ពេលថ្មីៗនេះ ពេលបើកបរចូលដែនសមុទ្រចិនខាងត្បូង នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរស៊ីរី USS Connecticut នៃកងទ័ពជើងទឹកអាមេរិក បានបុកនឹងរបស់មិនដឹងច្បាស់ ដែលបណ្តាល ឱ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់យ៉ាងខ្លាំង។
មិនថាហានិភ័យសន្តិសុខ ដែលបណ្តាលមកពីហេតុការណ៍នេះ ឬអាកប្បកិរិយាមិនទំនួលខុសត្រូវ របស់អាមេរិក ក្នុងការដោះស្រាយ ហេតុការណ៍នេះ ដែលប៉ុនប៉ងលាក់បាំង សុទ្ធតែធ្វើឱ្យសហគមន៍អន្តរជាតិ យល់ដឹងកាន់តែច្បាស់ថា ទង្វើអនុត្តរភាពដែលខ្វះតម្លាភាព យូរមករបស់អាមេរិក គឺជាការគំរាមកំហែងខ្លាំងបំផុត ចំពោះសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
តាមការផ្សយដំណឹង នៃភាគីអាមេរិកបានឱ្យដឹងថា ហេតុការណ៍បុកនាវាមុជទឹកចម្បាំង បំពាក់អាវុធនុយគ្លេអ៊ែរ នៃកងទ័ពអាមេរិក គឺកើតនៅថ្ងៃទី ២ ខែតុលា ក៏ប៉ុន្តែ ៥ថ្ងៃបន្ទាប់ពីនោះ ទើបអាមេរិក បានចេញសេចក្តីប្រកាសន៍ដ៏ខ្លីមួយ។
ហេតុការណ៍នេះ បានធ្វើសហគមន៍អន្តរជាតិ ស្គាល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅថា នាវាមុជទឹកចម្បាំងបំពាក់អាវុធនុយគ្លេអ៊ែរ នៃកងទ័ពអាមេរិក មានហានិភ័យខ្លាំង ក្នុងការលេចធ្លាយនុយក្លេអ៊ែរ បង្កើតជាបំពុលនុយគ្លេអ៊ែរ។
សមុទ្រចិនខាងត្បូង ជាតំបន់ស្ងប់ស្ងាត់ មិនគួរក្លាយជាទីបរបាញ់ ដណ្តើមផលប្រយោជន៍ នយោបាយភូមិសាស្ត្រ នៃអាមេរិកទេ។ មូលហេតុនៃហេតុការណ៍លើកនេះ គឺមកពីអាមេរិក បានចាត់បញ្ជូនជាញឹកញាប់ នូវនាវាចម្បាំងយន្តហោះចម្បាំង ក្នុងទ្រង់ទ្រាយធំ ដល់សមុទ្រចិនខាងត្បូង ដើម្បីបង្កហេតុនិងបង្អួតសាច់ដុំ ដែលបានគំរាម ដល់អធិបតេយ្យភាពទឹកដី របស់ប្រទេសចិនជាដើម ។
សូមបញ្ជាក់ថា ៧ខែដើមឆ្នាំ២០២១ កងទ័ពអាមេរិកបានស៊ើបការណ៍ ខិតជិតដែនអាកាស និងដែនសមុទ្រចិន ចំនួនជាង ២០០០ លើក។ ការពិតបានបញ្ជាក់ម្តងហើយម្តងទៀតថា អាមេរិកដែលជាប្រទេសក្រៅដែន គឺជាកម្លាំងជំរុញធំបំផុត នៃយោធាភាវូបនីយកម្ម ក្នុងសមុទ្រចិនខាងត្បូង និងជាប្រភពគ្រោះមហន្តរាយធំបំផុត នៃសន្តិសុខតំបន់សមុទ្រចិនខាងត្បូង។
ហេតុការណ៍បុកនាវាមុជទឹកចម្បាំង បំពាក់អាវុធនុយគ្លែអ៊ែរស៊ីរី USS Connecticut គឺជាព្រឹត្តិការណ៍ធ្ងន់ធ្ងរ ដែលបានបង្កជាការគំរាមកំហែង ដល់សន្តិសុខក្នុងតំបន់។ អាមេរិកចាំបាច់ត្រូវបង្ហាញ ពីអាកប្បកិរិយាទំនួលខុសត្រូវ ក្នុងពេលឆាប់ៗ ដើម្បីធ្វើការពន្យល់ ពិស្តារអំពីមូលហេតុ និងផលប៉ះពាល់ជាបន្ត ជូនប្រទេសក្នុងតំបន់ ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់ នៃសហគមន៍អន្តរជាតិ៕