នយោបាយ

បទវិភាគ ៖ ការអុជអាល បំបែកបំបាក់ ទំនាក់ទំនង រវាងបក្សកុម្មុយនិស្តចិន និងប្រជាជនចិន មិនអាចព្យាបាល “ជំងឺអាមេរិក” បាននោះទេ

នាពេលថ្មីៗកន្លងទៅនេះ ខណៈថ្លែងសុន្ទរកថា ស្តីពីគោលនយោបាយ ចំពោះប្រទេសចិន លោក Blinken រដ្ឋមន្ត្រីការបរទេស អាមេរិក បានអះអាងថា អាមេរិកមានការខ្វែងគំនិត យ៉ាងជ្រាលជ្រៅ ជាមួយបក្សកុម្មុយនិស្តចិន និង រដ្ឋាភិបាលចិន ប៉ុន្តែទំនាស់ទាំងនេះ គ្រាន់តែឋិតក្នុងរដ្ឋាភិបាល និងប្រព័ន្ធ របបរបស់ប្រទេស ទាំងពីរនេះប៉ុណ្ណោះ តែមិនមែនឋិតក្នុងប្រជាជន នៃប្រទេសទាំងពីរនោះទេ ។ ក្រៅពីនេះ លោកក៏បាននិយាយធ្វើពុតថា “ពួកយើងគោរពសមិទ្ធផល ប្រវត្តិសាស្ត្រនិង វប្បធម៌របស់ប្រជាជនចិន ” ។

ពាក្យសំដីបែបនេះ ធ្វើឱ្យពិភពលោកបានស្គាល់អ្វី ដែលហៅថា “ការធ្វើពុត” ដើមឡើយ នេះជាជំនាញរបស់អ្នកនយោបាយ អាមេរិកទៅហើយ ។ កលល្បិច តិចតួចនេះ ងាយបំបែក និងលាតត្រដាងណាស់ ហើយក៏មិនអាចលាក់បាំង នូវការប៉ុនប៉ងដ៏អាក្រក់ របស់អ្នកនយោបាយអាមេរិក ដែលចង់ មួលបង្កាច់បក្ស កុម្មុយនិស្តចិន តាមទំនើងចិត្ត និងអុជអាលបំបែកបំបាក់ទំនាក់ទំនង ជិតស្និទ្ធរវាងបក្សកុម្មុយនិស្តចិន និងប្រជាជនចិនបានឡើយ ។

និយាយជារួម លោក Blinken នៅតែប្រើល្បិចដែលចម្លងពីលោក Pompeo អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកដដែល ។ ពួកគេដឹងច្បាស់ហើយថា គ្មានលទ្ធភាពកែប្រែប្រព័ន្ធរបប នយោបាយរបស់ចិនទេ ដូច្នេះបានរៀបកលល្បិច ដែលចង់អុជអាលនិងបំបែកបំបាក់ ។ ប៉ុន្តែ វាច្បាស់ណាស់ថា កលល្បិចទាំងនេះ មិនអាចទទួលបានផលអីទេ ។ ក្នុងនាមជាប្រមុខការទូត របស់អាមេរិក លោក Blinken ចាំបាច់ត្រូវរៀនចេះពីប្រវតិ្តសាស្ត្រចិនសិន ។

