នយោបាយ

រឿងរ៉ាវ កាត់បន្ថយភាពក្រីក្រ របស់លោក Xi Jinping

លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់លើកឡើងថា ៤០ ឆ្នាំ កន្លងមក ទាំងមុននិងក្រោយ ខ្ញុំបានធ្វើការនៅស្រុក ទីក្រុង ខេត្តនិងមជ្ឈិម ការកាត់ បន្ថយភាពក្រីក្រ ជាខ្លឹមសារការងារដ៏សំខាន់មួយ របស់ខ្ញុំជាប់រហូតមក ហើយខ្ញុំក៏បានចំណាយ កម្លាំង កាយចិត្តច្រើនបំផុតដែរ ។ ខាងក្រោមនេះ សូមរំលឹកឡើងនូវទិដ្ឋភាព ដែលលោក Xi Jinping ដឹកនាំកម្មាភិបាល និងប្រជាជនពុះពារ ឧបសគ្គ ដើម្បីចេញផុត ពីភាពក្រីក្រ ក្នុងន័យចាប់អារម្មណ៍ នឹងមនោសញ្ចេតនា បេសកកម្មរបស់លោកដែល” ខ្ញុំគ្មានអាត្មានិយម និង មិនធ្វើឱ្យប្រជាជនអស់សង្ឃឹម” ។

ផ្ទះកសិករជាង ១០០ គ្រួសារនៃភូមិ Banyan ឃុំ Wushi ស្រុកស្វយ័តជនជាតិTu Huzhu ក្រុង Haidong ខេត្ត Qinghai បានរាយបាយ នៅតាមជម្រាលភ្នំ និងជ្រលងភ្នំ អ្នកភូមិធ្លាប់តែហូបទឹកស្តុកទុក ក្នុងរយៈពេលយូរ សណ្ឋានដីទីនេះក៏ពិបាកដាំ កសិផលដែរ គឺជាគំរូ តំបន់ដែលពិបាករស់នៅ ។

នៅព្រឹកថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០១៦ លោកអគ្គលេខា ធិការបក្ស Xi Jinping បានធ្វើដំណើរកាត់ទឹកភ្លៀង ទៅដល់ភូមិBanyan ថ្មីដែលកំពុងសាងសង់។ ចោលភ្នែកសំឡឹងមើលទៅឃើញថា ការដ្ឋានកសាងភូមិថ្មី ជិតនឹងរួចរាល់ ផ្ទះកសិករឈរឈរជាជួរ ដោយមានសណ្តាប់ធ្នាប់។ ផ្ទះដែលមានដំបូលក្រហម និងជញ្ជាំងពណ៌ស បីដូចជាគ្រាប់គជប់មួយគ្រាប់ៗ ដែករាយបាយលើវាលស្មៅ ។

លោក lv Youzhang គឺជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិដែលបានផ្លាស់ប្តូរលំនៅដ្ឋាន។ លោក Xi Jinping បានដើរចូលផ្ទះគាត់ ពិនិត្យមើលយ៉ាងល្អិតល្អន់នូវរចនាសម្ព័ន្ធផ្ទះ ស្វែងយល់ពីដំណើរសាងសង់ សួរអំពីប្រសិទ្ធភាពផ្តល់កម្តៅក្នុងរដូវរងា។ ក្នុងទីធ្លាផ្ទះថ្មី មានដំឡើងទឹកម៉ាស៊ីន។

លោក Xi Jinping បានពិនិត្យមើលអ្វីៗទាំងអស់ក្នុងផ្ទះរបស់លោក lv Youzhang ហើយថ្លែងដោយក្តីសប្បាយរីករាយថា ក្នុងភូមិថ្មីមានទឹកម៉ាស៊ីន មានអគ្គិសនី និងងាយស្រួលទាក់ទងជាមួយខាងក្រៅ រំពឹងថាបងប្អូនប្រជាកសិករមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

លោក An Yonghui អភិបាលស្រុក Huzhu បានជម្រាបលោកអគ្គលេខាធិការបក្សថា គម្រោងរើសលំនៅដ្ឋាននៃភូមិ Banyan បានផ្តល់លំនៅដ្ឋានដល់អ្នកភូមិចំនួន ១២៩ គ្រួសារសរុប ៤៨៤ នាក់ ក្នុងនោះមានជនក្រីក្រដែលបានចុះបញ្ជី ៧២ គ្រួសារសរុប ២៧៧ នាក់។ ការរើសផ្ទះលើកនេះ អ្នកមានជីវភាពធូរធារបង្គួរត្រូវបង់ថ្លៃ ៣៩០០០ យាន់ ឯជនក្រីក្របង់តែ ៤០០០ យាន់ប៉ុណ្ណោះ។

ក្រោយពីស្តាប់តួលេខទាំងនេះ លោកអគ្គលេខាធិការ បក្សថ្លែងថា បក្សនិងរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់លើ មហាជនដែលមានការលំបាក បែបនេះជាពិសេស តាមរយៈការ រើសលំនៅដ្ឋាន ទៅតំបន់មានលក្ខខណ្ឌល្អប្រសើរ ដើម្បីធ្វើឱ្យអ្នកទាំងអស់គ្នា មានជីវភាពរស់នៅកាន់តែល្អ ។

លោក Xi Jinping បានលើកឡើងយ៉ាងមុខមាំថា បេសកកម្មពុះពារឧបសគ្គក្នុង ការលុបបំបាត់ភាពក្រីក្រពិបាកណាស់ តែជារឿងមានកិត្តិយស។ ដូច្នេះ រាល់សមាជិកបក្ស និងកម្មាភិបាលនៃស្ថាប័នបក្ស និងរដ្ឋបាលគ្រប់ជាន់ ថ្នាក់ត្រូវ មានការតាំង ចិត្តនិងឆន្ទៈយ៉ាងមុតមាំ ជួយកាត់បន្ថយភាពក្រីក្រ ដោយចំគោលដៅ ដើម្បីធ្វើឱ្យប្រជាជនចេញផុត ពីភាពក្រីក្រយ៉ាងពិត ប្រាកដ៕

To Top