នយោបាយ

បទវិភាគ ៖ សំឡេងយុត្តិធម៌ ដែលបានលាន់ឮ ខ្ទរខ្ទារ ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ជាការតបតវិញ យ៉ាងខ្លាំងក្លា ចំពោះ” ការស្វែងរកអនុត្តរភាព ដោយយកបញ្ហាសិទ្ធិមនុស្ស ធ្វើជាលេស” របស់សហរដ្ឋអាមេរិក និងប្រទេសលោក ខាងលិច

នាពេលថ្មីៗ កន្លងទៅនេះ ក្នុងកិច្ចប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ ដែលបើកធ្វើ នៅក្រុងហ្សឺណែវ ប្រទេសគុយបា តំណាង ឱ្យប្រទេសជិត ៧០ ថ្លែងសុន្ទរកថា រួមដើម្បីប្រឆាំងការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ដោយយកបញ្ហាសិទ្ធិ មនុស្សធ្វើជាលេស ។ ក្រៅពីនេះ ក៏មានប្រទេសជាង ២០ បានថ្លែងសុន្ទរកថា តាមទម្រង់ទោលដើម្បីគាំទ្រ ប្រទេសចិនផងដែរ ។

គួររំលឹកថា ទិដ្ឋភាពនេះ បានលេចចេញជាច្រើនលើក ក្នុងកាលៈទេសៈអន្តរជាតិ ដូចជាក្រុមប្រឹក្សា សិទ្ធិមនុស្សជាដើម ។ ប្រទេសជិត ១០០ បានបង្ហាញ ពីមតិត្រឹមត្រូវ ក្នុងន័យសម្តែងការ យោគយល់និងគាំទ្រ ចំពោះគោលជំហរ របស់ប្រទេសចិន តាមរយៈវិធីខុសៗគ្នា ដែលបានបញ្ជាក់ថា សហគមន៍អន្តរជាតិ ជាពិសេស គឺប្រទេសកំពុងអភិវឌ្ឍន៍ ដ៏ច្រើនកុះករមានការវិនិច្ឆ័យ យ៉ាងច្បាស់លាស់ថា តើសិទ្ធិមនុស្សរបស់ចិន ល្អឬមិនល្អ ក៏ដូចជាបានមើលឃើញច្បាស់ នូវពុតត្បុត និង “ស្តង់ដារពីរ” របស់សហរដ្ឋអាមេរិក និងប្រទេសលោកខាង លិច ក្នុងបញ្ហាសិទ្ធិមនុស្ស ហើយបានប្រឆាំង យ៉ាងដាច់ខាតនូវការ ប្រើបញ្ហា សិទ្ធិមនុស្ស ធ្វើជា ឧបករណ៍នយោបាយ សម្រាប់គាបសង្កត់ គូប្រជែង ។ សំឡេងយុត្តិធម៌ ដែលបានលាន់ឮខ្ទរខ្ទារ ក្នុងក្រុមប្រឹក្សា សិទ្ធិមនុស្សទាំងនេះ ជាការតបតវិញ យ៉ាងខ្លាំងក្លា ចំពោះ”ការស្វែងរកអនុត្តរភាព ដោយយកបញ្ហា សិទ្ធិមនុស្សធ្វើជាលេស” របស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងបរិបទ ដែលសហរដ្ឋអាមេរិក ចាត់ទុកប្រទេសចិនជា” គូប្រជែងជាយុទ្ធសាស្ត្រដ៏ធំបំផុត របស់ខ្លួន” បញ្ហាគន្លឹះជាច្រើន ដូចជាបញ្ហា ស៊ីនជាំង ហុងកុង ស៊ីនចាំងនិងតៃវ៉ាន់ ជាដើមបានក្លាយជាសន្លឹកបៀ ដែលអ្នកនយោបាយ អាមេរិក និងលោកខាងលិចប្រើប្រាស់ ជាញឹកញាប់ ដើម្បីទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន ។ សូមយកបញ្ហាពាក់ព័ន្ធតំបន់ស៊ីនជាំង ជាឧទាហរណ៍ សហរដ្ឋអាមេរិក និងប្រទេស លោកខាងលិច បានបង្កបង្កើតជា” ខ្សែសង្វាក់ឧស្សាហកម្មក្លែងបន្លំ”ដ៏ពេញលេញមួយ ។

