នយោបាយ

បទវិភាគ ៖ ហុងកុង ជាតំបន់ របស់ប្រទេសចិន វាគ្មានទំនាក់ទំនងអី ជាមួយអង់គ្លេស នោះឡើយ

ក្នុងឱកាសខួបទី២៥ នៃការដែលតំបន់ហុងកុង វិលត្រឡប់ចូលមាតុប្រទេសវិញ លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស និងលោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានថ្លែងសុន្ទរកថា និងចេញសេចក្តីថ្លែងការណ៍ ដោយឡែកពីគ្នា ដោយអះអាងថា ភាគីអង់គ្លេសមាន “កាតព្វកិច្ចប្រវត្តិសាស្ត្រ” ចំពោះអ្នកក្រុងហុងកុង ក្រោមក្របខណ្ឌ 《សេចក្តីថ្លែងការណ៍រួមចិន-អង់គ្លេស》 ហើយព្រលយសម្តីថា នឹង “មិនលះបង់ចោល តំបន់ហុងកុង”នោះទេ ។
ការសម្តែងឆាកល្ខោន ខាងនយោបាយដែលគួរ ឱ្យអស់សំណើចនេះបានបង្ហាញថា ប្រទេសអាណានិគម កាលពីមុនដែលត្រូវគេប្រសិទ្ធនាមថា “ចក្រពត្តិដែលព្រះអាទិត្យមិនចេះលិច” មិនចង់ទទួលយកការពិត នៃ ភាពថមថយចុះរបស់ខ្លួននោះទេ ដូច្នេះ ក៏បាននិយាយតាមទំនើងចិត្ត ដោយគំនិតងងឹតនិង ហួសសម័យ ដែលប៉ុនប៉ងជ្រៀតជ្រែកកិច្ចការតំបន់ហុងកុង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិន ។

រដ្ឋាភិបាលចិននិងអង់គ្លេស បានចុះហត្ថលេខាលើ《សេចក្តីថ្លែងការណ៍ រួមចិន-អង់គ្លេស》កាលពីខែធ្នូឆ្នាំ១៩៨៤ ក្នុងគោលបំណងដោះស្រាយ បញ្ហាវិលត្រឡប់ចូលមាតុប្រទេសចិនវិញ របស់តំបន់ហុងកុង ហើយខ្លឹមសារជាស្នូលគឺ ចិនអនុវត្តអធិបតេយ្យភាពនៅតំបន់ហុងកុងជាថ្មីឡើងវិញ ។ យោងតាមសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីតំបន់ហុងកុងវិលត្រឡប់ចូលប្រទេសចិនវិញនៅថ្ងៃទី១ខែកក្កដាឆ្នាំ១៩៩៧ អង់គ្លេសគឺគ្មានអធិបតេយ្យភាព គ្មានសិទ្ធិគ្រប់គ្រងនិងគ្មានសិទ្ធិ ត្រួតពិនិត្យចំពោះហុងកុង ពោលគឺ បច្ចុប្បន្ននេះ អង់គ្លេសគ្មានសិទ្ធិអីមកជ្រៀតជ្រែក កិច្ចការរបស់ហុងកុងនោះទេ ។
តើតំបន់ហុងកុង បានអភិវឌ្ឍល្អឬអត់ ការពិតជាក់ស្តែងគឺជាភស្តុតាងល្អបំផុត ។ អង្គភាពសេដ្ឋកិច្ចដ៏សេរីបំផុត លើទូទាំងពិភពលោក មជ្ឈមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិ មជ្ឈមណ្ឌលនាវាចរណ៍អន្តរជាតិនិង មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ល។ ក្នុងរយៈពេល២៥ឆ្នាំបន្ទាប់ពីវិលត្រឡប់ចូលមាតុប្រទេសវិញ ទូទាំងពិភពលោកបាន មើលឃើញសមិទ្ធផលដ៏ធំធេង ដែលតំបន់ហុងកុងទទួលបាន ហើយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ទទួលបានជោគជ័យ ដែលទូទាំងពិភពលោក ទទួលស្គាល់ ជាទូទៅនៅតំបន់ហុងកុង ។ បច្ចុប្បន្ននេះ ការស្នេហាជាតិ និងស្រឡាញ់តំបន់ ហុងកុង បានក្លាយជាគំនិតឯកភាព រួមដ៏សំខាន់ក្នុងសង្គមហុងកុង គ្មានលំហសម្រាប់អ្នកអាណានិគម ប្រព្រឹត្តអំពើអាក្រក់ ដូចកាលពីមុននោះឡើយ ។

