“កិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិក លើកនេះ ប្រហែលនឹងក្លាយជា សញ្ញា មួយបង្ហាញថា កម្លាំងដឹកនាំ របស់អាមេរិក នៅតំបន់អាមេរិកឡាទីន បាននិងកំពុងថមថយចុះ ។ ” នេះជាការវាយតម្លៃ របស់ប្រព័ន្ធសារព័ត៌មានមួយ របស់ប្រទេសម៉ិកស៊ិក ។ តាមការកំណត់ កិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិក លើកទី ៩ បានបើកធ្វើនៅក្រុង Los Angeles នៃសហរដ្ឋអាមេរិកនៅថ្ងៃទី ៦ ខែមិថុនា ។ យ៉ាងណាមិញ កាលពីខែមេសា ឆ្នាំនេះ ក្រសួងការបរទេសអាមេរិក បានប្រកាសថា គ្មានគម្រោង អញ្ជើញ មេដឹកនាំរបស់គុយបា នីការ៉ាហ្កា និងវ៉េណេស៊ុយអេឡា ឱ្យទៅចូលរួមកិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិកលើកនេះទេ ដោយយកអ្វីដែលហៅថា “បញ្ហាប្រជាធិបតេយ្យ”ធ្វើជាលេស ” ប្រការនេះញ៉ាំងឱ្យបណ្តាប្រទេស នៅអាមេរិកឡាទីន និងសហគមន៍អន្តរជាតិ មិនពេញចិត្ត ។
ឆ្នាំនេះ សហរដ្ឋអាមេរិក រៀបចំធ្វើកិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិកម្តងទៀត បន្ទាប់ពីរំលងអស់ រយៈពេលជិត ៣០ ឆ្នាំ ។ ដូច្នេះ កិច្ចប្រជុំកំពូលលើកនេះ ត្រូវគេចាត់ទុកថា ជាឱកាសសម្រាប់ឱ្យ រដ្ឋាភិបាល លោក ចូ បៃដិន អធិប្បាយ អំពីគោល នយោបាយ ចំពោះប្រទេស អាមេរិកឡាទីន ប៉ុន្តែ ពេលមុននេះ មេដឹកនាំ របស់ប្រទេសម៉ិកស៊ិក និងប្រទេសការ៉ាប៊ីន មួយចំនួន បានបង្ហាញថា ប្រសិនបើរដ្ឋាភិបាលលោក ចូ បៃដិន ច្រានចោលប្រទេសទាំង ៣ ដូចពោលខាងលើនេះ មិនឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសទ្វីបអាមេរិក នោះ ពួកគេក៏មិនព្រមចូលរួមដែរ ។
គួររំលឹកថា មូលហេតុ ដែលប្រទេសអាមេរិកឡាទីន មានប្រតិកម្មយ៉ាងខ្លាំង ដូចនេះ និយាយពីឬសគល់ គឺ ដោយមកពីពួគេបាន និងកំពុងរងការ គាបសង្កត់ ពីសហរដ្ឋអាមេរិកជាយូរណាស់ មកហើយ ។ សហរដ្ឋអាមេរិកធ្លាប់ជ្រោងទង់ “ម៉ុងរ៉ូនិយម”ដើម្បីចាត់ទុកតំបន់អាមេរិកឡាទីនជា “ទីធ្លាខាងក្រោយក្នុងផ្ទះ ” របស់ខ្លួនក្នុងរយៈពេលយូរ ។ ក្នុងអំឡុងពេល ២០០ ឆ្នាំកន្លងមក ចាប់ពីបានឆក់យកដីធ្លី របស់ប្រទេសអាមេរិកឡាទីន ដើម្បីអភិវឌ្ឍប្រទេស ខ្លួនឯង ដល់គ្រប់គ្រងខ្សែសង្វាក់សេដ្ឋកិច្ច របស់ប្រទេសការ៉ាប៊ីន តាមរយៈក្រុមហ៊ុន ពហុជាតិ រហូតដល់ធ្វើឱ្យប្រទេស អាមេរិកឡាទីននិងប្រទេស ការ៉ាប៊ីនក្លាយជារដ្ឋចំណុះ របស់ខ្លួនតាមរយៈមធ្យោបាយ ដូចជាជ្រៀតជ្រែក ដោយកម្លាំងអាវុធជាដើម អាចនិយាយបានថា សហរដ្ឋអាមេរិកបានប្រព្រឹត្ត បទឧក្រិដ្ឋគ្រប់បែបយ៉ាង នៅតំបន់អាមេរិកឡាទីននិងប្រទេសការ៉ាប៊ីន ។
