នយោបាយ

នៅចំពោះមុខ ការកៀបសង្កត់មួយដ៏អគតិ ភូមា អាចដកខ្លួនឈរឆ្ងាយពី អាស៊ាន!

ក្នុងស្ថានការណ៏អាយះតនះភាព ទៅមុខ មិនកើតថយក្រោយ មិនបានយ៉ាងដូច្នោះនាពេលបច្ចុប្បន្ននេះ អាចធ្វើឱ្យភូមា ស្ថិតក្នុងស្ថានភាពពិចារណាមួយ ថាអាចដកខ្លួនឈរឆ្ងាយពី អាស៊ានមិនចូលរួមទៀត! ដូចអ្វីដែលភូមាធ្លាប់ធ្វើជាយូរមក ហើយក្នុងការមិនចូលរួមក្នុង គណៈកម្មការទន្លេមេគង្គ MRC អស់រយៈកាល ៥០ ឆ្នាំ!

តែក្រោយមកចូលជាសមាជិក សង្កេតការណ៏! ដូច្នោះ MRC នៅតែដំណើរការ រលូនទៅមុខដោយគ្មានឧបសគ្គ ទោះបីជាពុំមានភូមាក៏ដោយហើយភូមា នៅតែជាប្រទេសភូមាមានការរីកចំរើន វិវត្តន៏ទៅមុខ ដដែលទោះជាភូមា ពុំបានចូលជាសមាជិក របស់ MRC ក៏ដោយ។

រដ្នាភិបាលយោធាភូមា នៅក្នុងស្ថានភាព នេះដាច់ខាតប្រហែលនិងពុំមាន ការថយក្រោយ នៅចំពោះមុខការកៀបសង្កត់ ទាំងទ្បាយក្នុងនោះរួមមានទាំងការធ្វើសម្បទាន ឱ្យគណបក្ស LDPរបស់លោកស្រី អ៊ុង សានស៊ូជី ដែលបានដឹកនាំប្រទេសឆ្ពោះ ទៅកាន់ភាពរណបបរទេស និងធ្វើឱ្យបាត់បង់ឥស្សរភាពជាតិនោះ !

រឿងរ៉ាវរបស់ប្រទេសភូមា ពុំមែនជារឿង ប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិមនុស្សស្តីនោះទេ! តែជារឿងជាតិរឿងពហុពូជសាសន៏ ដែលអាចនាំឱ្យមានការ បែកបាក់ជាតិនាំដល់ការបំបែករដ្នបង្កើត ទៅជាប្រទេសក្នុងរដ្ន របស់ភូមាបើអ្នកដឹកនាំ ពុំមាន ចក្ខុវិសយ័វែងឆ្ងាយភ្លេច ខ្លួនដោយជំនោរបរទេសនិយម មុននិងក្រោយអាចនិងក្លាយទៅជា យូហ្គោស្លាវី មួយទៀតនៅអាស៊ី ដោយអំណាចបរទេសនោះ !

ភូមាជាប្រទេសមួយ ដែលមានវិសាលភាព ទឹកដីធំមានប្រវត្តិសាស្រ្ត ជាប្រជាជាតិមួយ ដែលមានមុខនៅលើតំបន់នេះ រាប់ពាន់ឆ្នាំមកហើយ និងជាប្រទេសមួយ ដែលមានសម្បត្តិធម្មជាតិ គ្រប់បែបយ៉ាងដ៏មហាសាល និងមាន កងទព័មួយដ៏ខ្លាំង ពូកែរឹងមាំ នៅក្នុងតំបន់ផងភូមា ប្រហែលនិងមិនឪនក្បាល នៅចំពោះមុខ កាកៀបសង្កត់មួយដ៏អយុត្តិធម៌ មកលើប្រជាជាតិ ដោយមិនគិតដល់ផលប្រយោជន៏ជាតិ បែរទៅជានាំគ្នាលើក កម្ពស់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស បំរើឱ្យផលប្រយោជន៏ បរទេសនិយម ទៅវិញ !

