កីឡា

បទវិភាគ ៖ ការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង នឹងអនុវត្តយ៉ាងមុតមាំ នូវបាវចនាអូឡាំពិក” កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំងក្លា និងកាន់ តែសាមគ្គីភាព”

យប់ថ្ងៃទី ៤ ខែកុម្ភៈ ពិធីបើកការប្រកួតកីឡាអូឡាំពិក រដូវរងាលើកទី ២៤ បានរៀបចំធ្វើនៅកីឡដ្ឋានជាតិ ក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធីបើក ហើយបានប្រកាស បើកការប្រកួតកីឡាអូឡាំពិក រដូវរងាលើកនេះ ជាផ្លូវការផងដែរ ។

ព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិក រដូវរងា ដែលបានបើកធ្វើនៅទីក្រុងប៉េកាំង លើកនេះ មិនត្រឹមតែស្របពេលនឹងបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នៃឆ្នាំខាល តាមចន្ទគតិចិនប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវជាថ្ងៃចូល ដល់និទាឃរដូវ ដែលភាសាចិនហៅថា “lìchūn” នៃរដូវកាលទាំង២៤ តាមចន្ទគតិចិនផងដែរ ។ ថ្ងៃ”lìchūn” គឺជារដូវកាលដំបូងបង្អស់ នៃរដូវកាលទាំង ២៤ តាមចន្ទគតិចិន ចាប់ពីថ្ងៃនេះ តទៅ និទាឃរដូវ នឹងចាប់ផ្តើមមកដល់ជាសន្សឹមៗ ផែនដីនឹង ប្រែពីត្រជាក់មកជាកក់ក្ដៅ ហើយអ្វីៗទាំងអស់ នឹងវិវឌ្ឍលូតលាស់យ៉ាងផុលផុស ជាបន្តបន្ទាប់ ។

ក្នុងនាមជាទីក្រុងមុនគេបង្អស់ ដែលបានរៀបចំការប្រកួតកីឡា អូឡាំពិក ទាំងរដូវក្តៅនិងរដូវរងា ដោយជោគជ័យ នៅ លើពិភពលោក ព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង បានទាក់ទាញអត្តពលិក ចំនួនជិត ៣០០០ នាក់ ដែលមកពីប្រទេស និងតំបន់ ប្រហែល ៩០ ឱ្យចូលរួម ហើយវិញ្ញា សាប្រកួត នៅលើព្រិលទឹកកក ដែលបានកំណត់ និងបរិមាណមេដាយមាស នៃការប្រកួតលើកនេះ ក៏បានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិក រដូវរងាកន្លងមកផងដែរ ។

សូមបញ្ជាក់ថា ខណៈការប្រកួតកីឡាអូឡាំពិក រដូវរងា ក្រុងប៉េកាំងរៀបចំធ្វើ ពិភពលោក បាននិងកំពុងប្រឈម នឹងការសាកល្បងជាច្រើន ដូចជា ពិភពលោកកំពុងប្រឈម នឹងស្ថានភាពបម្រែបម្រួលថ្មី ដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលមួយសតវត្សន៍ កន្លងទៅនេះ និងជំងឺកូវីដ ១៩ ក៏បានរីករាលដាលយ៉ាងធ្ងន់ធ្ងរ នៅទូទាំងពិភពលោក ពិភពលោកបានឈានចូលដំណាក់ កាលមានភាពបម្រែបម្រួល យ៉ាងខ្លាំងក្លា ហើយមនុស្សជាតិ កំពុងប្រឈមនឹងបញ្ហាជាច្រើន ។ គណៈកម្មាធិការកីឡាអូឡាំពិក អន្តរជាតិ បានដឹកនាំចលនាកីឡាអូឡាំពិក ឱ្យឆ្ពោះទៅមុខដោយ អង់អាចក្លាហាន ក៏ដូចជាបានដើរតួនាទី ដ៏សំខាន់និងពិសេស ក្នុងការជំរុញឱ្យពិភពលោករួមសុខរួមទុក្ខ ជាមួយគ្នានិងរួមគ្នាជម្នះឧបសគ្គ ព្រមទាំងសាមគ្គីគ្នា ធ្វើកិច្ចសហប្រតិបតិ្តការ ។ ក្នុងបរិបទបែបនេះ គ្មានអ្វី គួរឱ្យសង្ស័យឡើយ បាវចនា”កាន់តែ សាមគ្គីភាព” របស់ចលនាកីឡាអូឡាំពិក គឺជារបស់ដែលត្រូវការបំផុត ក្នុងសម័យបច្ចុប្បន្ន ។