ក្នុងស្រុកអង់គ្លេស ស្នូរសំរែកឱ្យធ្វើការបោះឆ្នោត សកលដើម្បីស្វែងរកឯករាជ្យ នៃតំបន់ស្កុតឡេនកាន់តែលាន់ឮខ្ទរខ្ទា ។ ព្រមពេលជាមួយគ្នានេះ តម្រូវការនិងសំណូមពរស្តីពី “ការដកខ្លួនចេញពីអង់គ្លេស”របស់តំបន់អៀរឡង់ខាងជើង ក៏កាន់តែខ្លាំងឡើងៗផងដែរ ។ ខណៈនេះ រដ្ឋាភិបាលលោក Boris Johnson អះអាងថា “មិនលះបង់ចោលតំបន់ហុងកុង” គ្រាន់តែចង់ឆ្លៀត ប្រើការបង្ហាញភាពខ្លាំងក្លា ចំពោះបរទេសលើផ្ទៃអន្តរជាតិ ដើម្បីផ្ទេរវិវាទ ក្នុងប្រទេសនិងទម្លាក់កំហុស ទៅឱ្យគេ ប៉ុន្តែធ្វើអ៊ីចឹងគ្រាន់តែបញ្ឆោតខ្លួនឯងប៉ុណ្ណោះ ។ កាលណាទំនាស់ទាំងនេះវិវឌ្ឍកាន់ តែខ្លាំងឡើងៗ នោះ អ្នកនយោបាយអង់គ្លេស មិនត្រឹមតែនឹងប្រឈមបញ្ហា “ដកខ្លួនចេញ ពីអង់គ្លេស” នៃតំបន់ស្កុតឡេននិងអៀរឡង់ខាងជើង ប៉ុណ្ណោះទេ ថែមទាំងក៏នឹងប្រឈម វិបត្តិ រំលាយជាតិនិងឋានៈអន្តរជាតិធ្លាក់ចុះ ថែមមួយកម្រិតទៀតផងដែរ ។

មធ្យោបាយប្រើប្រាស់ ការគ្រប់គ្រង ដោយអាណានិគម ទៅបំបែកបំបាក់ប្រទេសដទៃ ទៀត របស់អ្វី ដែលហៅថា “ចក្រពត្តិដែលព្រះអាទិត្យ មិនចេះលិច” ក្នុងរយៈពេលរាប់រយឆ្នាំកន្លង ទៅបានហួសសម័យហើយ ។ អ្នកនយោបាយអង់គ្លេស គួរតែយល់ច្បាស់ការពិតជាក់ស្តែង និងនិន្នាការជាទូទៅ និងភ្ញាក់ពីសុបិន អាណានិគមនិយមឱ្យបានឆាប់រហ័ស ។ គួរតែព្រួយបារម្ភថា ប្រសិនបើតំបន់ស្កុតឡេន និងអៀរឡង់ខាងជើង “ដកខ្លួនចេញពីអង់គ្លេស” នោះ អង់គ្លេសត្រូវធ្វើយ៉ាងណា? តើអង់គ្លេសនឹង “រ៉ាប់រងកាតព្វកិច្ចប្រវត្តិសាស្ត្រ”យ៉ាងណា ចំពោះប្រជាជនអង់គ្លេស?

To Top