ថ្ងៃទី២១ ខែ មិថុនា តាមម៉ោងតំបន់ខាងកើត របស់អាមេរិក អនុលោម តាមអ្វីដែលហៅថា «ច្បាប់ស្តីពីការបង្ការ កុំឱ្យមានការបង្ខិតបង្ខំ ឱ្យជនជាតិ វៃវូអឺធ្វើពលកម្ម» រដ្ឋបាលគយ និងការពារព្រំដែន របស់ សហរដ្ឋអាមេរិក បានធ្វើសន្និដ្ឋានថា ផលិតផល ដែលផលិត នៅតំបន់ស៊ីនជាំង នៃប្រទេសចិន ទាំងអស់ ជាផលិតផលពាក់ព័ន្ធ នឹង អ្វីដែលហៅថា “បង្ខំឱ្យធ្វើពលកម្ម” ព្រមទាំងហាម មិនឱ្យនាំចូលផលិតផល ទាំងអស់ ដែលពាក់ព័ន្ធ នឹងតំបន់ស៊ីនជាំង ។ អ្នកចេះដឹង អាចមើលឃើញថា ទង្វើឆ្កួតឡប់របស់អាមេរិក ដែលឈរលើមូលដ្ឋាន ពាក្យកុហក បានល្មើស នឹងក្រឹត្យក្រមសេដ្ឋកិច្ច ទីផ្សារ តាមពិតទៅ អាមេរិកចង់ “ផ្តាច់ទំនាក់ទំនង”ជាមួយប្រទេសចិន លើវិស័យ ពាណិជ្ជកម្ម និងច្រានចោលតំបន់ស៊ីនជាំង រហូតដល់ឱ្យ ប្រទេសចិន នៅក្រៅខ្សែសង្វាក់ ឧស្សាហកម្មជាសកល ដើម្បីសម្រេច បាននូវអ្វីដែលហៅថា “ទប់ស្កាត់ប្រទេសចិន ដោយយកបញ្ហាស៊ីនជាំង ធ្វើជាលេស ” ។
ទោះជាបាត់បង់ដើមឈើ មួយដើម របស់អាមេរិក ក៏ ផលិតផលតំបន់ស៊ីនជាំង នៅតែមានព្រៃឈើទាំងមូល ។ ប៉ុន្តែនិយាយ ចំពោះទីផ្សារអាមេរិក ដែលជាទីផ្សារ ចំណាយធំជាងគេ នៅលើពិភពលោក បើសិនជាហាមមិន ឱ្យនាំចូលផលិតផល ទាំងអស់ ដែលពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ហាក់ដូចជាកាត់ផ្តាច់ ជាមួយខ្សែសង្វាក់ឧស្សាហកម្ម ជាសកលដោយខ្លួនឯង និងបណ្តេញប្រទេស ខ្លួនឯងឱ្យនៅឯកោ ។
សូមយកមុខរបរ សំឡីកប្បាស និងប៉ូលីស៊ីលីកុន ដែលជាឧស្សាហកម្ម មានឧត្តមភាព របស់តំបន់ស៊ីនជាំង ជាឧទាហរណ៍ ។ កប្បាសដែលមានដើមវែង របស់តំបន់ស៊ីនជាំង មានគុណភាពខ្ពស់ និងតម្លៃថោក ជាជម្រើសជាអាទិភាព របស់ផលិតផលល្បីឈ្មោះលើឆាកអន្តរជាតិ ។ ព្រមពេលជាមួយគ្នានេះ តំបន់ស៊ីនជាំង បានផលិត ប៉ូលីស៊ីលីកុន ស្ទើរតែចំនួនពាក់កណ្តាល នៃចំនួនសរុប នៅលើពិភពលោក ការផលិតបន្ទះសូឡា របស់អាមេរិកមាន៨៥ភាគរយ គឺ ពឹងផ្អែកលើប្រទេសចិន ។ បើសិនជាហាម មិនឱ្យនាំចូលផលិតផល ពីរប្រភេទនេះ នោះអាមេរិកពិបាក រកជម្រើសជំនួស នៅលើពិភពលោកណាស់ នោះការបង់តម្លៃ របស់អាមេរិក គឺអតិផរណាកាន់តែខ្ពស់ និងវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ មានភាពកាន់តែធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ ។