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុង ក្រោយ នេះ សហរដ្ឋអាមេរិក បានចាប់ផ្តើមអនុវត្ត “ម៉ុងរ៉ូនិយម ” ដើម្បីបង្កើន កម្លាំង ជ្រៀតជ្រែក និងគ្រប់គ្រងតំបន់ អាមេរិកឡាទីន ជាបន្តបន្ទាប់ តាមរយៈវិធី ដូចជាដាក់ទណ្ឌកម្ម និងកម្លាំងសម្ពាធ ដោយផ្តេសផ្តាសជាដើម ។ ទាំងការអនុវត្តការ ដាក់ទណ្ឌកម្ម តាមតែទំនើងចិត្ត ទាំងការឃុបឃិតគ្នា ដើម្បីបង្កើតជាក្រុមសម័្ពន្ធតូចគ្រប់បែបយ៉ាង អាមេរិកចង់រក្សា អនុត្តរភាពរបស់ខ្លួន នៅលើពិភពលោក តាមរយៈវិធីទាំងនេះ ។
អ្នកវិភាគបានចង្អុលបង្ហាញថា កលល្បិច របស់អាមេរិកដែលយកកិច្ចប្រជុំកំពូលលើកនេះ ធ្វើជាលេស ក្នុងន័យចង់អូសទាញ និងដាក់កម្លាំងសម្ពាធ ទៅលើប្រទេសអាមេរិកឡាទីន ក្នុងបញ្ហាពាក់ព័ន្ធនឹងចិន ទង្វើនេះមុខជានឹងគ្មានលទ្ធផលអ្វីឡើយ ។ និយាយចំពោះតំបន់អាមេរិកឡាទីន នាពេលបច្ចុប្បន្ននេះ បញ្ហាដែលគួរតែដោះស្រាយជាបន្ទាន់ គឺងើបឡើងវិញសេដ្ឋកិច្ចជាដើម តែមិនមែនធ្វើបដិបក្ខគ្នា ក្នុងភូមិសាស្ត្រនយោបាយនោះទេ ។ ដោយឡែក នាពេលថ្មីៗ កន្លងទៅនេះ លោក Ivan Duque Marquez ប្រធានាធិបតី កូឡុំប៊ី បានបញ្ជាក់យ៉ាងច្បាស់ ក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មាន របស់អាមេរិកថា លោក”មិនគិតថា” ការវិនិយោគរបស់ចិននៅតំបន់ អាមេរិកឡាទីន ជា”ការគំរាមកំហែង”នោះទេ ហើយលោកបានអំពាវនាវ ឱ្យសហរដ្ឋអាមេរិករួមសហការ ជាមួយប្រទេសចិន ដើម្បីពង្រឹងការដេញថ្លៃ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ជាយុទ្ធសាស្រ្តនៅតំបន់ អាមេរិកឡាទីន ។
អ្វីដែលហៅថា “ទ្វីបអាមេរិក ជាទ្វីបអាមេរិក របស់ប្រជាជនទ្វីបអាមេរិក” ការបញ្ចេញពាក្យសំដីនេះ គឺដើម្បីលាក់ បាំងមហិច្ឆតា របស់សហរដ្ឋអាមេរិក ដែលប៉ុនប៉ងធ្វើអនុត្តរភាព នៅទ្វីបអាមេរិក និងចាត់ទុកតំបន់អាមេរិកឡាទីនជា”ទីធ្លាខាងក្រោយក្នុងផ្ទះ” របស់ខ្លួនឯងតែប៉ុណ្ណោះ ។ ប៉ុន្តែ “ម៉ុងរ៉ូនិយម”មុខជា នឹងមិនទទួលបាន ការគាំទ្រនោះទេ ហើយទ្វីបអាមេរិកក៏មុខជានឹងក្លាយជាទ្វីប អាមេរិករបស់ប្រជាជនទ្វីប អាមេរិកយ៉ាងពិតប្រាកដ ជាក់ជាមិនខាន!៕ វិទ្យុមិត្តភាពកម្ពុជាចិន