នយោបាយ

បទវិភាគ ៖ មហាសន្និបាត នៃសភាទាំងពីរ របស់ចិន នាំមកនូវសញ្ញាវិជ្ជមាន ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាសកល

មហាសន្និបាត នៃ សភាទាំងពីរ របស់ប្រទេសចិន ឆ្នាំ២០២២ បានសម្ពោធ បើកនៅថ្ងៃទី៤ ខែមីនា ខណៈដ៏គន្លឹះ ដែលជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល នៅទូទាំង ពិភពលោក ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលពោរពេញ ទៅដោយភាព មិនប្រាកដប្រជា និងរចនាសម័្ពន្ធអន្តរជាតិបាន និងកំពុងកើត មានបម្រែបម្រួល យ៉ាងស្មុគស្មាញនិងស៊ីជម្រៅ ពិភពលោកមានក្តីរំពឹងទុក ចំពោះមហាសន្និបាត នៃសភាទាំងពីរ របស់ចិន ដោយសម្គាល់ឃើញថា សេដ្ឋកិច្ចចិន ដែលបានងើបឡើងវិញ ដោយផ្ទុយនឹងនិន្នាការណ៍ វាមានសារសំខាន់ណាស់ ចំពោះកំណើនសេដ្ឋកិច្ច នៅទូទាំងពិភពលោក ។

ប្រព័ន្ធសារព័ត៌មានបរទេស ជាច្រើនបានផ្សាយដំណឹងថា ពិភពលោករំពឹងទុកថា ឆ្លងតាមរយៈមហាសន្និបាត នៃសភាទាំងពីរ អាចយល់ដឹងពីបញ្ហា ប្រឈមរបស់ចិន ដូចជាទិសដៅ នៃគោលនយោបាយ សេដ្ឋកិច្ច ជីវភាព រស់នៅរបស់ប្រជាជន ការពារបរិស្ថាន និងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ របស់ចិនជាដើន ហើយសង្ឃឹមថា សេដ្ឋកិច្ចចិនដែលមានកម្លាំងរស់រវើកយ៉ាងខ្លាំងក្លា អាចផ្តល់កម្លាំងចលករថ្មី ដល់ពិភពលោក ។ កាសែត«Helsinki Times»របស់ប្រទេសហ្វាំងឡង់ បានចុះផ្សាយអត្ថបទវិភាគថា បច្ចុប្បន្ននេះ ពិភពលោកនៅតែឋិត ក្នុងភាពលំបាក នៃការរីករាលដាល នៃងឺកូវីដ១៩ និងការងើបឡើងវិញនៃសេដ្ឋកិច្ច ដ៏យឺតយ៉ាវ ។ ក្នុងគ្រានេះ វិធានការណ៍ដ៏សំខាន់ ក្នុងការអភិវឌ្ឍរបស់ចិននឹងផ្តល់ កម្លាំងចលករនិង ថាមពលវិជ្ជមានថ្មី ដល់ពិភពលោក ក្នុងន័យជួយប្រជាជនមានជំនឿចិត្តឡើងវិញនិងធ្វើការខិតខំប្រឹងប្រែងរួមដើម្បីអនាគត ។ វេបសាយ នៃកាសែត« New York Times» បានចេញផ្សាយដំណឹងថា ក្នុងនាមជាក្បាលម៉ាស៊ីន សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច សកល សេដ្ឋកិច្ចចិននៅតែរក្សានិន្នាការណ៍ កើនឡើងដដែល ។

ព្រមពេល ជាមួយគ្នានេះ ឆ្នាំនេះ ប្រទេសចិន នឹងបន្តពង្រីកការបើក ទូលាយប្រក ដោយកម្រិតខ្ពស់ ទីផ្សារដ៏ធំធេង របស់ប្រទេសចិន ដែលមានភាព បើកទូលាយ មិនត្រឹមគ្រាន់តែ នឹងធ្វើឱ្យចិន កៀរគរបានការវិនិយោគ កាន់តែច្រើន ប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់ កាលានុវត្តភាពដល់ សហគ្រាស នៃពិភពលោកទាំងមូល ដែលធ្វើអាជីវកម្មនៅចិនផងដែរ ។ ក្រៅពីនេះ យោងតាមកិច្ចសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ”មានភាពកាន់ តែស៊ីជម្រៅ និងកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មពហុភាគី ឬទ្វេភាគី ដូចជាកិច្ចសហប្រតិបតិ្តការ RCEP ជាដើមមានភាពកាន់តែ ស៊ីជម្រៅជាបន្តបន្ទាប់ ប្រទេសចិន ក៏នឹងសម្រេចបាននូវភាពឈ្នះ-ឈ្នះ ក្នុងកិច្ចសហប្រតិបតិ្តការជាមួយប្រទេសកាន់តែច្រើនឡើងៗផងដែរ ។