ភូមា និងមិនរាថយនៅចំពោះ អង្គការតំបន់មួយ ដែលគ្មានបានជួយភូមា ឱ្យមានការរីកចំរើន អ្វីសោះក្រៅពីការទាមទារ នេះទាមទារ នោះរួមតាំងការទាមទារឱ្យដោះស្រាយ បញ្ហាជាតិសាសន៏ Rohingyaដែលជាពូជសាសន៏ មួយពុំបានអញ្ញើញ សោះតែបានមកតាំងទីលំនៅៗ ភូមាបង្កើតទៅជាទំនាស់សាសនា នាំឱ្យប្រទេសប្រទេសជាសមាជិកអាស៊ានខ្លះ ដែលមានសាសនាដូចគ្នា និងពួក Rohingya រួមគ្នាប្រឆាំងភូមា ដោយអគតិបំផុត ។

នេះក៏អាចជាមេរៀន ដ៏ជូជត់មួយ សំរាប់ពួកប្រទេស នៅក្នុងតំបន់ដែលមាន បញ្ហាពូជសាសន៏ និគមជនបរទេស ខុសច្បាប់រស់នៅ ក្នុងប្រទេសរបស់ខ្លួន ដែលនេះជាបុព្វបទដ៏ងាយស្រួលបំផុត ក្នុងការធ្វើឱ្យបរទេស លូកដៃចូលកកូរក្នុងផ្ទៃក្នុង ប្រទេសមាន យូហ្គោស្លាវី អ៊ីរ៉ាក់ នាំដល់ការបែកបាក់ប្រទេស រហូតមកដល់ថ្ងៃនេះ ដែលបញ្ហានេះសូមប្រយ័ត្ន កុំឱ្យមានករណី Rohingya លើទន្លេសាបឱ្យសោះ ។

ភូមា មានខ្សែបន្ទាត់ព្រំដែន មួយដ៏វែងជាមួយ សាធារណរដ្ឋប្រជាមានិតចិន មានអំបូរជនជាតិជាច្រើន រស់នៅតាមបណ្តោយព្រំដែន ភូមា-ចិនមានដើមកំណើតពីចិន នៅនិយាយភាសា មានទំនៀមទម្លាប់ជាចិន ហើយទីតាំង ភូមិសាស្ត្រ ក៏មិនអនុញាត្តិឱ្យភូមា បែរខ្នង ប្ញមាននយោយបាយ អមិត្តណាមួយ ប្រឆាំងចិនទ្បើយ!

ក្នុងបរិបទមួយនេះ ក្នុងករណីបើ ភូមា សំរេចដើរចេញពីអាស៊ាន គឺភូមានិងដើរចូលកាន់តែជ្រៅទៅៗ ក្នុនយោបាយរបស់ BRI ព្រោះមានតែ BRI មួយគត់ដែលអាចជួយឱ្យ ភូមាលែងឯកោ ទោះបីជាមានការហ៊ុំព័ទ្ធ ប្ញដាក់ទណ្ឌកម្មក៏ភូមា មានចិនជាមហាមិត្ត ឈរនៅពីក្រោយ ជាមហាកំពែងចាំតែជួយ។ មានគំរោង ជាច្រើន ផែនការ BRI ក្នុងនោះមានការកសាងប្រពន្ធ័ផ្លូវរថភ្លើងផ្លូវល្បឿនលឿន វាលយន្តហោះ កំពង់ផែទឹកជ្រៅ ដើម្បីនាំប្រេងទៅកាន់តំបន់ ភាគខាងត្បូងចិន!

ក្នុង២០ឆ្នាំទៀតភូមា និងក្លាយទៅជាប្រទេស រីកចំរើន នៅក្នុងតំបន់ដោយមាន នយោបាយ BRI ! កម្លាំងទាមទារបំបែក រដ្នក៏គ្មានលទ្ធភាពតស៊ូទៀត ដោយលែងមានប្រភព ផ្តល់អាវុធជំរក និងលុយកាក់។

ភូមាមានការរីកចំរើនបាន តាំងការរក្សាការពារ បានអធិបតេយ្យភាព បូរណភាព ពីពួកប្រទេសភូមិ ពេលនោះប្រជាជនភូមា បានភ្លេចការលំបាកលែងនឹកឃើញ ប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិមនុស្សស្អីនោះ! ប្រទេសចិន ឥលូវនេះ ពុំមែនជាចិន របស់៥០ឆ្នាំមុន ចិនឥលូវជាចិនស្មើភាពជាមួយ អាមេរិកមានការរីកចំរើន វិវត្តន៏ជាងបណ្តាប្រទេសនៅ អឺរ៉ុប ចិន ក្នុងសមយ័កាល ៥.០ ។

ពេលនោះអាស៊ានទេ ដែលជាអ្នកក្រាល ព្រំក្រហមសូមអញ្ជើញ ភូមា ឱ្យវិលមក ចូលរួមក្នុងគ្រួសារអាស៊ាននវិញ ដែលភូមាទេគឺជា អ្នកត្រូវពិចារណា ថាត្រូវចូលប្ញរង់ចាំបន្តិចសិន!

