នយោបាយ

បទវិភាគ ៖ ពាក្យកុហក មិនអាចបិទបាំង ការពិតបានទេ

វាបសាយក្រសួង ការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ នៅពេលថ្មីៗនេះ ដោយមួលបង្កាច់មន្ត្រី និងប្រព័ន្ធសារព័ត៌មានមួយចំនួន របស់ភាគីចិន ដែលបានឃោសនា បំប៉ោងពី” ព័ត៌មានក្លែងក្លាយ” ក្នុងបញ្ហាអ៊ុយក្រែន របស់ភាគីរុស្ស៊ី ដើម្បីធ្វើអោយសកម្មភាព យោធា របស់រុស្ស៊ី នៅអ៊ុយក្រែន មានលក្ខណៈសូមហេតុផល ។ បើសិនជាមើលសេចក្តីថ្លែង ការណ៍នេះដោយលម្អិត បានឃើញថា វាពោរពេញទៅ ដោយពាក្យកុហក គឺជាព័ត៌មានក្លែងក្លាយសុទ្ធសាធ ។ ការសំដែងឆាកល្ខោនដ៏អាក្រក់ស្តីពី “ចោរស្រែកចាប់ចោរ”របស់ភាគីអាមេរិក បានបព្ជាក់ថា វាគឺជាម៉ាស៊ីន បង្កើតពាក្យកុហកដ៏ធំបំផុត ។

ក្នុងអ្វីដែលហៅថា សេចក្តីថ្លែងការណ៍នេះ បទឧក្រិដ្ឋដែលភាគីអាមេរិក បានដាក់អោយភាគីចិន តាមពិតទៅ គឺជាសេចក្តីរាយការណ៍ អំពីការពិតឫការវិភាគ ប្រកបដោយវិចារណញ្ញាណ ដែលភាគីចិនបានរាយការណ៍ពីភាគីអាមេរិក ។ ឧទាហរណ៍ ក្នុងសេចក្តីថ្លែងការណ៍ អាមេរិកបានចោទប្រកាន់ភាគីចិនថា បានផ្សព្វផ្សាយ” ព័ត៌មានក្លែងក្លាយ”របស់ភាគីរុស្ស៊ី ស្តីពីអាមេរិកមានបន្ទប់ពិសោធន៍ ជីវសាស្ត្រក្នុងដែនអ៊ុយក្រែន ។ ការពិត គឺភាគីអាមេរិក បានទទួលស្គាល់ចំណុចនេះ ជាយូរមកហើយ ។

នៅខែវិច្ឆិកាឆ្នាំ២០២១ ឯកសារការងារ ដែលអាមេរិកបានប្រគល់ អោយមហាសន្និបាត ប្រទេសហត្ថលេខី អនុសញ្ញាហាមឃាត់ ប្រើប្រាស់អាវុធជីវសាស្រ្ត បានទទួលស្គាល់ថា អាមេរិកមានសំណង់ហេដ្ឋារចនាសម្ព័ន្ធ ជាគម្រោង សហប្រតិបត្តិការ ដូចជាបន្ទប់ពិសោធន៍ជីវសាស្ត្រចំនួន២៦ កន្លែងនៅអ៊ុយក្រែន ជាដើម ។ នៅខែមីនាឆ្នាំ២០២២ ឯកសារអំពីការពិត ដែលប្រកាស ដោយក្រសួង ការពារជាតិអាមេរិក បានបង្ហាញថា អាមេរិកមានសំណង់ ហេដ្ឋារចនាសម្ព័ន្ធជាគម្រោង សហប្រតិបត្តិការចំនួន៤៦កន្លែងនៅអ៊ុយក្រែន។ នៅថ្ងៃទី៨ខែមីនាឆ្នាំ២០២២ លោកស្រី Nuland អនុរដ្ឋមន្ត្រីក្រសួង ការបរទេសអាមេរិក បានទទួលស្គាល់ ដោយផ្ទាល់មាត់ ក្នុងសវនាការ របស់ព្រឹទ្ធសភាអាមេរិកថា អាមេរិកពិត ជាមានសំណង់ហេដ្ឋារចនាសម្ព័ន្ធ ស្រាវជ្រាវជីវសាស្ត្រនៅអ៊ុយក្រែន ។ ឫមួយក៏អ្វីទាំងនេះជាព័ត៌មានក្លែងក្លាយដែរ ?

តាំងពីការប៉ះទង្គិចអ៊ុយក្រែន កើតឡើងកន្លងមក ការវាយប្រហារចំពោះប្រទេសចិន ដោយព័ត៌មានក្លែងក្លាយរបស់ភាគី អាមេរិកមិនដែលបញ្ឈប់ទេ ។ ពីអ្វីដែលហៅថា ភាគីចិនបានដឹងព័ត៌មានទុកជាមុន បើកដៃអោយភាគីរុស្ស៊ីដោយលួចលាក់ រហូតដល់ការជួយរុស្ស៊ី បញ្ច្រៀសពីទណ្ឌកម្ម ផ្តល់ការគាំទ្រយោធាជាដើម ភាគីអាមេរិកបានប្រឌិត ពាក្យចចាមអារ៉ាមគ្រប់បែបយ៉ាង ដើម្បីលាបពណ៌ប្រទេសចិន ប៉ុន្តែត្រូវបានលាតត្រដាង ដោយការពិតទាំងអស់ ។

ពេលថ្មីៗនេះ ប្រព័ន្ធសារព័ត៌មានចិន បានចេញផ្សាយអត្ថបទវែង ដែលមានអក្សរជិត១ម៉ុន៥ពាន់ ដែលមានចំណងជើងថា “ ពាក្យសម្តីខុសទំនង” ពាក់ព័ន្ធចិនរបស់ភាគី អាមេរិក លើបញ្ហាអ៊ុយក្រែន ដែលបានប្រើការពិតនិងទិន្នន័យដ៏ជាក់លាក់ ធ្វើការវិភាគយ៉ាងហ្មត់ចត់ ចំពោះពាក្យសម្តីខុសទំនង ពាក់ព័ន្ធចិនគ្រប់បែបយ៉ាង ដែលភាគីអាមេរិកបានផ្សព្វផ្សាយ ។ តើអ្នកណាកំពុងបង្កើតពាក្យ ចចាមអារ៉ាមនិងលាបពណ៌លើអ្នកដទៃ ដើម្បីបំភាន់ភ្នែកមនុស្ស? អ្នកដែលគ្មានគំនិតលំអៀងគ្រប់រូបសុទ្ធតែអាចមានចម្លើយ ។

ពាក្យកុហកមិនអាចបិទ បាំងការពិតបានទេ ។ ក្នុងបញ្ហាអ៊ុយក្រែន គោលជំហដ៏យុត្តិធម៌ និងតួនាទីដ៏មានលក្ខណៈស្ថាបនារបស់ភាគីចិន បានទទួលការកោតសរសើរ ពីសហគមន៍អន្តរជាតិ ។ ក្នុងនាមជាអ្នកបង្ករឿង មុនគេ នៃវិបត្តិអ៊ុយក្រែន កេរ្តិ៍ឈ្មោះដែលជា” ប្រទេសប៉ិនកុហក” របស់អាមេរិកបាន ល្បីសុះសាយ ហើយវាបានបាត់បង់ទំនុកចិត្តពីពិភពលោកទាំង មួលរួចទៅហើយ។ រាល់ការវាយប្រហារ និងលាបពណ៌ប្រទេសចិន ទាំងឡាយ វាសុទ្ធតែបានបញ្ជាក់ពីទង្វើអាក្រក់ ដែលខ្លួនបានធ្វើ ៕

To Top