គួររំលឹកថា ចាប់តាំងពីពាក្យស្លោក”ពិភពលោកតែមួយ សុបិនតែមួយ” ដែលបានផ្តួចផ្តើមកាលពីឆ្នាំ ២០០៨ ដល់ពាក្យស្លោក” រួមគ្នាឆ្ពោះទៅកាន់អនាគត” នៅឆ្នាំ ២០២២ ប្រទេសចិន បានចូលរួមយ៉ាងសកម្មក្នុងចលនាកីឡាអូឡាំពិក ប្រកាន់ខ្ជាប់ផ្សព្វផ្សាយ ស្មារតីអូឡាំពិក គឺជាអ្នកស្វែងរកនិង ជាអ្នកអនុវត្តជាក់ស្តែងដ៏មុតមាំ នៃឧត្តមគតិកីឡាអូឡាំពិក ។ ឆ្លងតាមរយៈការរៀបចំការ ប្រកួតកីឡាអូឡាំពិក រដូវរងា ប្រទេសចិន សម្រេចបាន ដោយជោគជ័យ ក្នុងការជំរុញឱ្យ ប្រជាជនចិន ចំនួន ៣ រយលាននាក់ ចូលរួមសកម្មភាព កីឡាលើព្រិលទឹកកក ក៏ដូចជាជំរុញ ដល់ការអភិវឌ្ឍ ក្នុងតំបន់ កិច្ចកសាងអេកូឡូស៊ី ការច្នៃប្រឌិតថ្មី បែបបៃតងនិងកែលម្អជីវភាព រស់នៅរបស់ប្រជាជន ហើយបានត្រួសត្រាយលំហរ កាន់តែទូលំទូលាយសម្រាប់ ការអភិវឌ្ឍនៃកីឡាព្រិលទឹកកកនៅទូទាំងពិភពលោក ។

តាមការពិត ឆ្លងកាត់ការរៀបចំការ ប្រកួតកីឡាអស់រយៈពេលជាង ៦ ឆ្នាំ និងពុះពារផលប៉ះពាល់ ដែលបណ្តាលមក ពីកត្តាគ្រប់ប្រភេទ ដូចជា ការីករាលដាលនៃជំងឺកូវីដ ១៩ ជាដើម ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវរងា ក្រុងប៉េកាំង បានរៀបចំធ្វើតាមពេលកំណត់ ប្រការនេះក៏អាច ឆ្លុះបញ្ចាំងពីកាតព្វកិច្ចនិង ទំនួលខុសត្រូវ របស់ប្រទេសចិន ក្នុងការជំរុញសាមគ្គីគ្នា ជាសកលផងដែរ ។

ទាំងមានវត្តមានរបស់ថ្នាក់ដឹកនាំសំខាន់ៗ អន្តរជាតិជាង ៣០ រូបក្នុងពិធីបើកការប្រកួតកីឡា អូឡាំពិករដូវរងាក្រុងប៉េកាំង ព្រមនិងសកម្មភាពពាក់ព័ន្ធនានា រហូតដល់អង្គការសហប្រជាជាតិ បានដាក់លក់តែមប្រៃសណីយ៍អំពីការប្រកួតកីឡាអូឡាំពិករដូវរងា ជាលើកដំបូង ព្រឹត្តិការណ៍ប្រកួតកីឡា អូឡាំពិករដូវរងា ក្រុងប៉េកាំងបានក្លាយជាវេទិកា ដ៏ល្អប្រសើរសម្រាប់ សាមគ្គី ពិភពលោកតាមរយៈស្មារតីកីឡា ហើយក៏បានក្លាយជាការ អនុវត្តដ៏រស់រវើកសម្រាប់ ជំរុញការបង្កើតសហគមន៍ រួមវាសនាតែមួយ របស់មនុស្សជាតិផងដែរ ។

ពិភពលោកមានការរំពឹងទុកចំពោះប្រទេសចិន ប្រទេសចិនក៏បានធ្វើត្រៀម លក្ខណៈរួចហើយដែរ ។ ជឿជាក់ថា ភ្លើងពិសិដ្ឋអូឡាំពិក ដែលបានអុជនៅក្រុងប៉េកាំង នឹងបង្ហាញពីឆន្ទៈដ៏មុតមាំ និងកម្លាំងសាមគ្គីគ្នា របស់មនុស្សជាតិទាំងមូល ហើយនឹងបំផុសជំនឿចិត្ត ដើម្បីកសាងពិភពលោក ប្រកបដោយសន្តិភាព និងវិបុលភាព ៕

To Top