“សុន្ទរកថា របស់លោកប្រធានរដ្ឋចិន Xi Jinping មានអត្ថន័យជានិមិត្តសញ្ញា ចំពោះការជំរុញកិច្ច សហប្រតិបត្តិការ អន្តរជាតិ លោកបានបង្ហាញ ឱ្យពិភពលោកឃើញថា តើប្រទេសចិន និងពិភពលោកនឹងដើរឆ្ពោះ ទៅកាន់ពេលអនាគតកាន់តែល្អបវរ តាមរបៀបណា ក្នុងប៉ុន្មានឆ្នាំ ខាងមុខនេះ ។ ”នេះគឺការវាយតម្លៃ របស់លោក Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ឬហៅថា វេទិកា Davos ។
កាលពីថ្ងៃទី១៧ខែមករា លោកប្រធាន រដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២ នៅក្រុងប៉េកាំង ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ ក្នុងសកម្មភាពការទូត ពហុភាគីលើកដំបូង ក្នុងឆ្នាំថ្មីលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគិតពិចារណា ពីនិន្នាការ ប្រវត្តិសាស្ត្រ លើកឡើងនូវគំនិតផ្តួចផ្តើមបួន ចំណុចនិងប្រកាសសកម្មភាព ចំនួន៣ ដើម្បីទប់ទល់នឹងបញ្ហាប្រឈម ជាសកលនា ពេលបច្ចុប្បន្ន ដែលបានបង្ហាញយ៉ាងច្បាស់ ទៅកាន់ទូទាំងពិភពលោក នូវការប្តេជ្ញាចិត្ត និងភាពខិតខំប្រឹងប្រែង របស់ចិនក្នុងការជំរុញ កិច្ចសហប្រតិបត្តិការសកល ។
“ពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការ និងប្រមូលផ្តុំកម្លាំងកាយចិត្ត ដើម្បីយកឈ្នះលើជំងឺកូវីដ១៩” “ដោះស្រាយហានិភ័យ គ្រប់បែបយ៉ាង ដើម្បីជំរុញការស្តារសេដ្ឋកិច្ច ពិភពលោកឡើងវិញ ដោយនឹងនរ” “ឆ្លងផុតគម្លាត នៃការអភិវឌ្ឍ ដើម្បីស្តារការអភិវឌ្ឍ សកលឡើងវិញ”និង “លុបចោលគំនិតសង្គ្រាមត្រជាក់ ដើម្បីសម្រេច បាននូវការរួមរស់ នៅជាមួយគ្នា ដោយ សន្តិភាព ផ្តល់ផលប្រយោជន៍គ្នា ទៅវិញទៅមក និងឈ្នះ-ឈ្នះ” គំនិតផ្តួចផ្តើម៤ ចំណុចដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនេះ មិនត្រឹមតែមានការបូក សរុបបទពិសោធន៍ ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏បានសំដៅ ចំចំណុចជាក់ស្តែងយ៉ាងខ្លាំង ផងដែរ ពោលគឺ បានចង្អុលបង្ហាញទិស ដៅឱ្យសហគមន៍អន្តរជាតិ បម្រះចេញពីភាពទាល់ច្រក នាពេលបច្ចុប្បន្ននេះ ។
សូមយកការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ជាឧទាហរណ៍ ប្រទេសនានាកំពុងរងផលប៉ះពាល់ ពីការបន្តរីករាលដាល នៃជំងឺកូវីដ១៩និងការបម្លែងថ្មីនៃវីរុស ។ លោក Xi Jinping បានបង្ហាញថា ការពង្រឹងជំនឿចិត្ត និងរួមគ្នាពុះពារឧបសគ្គ គឺជាផ្លូវដ៏ត្រឹមត្រូវតែមួយគត់ សម្រាប់ការយកឈ្នះ លើជំងឺកូវីដ១៩ ។ ប្រទេសនានា លើ ពិភពលោក គួរបង្កើន កិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ពន្លឿនការកសាង សហគមន៍រួម សុខាភិបាល របស់មនុស្សជាតិ ធានាការចែកចាយវ៉ាក់សាំង ដោយស្មើគ្នានិងយុត្តិធម៌ ដើម្បីលុបបំបាត់ “គម្លាតខ្លាំងខាងភាពស៊ាំ នឹងរោគ”អន្តរជាតិ ។
ក្នុងមួយឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញ ក្នុងការលំបាក ប៉ុន្តែនៅតែប្រឈមមុខនឹងភាពមិនប្រាកដប្រជា នៅពេលអនាគតដដែល ។ ក្នុងសុន្ទរកថាលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ម្តងទៀតថា ត្រូវប្រកាន់ខ្ជាប់ទិសដៅ ធ្វើសកលភាវូបនីយកម្ម សេដ្ឋកិច្ច ប្រកាន់ខ្ជាប់ពហុភាគី និយមដ៏ពិតប្រាកដ អំពាវនាវភាគីនានា ជំរុញកំណែទម្រង់ នៃប្រព័ន្ធអភិបាលកិច្ចសកល បង្កើនការសម្របសម្រួល នៃគោល នយោបាយម៉ាក្រូ ព្រមទាំងលើកឡើងថា រីករាយរួមជាមួយភាគីនានា ជំរុញការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើម អំពីការអភិវឌ្ឍជាសកល និងខិតខំប្រឹងប្រែង មិនឱ្យប្រទេសណាមួយ នៅក្រៅជួរឡើយ ។
សំដៅចំពោះកងកម្លាំងមួយចំនួន ដែលបានបង្កការតតាំងគ្នានិងការបដិបក្ខគ្នា លើពិភពលោក លោក Xi Jinping បានគូសបញ្ជាក់ថា ការអនុវត្តការពារនិយម និង ឯកតោភាគីនិយមមុខជា នឹងបំផ្លាញផលប្រយោជន៍ទាំងអ្នក ដទៃផងនិងខ្លួនឯងផងដែរ ។ ប្រទេសនិងអរិយធម៌ទីទៃគ្នា គួរតែរីកចម្រើនជាមួយគ្នា ក្នុងការគោរពគ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងការស្វែងរកចំណុចឯកភាពគ្នា និងរក្សាទុកគំនិតមិនស្របគ្នា ។
ជាង១០ថ្ងៃទៀត ចិននឹងអបអរសាទរបុណ្យ ចូលឆ្នាំថ្មីឆ្នាំខាល ។ ឈរលើទីចាប់ផ្តើមថ្មី កម្លាំងរបស់ចិន នឹងជំរុញការងើបឡើងវិញ ជាសកល ខិតខំយកឈ្នះលើ ឧបសគ្គគ្រប់បែបយ៉ាង លើផ្លូវអភិវឌ្ឍន៍ដោយអង់អាចក្លាហាន ដើម្បីរួមគ្នាឆ្ពោះ ទៅកាន់អនាគត!