ជាងមួយរយឆ្នាំ មុន ខណៈបង្កើតឡើង បក្សកុម្មុយនិស្តចិនបានស្បថសច្ចាថា មិនថាពេលណាៗទាំងអស់ សុទ្ធតែតម្កល់ទុកផល ប្រយោជន៍ របស់ប្រជាជន ជាអាទិភាព បក្សកុម្មុយនិស្តចិនគ្មាន ផលប្រយោជន៍ ពិសេសរបស់ផ្ទាល់ខ្លួនអីទេ ។ ប្រជាជនចិន ចំនួនជាង៨ រយលាននាក់បំរះខ្លួនចេញ ផុតពីភាពក្រីក្រ ដោយជោគជ័យ ប្រាក់ចំណូល មនុស្សម្នាក់ៗ គិតជាមធ្យមបានលើសពី ១ម៉ឺនដុល្លារអាមេរិក ប្រទេសចិនបង្កបង្កើត ជាក្រុមមនុស្ស បានចំណូល មធ្យម ចំនួន លើសពី៤ រយលាននាក់ ដែលមានទ្រង់ទ្រាយធំជាងគេ នៅលើពិភពលោក និងបង្កើតជាប្រព័ន្ធ បេឡាជាតិ របបសនិ្តសុខ សង្គម ដែលមានទ្រង់ ទ្រាយធំ ជាងគេនៅលើពិភពលោក ។ល។ បក្សកុម្មុយនិស្តចិនបានអនុវត្តវិធានការ ជាក់ស្តែងជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវ ពាក្យសន្យាដែលថា “ក្តីបំណងរបស់ប្រជាជន ចំពោះជីវភាពល្អបវរ ជាគោលដៅតស៊ូព្យាយាមរបស់ពួកយើង” ។

និយាយចំពោះអ្នកនយោបាយអាមេរិក ដូចលោក Blinken ជាដើម ការផ្តោតសំខាន់តែប្រទេសចិន និងអះអាង តាមតែមាត់ថា “គោរព”ប្រជាជនចិន មិនស្មើនឹងយកចិត្តទុកដាក់ ដល់ប្រជាជនប្រទេសខ្លួនឱ្យបានច្រើនបន្តិចសិន ! ប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ១៩ រដ្ឋាភិបាលអាមេរិកអាណត្តិ ទាំងពីរសុទ្ធតែទទួលបរាជ័យ បានបណ្តាលឱ្យប្រជាជនអាមេរិក សរុបលើសពី១លាននាក់ស្លាប់បាត់បង់ជីវិត ព្រមទាំងធ្វើឱ្យអាមេរិកក្លាយទៅជា “ប្រទេសទទួលបរាជ័យធ្ងន់ធ្ងរទីមួយ នៅលើពិភពលោកទាំងមូល” ។ អតិផរណាខ្ពស់ ករណីបាញ់ប្រហារតែងតែកើតមាន ទំនាស់រវាងពូជសាសន៍ មានភាពកាន់តែខ្លាំងឡើង ។ល។ ប្រជាជនអាមេរិកប្រឈមនឹងបញ្ហាជាច្រើន បញ្ហាដែលត្រូវការ រដ្ឋាភិបាលអាមេរិក ដោះស្រាយជាបន្ទាន់ បានគរដូចភ្នំ ដូច្នេះការអុជអាល បំបែកបំបាក់ទំនាក់ទំនង រវាងបក្សកុម្មុយនិស្តចិន និងប្រជាជនចិន មិនអាចព្យាបាលបាន “ជំងឺអាមេរិក”នោះទេ ។

មិនថាសុន្ទរកថា របស់លោក Blinken ត្រូវវេចខ្ចប់ដល់កម្រិតយ៉ាងណា ក៏មិនអាចលាក់បាំង នូវគោលបំណងពិតប្រាកដរបស់អាមេរិក ដែលចង់វាយប្រហារ និងទប់ស្កាត់ការអភិវឌ្ឍន៍ របស់ប្រទេសចិន និងរារាំងការស្តារភាពរុងរឿងថ្កុំថ្កើង ដ៏មហិមា របស់ប្រជាជាតិចិន ឡើងវិញនោះទេ ។ ការសម្តែងរបស់អ្នកនយោបាយ អាមេរិកដែលបានអុជអាល បំបែកបំបាក់ ពិតជាខាតកម្លាំង ឥតប្រយោជន៍ទេ សូមដាស់តឿន អ្នកនយោបាយអាមេរិក គួរតែគិតឱ្យបានច្រើនបន្តិច ដើម្បីដោះស្រាយបញ្ហាពិបាកក្នុងស្រុក និងទទួលបានជំនឿចិត្តពីសំណាក់ ប្រជាជនអាមេរិក ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top