខណ្ឌ Yanqingនៃក្រុងប៉េកាំង និងក្រុងZhangjiakouនៃខេត្តHebei ដើម្បីស្វែងយល់អំពីស្ថានការណ៍ ត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិ ករដូវរងារ និងកីឡា ប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ ។

អនុសាសន៍ ការរៀបចំការប្រកួត កីឡាអូឡាំពិក រដូវរងារនិងនិងកីឡា ប៉ារ៉ាឡាំពិករដូវរងារក្រុង ប៉េកាំង នឹងជំរុញឱ្យប្រជាជនចិន ជាង៣០០លាននាក់ ចូលរួមលេងកីឡាព្រិលទឹកកក ដែលនឹងរួមចំណែក យ៉ាងធំសម្បើមក្នុងការអភិវឌ្ឍកីឡាអូឡាំពិកអន្តរជាតិ។

ប្រទេសចិនបានត្រៀមខ្លួន រួចរាល់ហើយ ទីតាំងប្រកួត បានបញ្ចប់ ការសាង សង់ទាំងស្រុង ហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់បន្សំ កំពុងជំរុញការ កសាង ជាលំដាប់លំដោយត្រៀមយ៉ាងសកម្ម សម្រាប់ចូលរួមប្រកួតកីឡា អូឡាំពិករដូវរងារ ប្រជាជននិយមចូលចិត្ត ចំពោះកីឡាព្រិលទឹកកក ៕

ដោយៈ វិទ្យុ មិត្តភាពកម្ពុជា ចិន

To Top