យ៉ាងណាមិញ ពាក្យភូតកុហកទោះជានិយាយ ១ ពាន់ដង ក៏ដោយ ក៏វានៅតែជាពាក្យភូតកុហកដែរ ។ ក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ រាល់លើក គោលនយោបាយអភិបាល កិច្ចភូមិភាគស៊ីនជាំង របស់ប្រទេសចិន ទទួលបានការយោគយល់ និងគាំទ្រ ពីសំណាក់សហគមន៍ អន្តរជាតិ ដែលបូករួមទាំង ប្រទេសអ៊ីស្លាមផងដែរ នេះជាភស្តុតាង យ៉ាងច្បាស់លាស់ ។ ប្រសិនបើមិនបានមើលឃើញច្បាស់ថា ធាតុពិតនៃបញ្ហាពាក់ព័ន្ធតំបន់ ស៊ីនជាំង គឺជាបញ្ហាប្រឆាំងភេរវកម្មនិង បញ្ហាប្រឆាំងអបគមន៍និយម ហើយក៏គ្មានអ្វី ដែលហៅថា “ការធ្វើទុក្ខបុកម្នេញ” ទៅលើជនជាតិមូស្លឹម ទាល់តែសោះ ម៉េចប្រទេសអ៊ីស្លាម ទាំងនេះបានបង្ហាញ ពីមតិដ៏ត្រឹមត្រូវក្នុងន័យ ផ្តល់ការគាំទ្រ ដល់ប្រទេសចិនប៉ុណ្ណឹង ?

ពីមួយឆ្នាំទៅមួយឆ្នាំ “កលល្បិចសិទ្ធិមនុស្ស” របស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនតូច ដែលបានលេងជាញឹកញាប់ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទទួលបរាជ័យម្តងហើយម្តងទៀត ប្រការទាំងនេះ បានបង្ហាញឱ្យឃើញយ៉ាងពេញលេញថា សច្ចធម៌ គឺស្ថិតក្នុងដួងចិត្ត របស់មនុស្សទូទៅ ។ ដោយឡែក ប្រទេសកំពុងអភិវឌ្ឍន៍ ដ៏ច្រើនកុះករ មិនសូវខ្វល់ នឹងការសម្តែងរបស់អ្នកនយោបាយ អាមេរិកនិង លោកខាងលិចបែបនេះទេ វាមិនត្រឹមតែដោយមកពីពួកគេគោរព ការពិតនិងភាពត្រឹមត្រូវទាំងស្រុង នៃបញ្ហានេះប៉ុណ្ណោះទេ ថែមទាំងក៏ ដោយសារពួកគេមាន ចំណាប់អារម្មណ៍ដូចគ្នាថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច បាននិងកំពុងគាបសង្កត់ ប្រទេសដទៃទៀតក្រោមលេស សិទ្ធិមនុស្ស ។ លើសពីនេះ ទៅទៀត ពួកគេក៏បានរងផលប៉ះពាល់យ៉ាងខ្លាំង ពីទង្វើបែបនេះដែលបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ រួមរបស់ប្រទេស កំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករផងដែរ ។

កាលពីខែមេសា ឆ្នាំនេះ លោក Pedro Luis Pedroso ឯកអគ្គរដ្ឋទូតគុយបាប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានសួរត្រង់ៗថា “មិនដឹងថា នៅថ្ងៃណាមួយ តើមហាសន្និបាតអង្គការ សហប្រជាជាតិនឹងអនុម័តលើសេចក្តី សម្រេចចិត្តមួយ ដើម្បីផ្អាកជាបណ្តោអាសន្ន នូវលក្ខណសម្បតិ្ត ជារដ្ឋសមាជិក នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់សហរដ្ឋអាមេរិកទេ “? តាមពិតទៅ នេះក៏ជាសំឡេងរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករដែរ ។ ខណៈដែលសហរដ្ឋអាមេរិក វាយប្រហារលើបញ្ហា សិទ្ធិមនុស្ស របស់ប្រទេសដទៃ សហគមន៍អន្តរជាតិ គួរផ្តល់កញ្ចក់ធំបំផុត មួយដល់អាមេរិក សម្រាប់ពិចារណា ពីកំហុសរបស់ខ្លួន ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top