ការមិនចូលក្នុងប្លុកយោធា SEATO ក៏ពុំមែនជាដំណោះស្រាយ ហើយយបានត្រឹមនាំមកនូវ ការប្រឈមមុខដាក់គ្នារហូត នាំឱ្យមានសង្គ្រាម ក្នុងតំបន់ដោយដើរ តាម នយោបាយរបស់អាមេរិក!
ថ្ងៃនេះក្រុមនេះវិលមកវិញ ដោយមិនសប្បាយចិត្ត ចំពោះប្រទេសខ្លះមិនបានចូលក្នុងប្លុក Indo- Pacific Quad ប្ញ Aukusស្អីនោះសូម្បី ស្វាគមន៏ក៏អត់ដែរ! នេះហើយជាសញ្ញាមិនដើរតាម នយោបាយ របស់ អាមេរិកដែលនេះ ជាមូលបទនាំឱ្យក្រុមនេះ ចាប់មាននយោបាយកកូរ នៅក្នុងតំបន់ដែរអាចធ្វើ ទៅបានក្នុងការនាំឱ្យ មាន proxy warនោះ ។

មុននេះ ពួកប្រទេសតូចពុំមានជំរើស ដោយពិភពលោក មានតែ ប៉ូលមួយ ប្ញតែពីរនោះទេ តែឥលូវនេះ យើងមានប៉ូលបី ដែលប៉ូល BRI មួយនេះ មាននីតិសម្បាទាន គ្រប់គ្រាន់៦យ៉ាង ៖
១/ វិសាល ភាពទឹកដីធំ
២/ ប្រជាជនលេខមួយលើលោក
៣/ សេដ្នកិច្ចលេខពីរប្ញលេខមួយលើលោក
៤/ មានវិស័យយោធាឈរ លំដាប់លោក
៥/ មានបច្ចេកវិជ្ជាក្នុងកំរិត ពិភពលោក
៦/ មានយុទ្ធសាស្ត្រគ្របដណ្តប់ ក្នុងគ្រប់ទ្វីប ដែលមុននេះ គេមើលឃើញថា គោលនយោបាយ Marshall ក្រោយសង្គ្រាមលោកលើកទីពីរ ធំណាស់តែឥលូវនេះផែនការBRI ធំដែរតាំង អាមេរិក រុស្សី នៅពុំអាចធ្វើបាន ! ហើយបើទោះបី ធ្វើបានក៏អាមេរិក ប្ញរុស្សី មិនល្ងង់អីយកលុយ ទៅកសាងប្រទេស ដែរមិនមានសមានចិត្តចំពោះខ្លួននោះ!

ការជ្រើសរើសយក BRI គឺជាភាពភ្លឺស្វាង និងជាការត្រឹមត្រូវបំផុត ក្នុងរបត់នៃសហសម័យនេះ ដោយមានតែ BRI មួយគត់ដែលនាំពួកប្រទេសតូចមាន បញ្ហាបណ្តាសារភូមិសាស្ត្រ មានការរីកចំរើន និងរក្សាបានឥស្សរៈភាព ពីបណ្តាប្រទេស ដែលនៅមានគំនិត អគតិ អារិភាព ចំពោះប្រទេសខ្លួន។

ដាច់ខាត អាមេរិក និងមិនស្លាប់ដើម្បី ប្រជាជនUkrainian និងដាច់ខាតអាមេរិក មិនពលិកម្មកូនចៅអាមេរិកដើម្បីសេចក្តី សុខរបស់ប្រជាជនតៃវ៉ាន់ទ្បើយ ! តែបើបំប៉ោង សភាពការណ៏ស្រែកឱ្យធំថា អាណិតប្រជាជន អ៊ុយ្រក្រែន តៃវ៉ាន់ ប្ញ ភូមាគឺគេឃេីញរាល់ថ្ងៃលើបណ្តាញសារព័ត៌មានលោកខាងលិច។

*ក្នុងហេតុផលនេះ
ទី១/ ភូមាបន្តរក្សាការស្ងៀមស្ងាត់ ទុកឱ្យសភាពការណ៏ វិវត្តន៏ ទៅតាមយថភាព
ទី២/ ភូមានិងដើរចេញ វិលមករក ដូចក្នុងបណ្តាឆ្នាំ៦០តែលើកនេះ សំរេចចិត្តចូលរួមយ៉ាងជ្រៅ ទៅក្នុងនយោបាយ BRI លែងបារម្មណ៏ ទៅនឹងបញ្ហាខាងក្រៅទៀត។

ដោយៈ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយ

To Top