មិនត្រឹមតែប៉ុណ្ណោះទេ ដោយមកពីច្បាប់អាក្រក់ ដែលពាក់ព័ន្ធ នឹងតំបន់ស៊ីន ជាំងនេះ ក៏មានខ្លឹមសារដាក់ទណ្ឌកម្ម ទៅលើសហគ្រាស ដែលបានប្រើប្រាស់ សម្ភារៈដើម នៃតំបន់ស៊ីនជាំង និងបានឈ្នួលបុគ្គលិក ជនជាតិវៃវូអឺ នេះគឺមានន័យថា អាមេរិកមិនគ្រាន់ តែនឹងច្រានចោល ផលិតផលនៃតំបន់ ស៊ីនជាំង តែប៉ុណ្ណោះទេ ជាងនេះទៅទៀត គឺចង់ផ្តាច់ទំនាក់ទំនង ជាមួយប្រទេសចិន ក៏ដូចជាកាត់ផ្តាច់ ជាមួយខ្សែសង្វាក់ ឧស្សាហកម្មជាសកលទៀតផង ។
បច្ចុប្បន្ននេះ ក្នុងបរិបទសកលភាវូបនីយកម្ម ផលិតផល និងសម្ភារៈដើមរបស់តំបន់ស៊ីនជាំង បាននាំចេញទៅកាន់តំបន់ ជាច្រើននៅលើពិភពលោក ហើយបានគ្របដណ្ដប់ លើខ្សែសង្វាក់ ឧស្សាហកម្មជាសកល ។ កម្មករជនជាតិវៃវូអឺក៏បានចូលរួមយ៉ាងទូលំទូលាយ ក្នុងផលិតកម្ម នៃសហគ្រាស ធ្វើការខិតខំ ប្រឹងប្រែង ដើម្បីជីវភាពរស់នៅ ដ៏ល្អបវរ ។ ប៉ុន្តែអាមេរិកបានប្រឌិតពាក្យ កុហកអ្វីដែលហោថា “ការបង្ខំ ឱ្យធ្វើពលកម្ម” ប៉ុនប៉ងច្រានចោល ផលិតផល ទាំងអស់ ដែលពាក់ព័ន្ធនឹង តំបន់ស៊ីនជាំង តាមពិតទៅ ទង្វើនេះគឺចង់ធ្វើការបំបិទ ដោយឯកតោភាគី និងកាត់ផ្តាច់ ទីផ្សារសកល ។ អាមេរិកបដិសេធ មិនឱ្យនាំចូលផលិតផលទាំងអស់ ពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង តាមពិតទៅ គឺផ្តាច់ខ្លួនចេញ ពីពិភពលោក ផ្តាច់ខ្លួនចេញពីឱកាស និងផ្តាច់ខ្លួនចេញ ពីអនាគត ដែលនឹងពន្លឿន “ការកាច់ផ្តាច់ខ្លួនឯង” ចេញពីខ្សែសង្វាក់ឧស្សាហកម្មជាសកល ។ ពេលវេលានឹងបញ្ជាក់ថា ៖ ដើរថយក្រោយ ពីនិន្នាការប្រវត្តិសាស្ត្រ និងប៉ុនប៉ងបិទផ្លូវរបស់អ្នកដទៃ ចុងបំផុតគង់តែបិទផ្លូវ របស់ខ្លួនឯង ជាក់ជាមិនខាន ៕
វិទ្យុមិត្តភាពកម្ពុជាចិន