ពេលថ្មីៗកន្លងទៅនេះ លោកប្រធានរដ្ឋចិន Xi Jinping បានអំពាវនាវ នៅពេលចូលរួមកិច្ច ប្រជុំកំពូល ប្រទេស G២០ លើកទី១៦ តាមប្រព័ន្ធវីដេអូ នៅក្រុងប៉េកាំងថា គោលបំណង និងកម្លាំងចលករ របស់សហគន៍អន្តរជាតិ ក្នុងការរួមគ្នាឆ្លើយតប នឹងបញ្ហាប្រឈម បានកើនឡើង ឥតឈប់ឈរ បញ្ហាគន្លឹះ គឺត្រូវមានប្រតិបត្តិការជាក់ស្តែង ។
លោកប្រធានរដ្ឋចិន Xi Jinping បានអធិប្បាយពីមតិយោបល់ អំពីបញ្ហា ដូចជាបម្រែបម្រួលអាកាសធាតុ ថាមពល និង ការអភិវឌ្ឍជានិរន្តរភាពជាដើម អាកប្បកិរិយាពាក់ព័ន្ធ របស់លោកបានឆ្លើយតប នឹងបញ្ហាប្រឈម ដែលបណ្តាប្រទេសនានា ត្រូវទប់ទល់ជាមួយគ្នា ដូច្នេះ មានសារសំខាន់ សម្រាប់ការអនុវត្តជាក់ស្តែង និងអត្ថន័យវែងឆ្ងាយ ។
តើសហគមន៍អន្តរជាតិ ត្រូវចាត់ប្រតិបត្តិការ ជាក់ស្តែងយ៉ាងណា សម្រាប់ឆ្លើយតប នឹងបញ្ហាប្រឈម ដូចជាបម្រែបម្រួល អាកាសធាតុ និងថាមពល ? លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើង គំនិតផ្តួច ផ្តើមបីចំណុច ក្នុងកិច្ចប្រជុំកំពូលក្រុង រ៉ូម លើកនេះថា ចាត់វិធានការ និងគោលនយោបាយ មានតុល្យភាព ដោយគ្រប់ជ្រុង ជ្រោយ អនុវត្ត 《អនុសញ្ញាក្របខ័ណ្ឌ អំពីបម្រែបម្រួលអាកាសធាតុ នៃអង្គការ សហប្រជាជាតិ》 និង 《កិច្ចព្រមព្រៀង ក្រុងប៉ារីស》 ប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបង្កើន ការផ្តល់ការគាំទ្រ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ។ គំនិតផ្តួចផ្តើមចំណុចទាំងបីនេះ បានបន្តស្មារតី នៃសុន្ទរកថា របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានថ្លែងក្នុងកិច្ចប្រជុំ ដំណាក់កាលទីមួយ នៃកិច្ចប្រជុំកំពូលក្រុងរ៉ូម ហើយបានចង្អុលទិសដៅ និងបំពេញបន្ថែមកម្លាំង ចលករសម្រាប់ឱ្យប្រទេស G២០ ឆ្លើយតបនឹបញ្ហាប្រឈម ។
ការសម្រេចគោលដៅ ដ៏ធំសំខាន់នីមួយៗ សុទ្ធតែត្រូវធ្វើប្រតិបត្តិការ ជាក់ស្តែងឥតឈប់ឈរ ។ ក្នុងកិច្ចប្រជុំកំពូល លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាស ពីវិធានការ ជាក់ស្តែងរបស់ភាគីចិន ដើម្បីសម្រេចបាននូវគោលដៅ កាត់បន្ថយការបញ្ចេញកាបូន បន្ទាប់ពីឡើងដល់ចំណុចកំពូល នៅមុនឆ្នាំ២០៣០ និងអព្យាក្រឹត ភាពកាបូន មុនឆ្នាំ២០៦០ រួមមានទាំង នឹងប្រកាស ជាបន្តបន្ទាប់ នូវផែនការ អនុវត្តនិងវិធានការ ស្តីពីកាត់ បន្ថយ ការបញ្ចេញកាបូន បន្ទាប់ពីឡើង ដល់ចំណុចកំពូល លើវិស័យនិង មុខរបរសំខាន់ៗ ដើម្បីគាំទ្រតំបន់ មុខរបរនិងសហគ្រាស ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ សម្រេចការកាត់បន្ថយការ បញ្ចេញកាបូន បន្ទាប់ពីឡើង ដល់ចំណុចកំពូលមុនគេ ។ នេះជាភស្តុតាងមួយទៀត ដែលអាចបញ្ជាក់ថា ភាគីចិននឹងចាត់ការ ប្រតិបត្តិការជាក់ស្តែង ។
ខណៈរៀបចំ ធ្វើកិច្ចប្រជុំកំពូល ក្រុងរ៉ូម នៃប្រទេស G២០ មហាសន្និបាត បម្រែបម្រួល អាកាសធាតុ លើកទី២៦ នៃអង្គការ សហប្រជាជាតិ ក៏បានបើកធ្វើនៅក្រុង Glasgow នៃតំបន់ស្កុតឡេន របស់អង់គ្លេសដែរ ។ អ្នកផងទាំងពួងបានរំពឹង ទុកជាទូទៅថា សហគមន៍អន្តរជាតិ ជាពិសេស គឺប្រទេសរីកលូតលាស់អាចធ្វើ តាមពាក្យសន្យាលើ វិស័យឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងបង្កើនកម្លាំង ផ្តល់ការគាំទ្រ ដល់ប្រទេសកំពុង អភិវឌ្ឍន៍ផងដែរ ។
បច្ចុប្បន្ននេះ ពិភពលោកទាំងមូលបាន និងកំពុង ប្រឈមមុខ នឹងវិបត្តិជាច្រើន ដូច្នេះ ពិភពលោក បានត្រូវការ ប្រតិបត្តិការ ជាក់ស្តែង ជាងពេលណាៗទាំងអស់ ។ គំនិតផ្តួចផ្តើមនិងវិធានការ ជាក់ស្តែងដែលភាគីចិន បានលើកឡើង ក្នុងកិច្ចប្រជុំកំពូល ក្រុងរ៉ូមទាំងនេះ នឹងជំរុញប្រទេស G២០ ប្រមូលផ្តុំគំនិតឯកភាព រួម បង្កើនការប្រតិបត្តិការ ក្នុងន័យដើរតួនាទកាន់តែធំ ដើម្បីដឹកនាំពិភពលោកទាំងមូល ដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍជាមួយគ្នា ៕