កាលពីលោក Xi Jinpingនៅក្មេង បានទៅធ្វើការនៅជនបទ ហូបចុក ស្នាក់នៅ និងធ្វើពលកម្មជាមួយកសិករ ។
លោកបានរំលឹកថា ៖ ពេលទើបទៅដល់អ្វី ដែលទ្រាំមិនបានបំផុត គឺសត្វចៃ លោកត្រូវបានចៃខាំ កន្ទួលពេញស្បែក ក្លាយជាពងបែក កាលណារលួយឈឺ ដល់មិនចង់រស់ ប៉ុន្តែ៣ឆ្នាំក្រោយ ក៏លែងខ្លាចចៃខាំទៀតហើយ។

មិនថាធ្វើការដឹកនាំនៅថ្នាក់ណាក្តី លោករក្សា បាននូវធាតុពិត របស់អ្នកធ្វើពលកម្មជាប់រហូត ។ លោកបានលើកឡើងថា៖ ប្រជាជាតិចិន ជាជនជាតិ ដែលពូកែធ្វើពលកម្ម និងពូកែឆ្នៃប្រឌិត ។
ពីសមាជបក្សលើកទី១៨មក លោកតែងជួបសំណេះសំណាល ផ្ទាល់ជាមួយពលករ ។
លោកបានលើកឡើងថា ៖ (មុនចូលឆ្នាំចិន)ជាប់រវល់ខ្លាំងទេ ខ្ញុំមកមើលអ្នកទាំងអស់គ្នាជាពិសេស
អ្នកទាំងអស់គ្នាខំប្រឹង ធ្វើការដូចជាឃ្មុំដ៏ឧស្សាហ៍អ៊ីចឹង
លោកបានសរសើរ ដល់អ្នកធ្វើពលកម្ម ថា ៖ ខ្ញុំចង់ឃើញថា គ្រូបង្រៀនធ្វើការប្រចាំ នៅទីជនបទ ចាក់ឫសនៅទីនេះការងារ របស់អ្នកទាំងអស់គ្នាមានន័យណាស់ ។ ការងារមិនបែងចែកឋានៈថោកទាប ថ្លៃថ្នូរ ខ្ពស់ទាបទេ ឱ្យតែធ្វើពលកម្មជាក់ស្តែង ដោយខិតខំតស៊ូ ទោះធ្វើការងារធម្មតា ក៏អាចបង្កើតលទ្ធផល មិនធម្មតា បានដែរ ។
អ្នកទាំងអស់គ្នា បានស្លៀកសំលៀកបំពាក់វេជ្ជសាស្ត្រ ខ្ញុំមើលមិនឃើញមុខ របស់អ្នកទាំងអស់គ្នាទេ អ្នកទាំងអស់គ្នា ជាមនុស្សគួរឱ្យគោរព ស្រឡាញ់បំផុត ក្នុងចិត្តរបស់ខ្ញុំ ។
ជាធម្មតាអ្នកទាំងអស់គ្នា តែងតែរងព្យុះភ្លៀង ប្រយុទ្ធជាមួយនឹងភាពរងាខ្លាំង និងក្តៅបំផុត អ្នកទាំងអស់គ្នាជាអ្នកបង្កើត និងគាំពារជីវភាពដ៏ល្អបវរ អ្នកទាំងអស់គ្នានឿយហត់ហើយ !
លោកបានលើកទឹកចិត្ត អ្នកទាំងឡាយឱ្យតស៊ូបន្តទៀត ៖
រដ្ឋបាលនិងគណៈកម្មការ បក្សគ្រប់ថ្នាក់ គួរយកចិត្តទុកដាក់ ចំពោះអ្នកធ្វើពលកម្ម ។ ជីវភាពល្អកើតចេញ មកពីការតស៊ូ មូរដៃអាវខំប្រឹងធ្វើការ។
លោកតែងតែគូសបញ្ជាក់ថា ៖ កិត្តិយសជា របស់អ្នកធ្វើពលកម្ម សុភមង្គល ជារបស់អ្នកធ្វើពលកម្ម ។
ការធ្វើពលកម្មមានកិត្តិយសបំផុត ៕ (រូបភាពឯកសារ)
