នយោបាយ

បទវិភាគ ៖ ការងើបឡើង ប្រកបដោយសន្តិភាព របស់ចិន បានផ្តល់ទិសដៅថ្មី ដល់ការអភិវឌ្ឍ របស់ប្រទេស កំពុងអភិវឌ្ឍន៍

ប្រហែលមួយខែមុន នៅក្នុងវេទិកាពិភពលោក ស្តីពីការសិក្សាស្រាវជ្រាវ អំពីប្រទេសចិន លើកទី៩ លោក Boris Tadić អតីតប្រធានាធិបតីស៊ែប៊ី បានថ្លែងថា បញ្ហាប្រឈមរបស់ប្រទេស ប៉ែកខាងលិច នៅសតវត្សរ៍ ទី២១ បានបង្ហាញថា ការធ្វើទំនើបភាវូបនីយកម្ម មិនមែនស្មើនឹង ការធ្វើបស្ចិមភាវូប នីយកម្មនោះទេ រីឯប្រទេសចិនវិញបានផ្តល់ ខ្លឹមសារថ្មីដល់ “ការធ្វើទំនើបភាវូបនីយកម្ម” ហើយបានផ្តល់បទ ពិសោធន៍ដល់ទូទាំង ពិភពលោក ។

បើមើលពីប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុប បានដើរតាមផ្លូវអភិវឌ្ឍន៍ទំនើបមុនគេ ។ ផ្លូវអភិវឌ្ឍទំនើបភាវូបនីយកម្ម របស់ប្រទេសទាំងនេះ ធ្លាប់ត្រូវអ្នកទ្រឹស្តីប៉ែក ខាងលិច ចាត់ទុកជារូបមន្តតែមួយគត់ នៃការធ្វើទំនើបភាវូបនីយកម្ម ។ ប៉ុន្តែ ការធ្វើទំនើបភាវូបនីយកម្ម របស់សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបភាគច្រើនគឺ អមដោយអាណា និគមនិងការឈ្លានពាន ហើយ បានលេចចេញ ផលវិបាកដូចជាគម្លាតឆ្ងាយ ដាច់ពីគ្នារវាងអ្នកមាន និងអ្នកក្រនិងការបែកបាក់គ្នា ក្នុងសង្គមជាដើម បន្ទាប់ពីសម្រេច ទំនើបភាវូបនីយកម្ម ។ រូបមន្តនេះមិនសមស្របនឹងប្រទេសទាំងអស់នោះទេ ប្រសិនបង្ខំឱ្យប្រទេសនានានិងជនជាតិនានាអនុវត្តតាមរូបមន្តនេះ នោះក៏មុខជា នឹងទទួលបរាជ័យជាមិនខាន ។

មនុស្សកាន់តែច្រើនឡើងៗ បានយល់ឃើញថា ការធ្វើ ទំនើបភាវូបនីយកម្ម មិនមែនស្មើនឹងការធ្វើបស្ចិមភាវូបនីយកម្ម នោះទេ ដូច្នេះ ប្រទេសដែលមានភាពអន់ថយ ក្នុងដំណើរអភិវឌ្ឍន៍ទាំងនោះត្រូវ ការជម្រើសកាន់តែច្រើន ។

លោក Martin Jacques បញ្ញវន្តដ៏ល្បីឈ្មោះ របស់អង់គ្លេសបានថ្លែងថា “ការងើបឡើងរបស់ចិន បានផ្តល់ផ្លូវនិងគំនិតថ្មី ខាងការអភិវឌ្ឍដល់ប្រទេសកំពុងអភិវឌ្ឍន៍” ។ ភាពថ្មីនៃផ្លូវនេះគឺមានន័យថា វាគឺបង្កើតឡើងដោយបក្សកុម្មុយនិស្តចិន បន្ទាប់ពីដឹកនាំប្រជាជនចិន ឆ្លងកាត់ការតស៊ូព្យាយាម អស់រយៈពេល១០០ឆ្នាំ ដែលប្រកបដោយលក្ខណៈពិសេសរបស់ចិននិងសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ចិន ។
“ផ្លូវទំនើប ភាវូបនីយកម្មបែបចិន ”មិនត្រឹមតែបានក្រេបយកបទពិសោធន៍ ដ៏មានតម្លៃមួយចំនួន ក្នុងផ្លូវអភិវឌ្ឍទំនើបភាវូបនីយកម្មប៉ែកខាងកើត និងប៉ែកខាងលិចប៉ុណ្ណោះទេ ថែមទាំងក៏បានលុបចោលផលវិបាកនៃរូបមន្ត ទំនើបភាវូបនីយកម្មប៉ែកខាងលិចផងដែរ ផ្លូវនេះគឺត្រួសត្រាយដោយបក្ស កុម្មុយនិស្តចិន ដោយឈរលើសភាពការណ៍ ជាក់ស្តែង របស់ប្រទេសខ្លួន ។

ឆ្លងកាត់ដំណើរអភិវឌ្ឍន៍ អស់រយៈពេល១០០ឆ្នាំ ផ្លូវទំនើបភាវូបនីយកម្ម ដែលត្រួសត្រាយដោយបក្សកុម្មុយនិស្តចិន បានធ្វើឱ្យចិននិងពិភពលោកផ្តល់ផល ប្រយោជន៍គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ នៅពេលអនាគត បក្សកុម្មុយនិស្តចិននឹងបន្តដើរ តាមផ្លូវដ៏ត្រឹមត្រូវនេះតទៅទៀត ដើម្បីធ្វើឱ្យប្រជាជនចិន និងប្រជាជនទូទាំងពិភពលោកសុទ្ធតែមានជីវភាព រស់នៅកាន់តែល្អបវរ ។ នៅពេលអនាគត ចិននឹងជំរុញការបង្កើតសហគមន៍ រួមវាសនារបស់មនុស្សជាតិ ជាបន្តបន្ទាប់ ដើម្បីជំរុញមនុស្សជាតិឱ្យបោះជំហាន ទៅកាន់ដំណាក់កាលប្រវត្តិសាស្ត្រថ្មី ៕

To Top