ភ្នំពេញ៖គណបក្សឯកភាពជាតិខ្មែរ បានប្រកាសបដិសេធចំពោះ ការលើកឡើងរបស់ លោកស្រី ឡាក់សុភាពអតីតប្រធានស្តីទីគណបក្សនិងសម្រេចបញ្ចប់សមាជិកភាព របស់លោកស្រីចេញពីគណបក្សផងដែរ ។
ក្នុងសន្និសីទសារព័ត៌ មាននៅថ្ងៃទី៣កុម្ភៈឆ្នាំ២០២២ នៅស្នាក់ការគណបក្សលោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរបានប្រកាសច្រានចោលចំពោះ ការលើកឡើងរបស់លោកស្រី ឡាក់ សុភាពអតីតប្រធានស្តីទីគណបក្សដែលចោទថាលោកមានបំណង ធ្វើបក្សប្រហារ ។
លោកប្រធានគណបក្សបានអះអាងថា អ្វីដែលលោកស្រីឡាក់ សុភាព បានលើក ឡើង ក្នុងសន្និសីទសារព័ត៌មានកន្លងមកសុទ្ធតែមិនពិតទាំងអស់ ជាការមួលបង្កាច់ និងប្រឌិតមក លើរូបលោកនិងថ្នាក់ដឹកនាំមួយចំនួនទៀត ពោលគឺអ្វីដែលលោកស្រីឡាក់សុភាពធ្វើគឺ សុទ្ធ តែមិនគោរពតាមលក្ខន្តិកៈគណបក្សដែលបានចែងឡើយ ដើម្បីតែចង់បានធ្វើធំ។
លោកអ៊ុនជឹមបានគូសបញ្ជាក់ថា «មុននឹងឈានដល់បញ្ចប់សមាជិកភាព របស់លោកស្រីឡាក់ សុភាព និងលោក នៅសំអាត បន្ទាប់ពីគណៈកម្មាធិការនាយក គណៈកម្មាធិ ការ អចិន្ត្រៃយ៍ គណៈកម្មាធិការវិន័យ និងគណៈកម្មាធិការប្រតិបត្តិថ្នាក់កណ្តាលនៃគណបក្ស បាន ប្រជុំគ្នាដោះស្រាយបញ្ហាផ្ទៃក្នុងគណបក្សជាច្រើន លើករហូតដល់សម្រេចរៀបចំបង្កើតឲ្យមានវិសាមញ្ញលើកដំបូងនៅថ្ងៃ២១មករា ឆ្នាំ២០២២»។
លោកបានបន្តថា សមាជបានសម្រេចបញ្ចប់មុខតំណែង និងបញ្ចប់ពីសមាជិកភាព គណបក្សឯកភាពជាតិខ្មែរ និងធ្វើការជ្រើសរើសក្បាលម៉ាស៊ីនគណបក្សស្របតាម អង្គការ លេខនៃរចនាសម្ព័ន្ធ ។ ក្នុងនោះត្រូវបញ្ចប់មុខតំណែងប្រធាន និងអនុប្រធាន ទី២គណ បក្សរួម មាន៖ លោកនៅ សំអាត និងលោកស្រី ឡាក់ សុភាព។ បើតាមលោកប្រធានគណបក្សបានឲ្យដឹងថាករណីលោកស្រីឡាក់ សុភាព គណ បក្សនឹងធ្វើការសិក្សាផ្លូវច្បាប់បន្តទៀត ដើម្បីដាក់ពាក្យប្តឹងទៅតុលាការ បើសិនរក ឃើញថាគាត់ បានប្រព្រឹត្តខុសច្បាប់។
លោក អ៊ុន ជឹម ក៏បានឲ្យដឹងថាគណបក្សរបស់លោក មិនធ្វើនយោបាយដោយការចោទ ប្រកាន់ការលាបពណ៌ការជេរប្រមាថ ឬរៀបចំផែនការផ្តួលរំលំក្រុមមួយទៅក្រុមមួយនោះទេ។ ការធ្វើបែបនេះធ្វើឲ្យមានការបែកបាក់ និងធ្វើឲ្យប្រជាពលរដ្ឋប្រកាន់ទស្សនៈផ្សេង គ្នា ដែលជា ហេតុធ្វើឲ្យខ្មែរ និងខ្មែរមើលមុខគ្នាមិនចំ៕