ក្នុងនាមជាមិត្តភក្តិល្អ ប្រទេសជិតខាងល្អ និងជាដៃគូយុទ្ធសាស្ត្រ ដែលអាចជឿទុកចិត្តបំផុត កម្ពុជាក៏ទទួលបាន ផលប្រយោជន៍ជាបន្តបន្ទាប់ ពីការអភិវឌ្ឍរបស់ចិនដែរ ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់លើកឡើងជាច្រើនលើកថា កំណើនសេដ្ឋកិច្ចចិន បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសផ្សាងទៀត ចិនដែលមានភាពខ្លាំងក្លា មានអំណោយផលដល់កម្ពុជា ។

អ្នកទទួលខុសត្រូវ នៃទីស្នាក់ការ របស់ក្រុមហ៊ុន ពហុជាតិជាច្រើនប្រចាំ នៅប្រទេសចិន បានថ្លែងថា សញ្ញាសេដ្ឋកិច្ចចិន ដែលមហាសន្និបាត នៃសភាទាំងពីរ ឆ្នាំនេះបានបញ្ចេញនោះ បានបង្ហាញពីភាព នឹងនរនិងភាពប្រាកដ ប្រជារបស់រដ្ឋាភិបាលចិន ក្រុមហ៊ុនពហុជាតិ នឹងទទួលបានឱកាស អភិវឌ្ឍន៍កាន់ តែទូលំទូលាយ នៅប្រទេសចិន ជាងនេះទៅទៀត ចិនបានកំណត់គោលដៅ កំណើននៃផលិតផល ក្នុងស្រុកសរុបគឺ៥.៥ភាគរយ នេះក៏បានក្លាយជាបញ្ហា ចំណុចក្តៅដែលទទួលបានការយកចិត្តទុកដាក់ ពីសំណាក់ក្រុមហ៊ុន ពហុជាតិជាច្រើនផងដែរ ។

លោក Meng Pu ប្រធានក្រុមប្រឹក្សាភិបាលតំបន់ចិន របស់ក្រុមហ៊ុនQualcomm បានថ្លែងថា គោលដៅកំណើននៃសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ គឺ៥.៥ភាគរយ គោលដៅតាមការប៉ាន់ប្រមាណនេះសមស្រប នឹងទិសដៅអភិវឌ្ឍន៍ ពោលគឺ “រក្សាភាពនឹងនរជាអាទិភាព និងស្វែងរកកំណើនក្នុងភាពនឹងនរ ” ប្រការនេះ បានបង្ហាញឱ្យឃើញថា និន្នាការល្អប្រសើរ នៃសេដ្ឋកិច្ចចិន ដែលមានស្ថិរភាពក្នុង រយៈពេលយូរមិនកែប្រែទេ ។ សេដ្ឋកិច្ចចិន ដែលបានរក្សាភាពនឹងនរ ជាបន្តបន្ទាប់នឹងផ្តល់ឱកាសកាន់តែច្រើន ដល់ក្រុមហ៊ុនQualcomm និងដៃគូសហប្រតិបតិ្តការ យើងមានសុទិដ្ឋិនិយម ជាប់រហូត ចំពោះការអភិវឌ្ឍនៃទីផ្សារចិននៅពេលអនាគត ។

នៅផ្លូវកែងនៃការអភិវឌ្ឍសកល ប្រទេសចិនបានដើរតួនាទី កាន់តែសំខាន់ឡើងៗ ក្នុងការឆ្លើយតបនឹងការប្រឈមសកល ។ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ នៅពេលអនាគតដែលមហាសន្និបាត នៃសភាទាំងពីររបស់ចិន ក្នុងឆ្នាំនេះបានបង្ហាញ ឱ្យឃើញនោះ ធ្វើឱ្យសហគមន៍អន្តជាតិ យល់ដឹងកាន់តែច្បាស់ថា ប្រទេសចិនបានជំរុញ កិច្ចសហប្រតិបតិ្តការតាមរយៈការបើកទូលាយ និងស្វែងរកការអភិវឌ្ឍ តាមរយៈកិច្ចសហប្រតិបតិ្តការ ហើយប្រទេសចិន នឹងរួមចំណែកកម្លាំងថ្មីដល់ការលំ នឹងនិងជំរុញកំណើនសេដ្ឋកិច្ចសកល ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top