ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័តមានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ចរន្តនយោបាយកម្ពុជា នឹងវិវត្តន៌ទៅរកគ្មាន បក្សភ្លើងទៀនក្រោយការ បោះឆ្នោតឃុំ-សង្កាត់។
ការលើកឡើងរបស់លោក សយ សុភាព បែបនេះបន្ទាប់ពីសកម្មជនមួយចំនួន នៃគណបក្សភ្លើងទៀន បាននឹងកំពុងបន្តយករូបថត លោក សម រង្ស៊ី មកធ្វើការឃោសនា រកសំឡេងឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា “ចរន្តនយោបាយកម្ពុជា នឹងវិវត្តន៌ទៅរកគ្មានបក្សភ្លើងទៀន ក្រោយការបោះឆ្នោតឃុំ-សង្កាត់ ព្រោះតែយកយីហោ សម រង្ស៊ី មកឃោសនាបំភ័ន្ត អ្នកបោះឆ្នោតដោយច្បាប់ បានហាមឃាត់ព្រោះ គាត់ (សម រង្ស៊ី) ជាទណ្ឌិត ដែលតុលាការកម្ពុជា បានកាត់ទោសកំបាំងមុខ ពីបទក្បត់ជាតិ”៕