នយោបាយ

ទីប្រឹក្សានយោបាយកំពូលចិន អំពាវនាវឱ្យ ជនរួមជាតិតៃវ៉ាន់ ឈរលើប្រវត្តិសាស្ត្រ ត្រឹមត្រូវ

ប៉េកាំង ៖ ទីប្រឹក្សានយោបាយកំពូល របស់ចិន លោក Wang Yang បានអំពាវនាវ ឱ្យជនរួមជាតិតៃវ៉ាន់ ទទួលបានការយល់ដឹង ច្បាស់លាស់ អំពីនិន្នាការរួម នៃទំនាក់ទំនងឆ្លង កាត់ច្រកសមុទ្រ និងឈរយ៉ាងរឹងមាំ នៃប្រវត្តិសាស្ត្រត្រឹមត្រូវ។

លោក Wang សមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សា នយោបាយប្រជាជនចិន បានធ្វើការកត់សម្គាល់ នៅពេលថ្លែងសុន្ទរកថា នៅក្នុងសន្និសីទសំខាន់ នៃវេទិកាច្រកសមុទ្រលើកទី១៤ ប្រារព្ធឡើងនៅទីក្រុងឆ្នេរសមុទ្រ Xiamen ក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន ។

ដោយដកស្រង់លិខិតមួយដោយលោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស CPC ក្នុងការឆ្លើយតបទៅកាន់យុវជនមកពីកោះតៃវ៉ាន់ ដែលចូលរួមក្នុងវេទិកានោះ លោក Wang បានលើកឡើងថា នេះបង្ហាញពីការយកចិត្តទុកដាក់ របស់លោក Xi ចំពោះយុវជនមកពីតៃវ៉ាន់ និងសារៈសំខាន់ដ៏អស្ចារ្យ ដែលលោកយកចិត្តទុកដាក់ ចំពោះវេទិកានេះ ។

លោក Wang បានអំពាវនាវដល់យុវជន ទាំងសងខាងនៃច្រកសមុទ្រ ឱ្យរួបរួមយុវជនតៃវ៉ាន់បន្ថែមទៀត ដើម្បីបន្ត និង សម្រេចក្តីសុបិនរបស់ពួកគេ នៅលើដីគោក ហើយធ្វើឱ្យជីវិតរបស់ពួកគេរីកដុះដាល ក្នុងដំណើរការដ៏អស្ចារ្យ នៃការសម្រេចក្តីសុបិន របស់ជនជាតិចិន នៃការស្តារឡើងវិញនូវជាតិ។

លោក Wang បានបន្ដថា “ប្រជាជន នៅសងខាងនៃច្រកសមុទ្រ គឺជាសមាជិក នៃគ្រួសារតែមួយ ដែលឈាមហូរក្រាស់ជាងទឹក” ដោយកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងត្រូវ បានធ្វើឡើង ដើម្បីអនុវត្តគោលនយោបាយរួមរបស់បក្ស សម្រាប់ការដោះស្រាយសំណួរតៃវ៉ាន់ក្នុងយុគសម័យថ្មីផងដែរ។ ដោយប្រកាន់យកគោលការណ៍ចិនតែមួយ និងការឯកភាពឆ្នាំ១៩៩២ ។

លោក Wang បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែង ក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីជំរុញការអភិវឌ្ឍន៍ ដោយសន្តិវិធីនៅទូទាំងច្រកសមុទ្រ និងដើម្បីកែលម្អ ជាបន្តបន្ទាប់នូវប្រព័ន្ធ និងគោល នយោបាយ ដែលបានរចនាឡើង ដើម្បីធានាសុខុមាលភាព របស់ជនរួមជាតិតៃវ៉ាន់ និងពង្រីកការប្រព្រឹត្តិ ស្មើភាពគ្នា ចំពោះពួកគេនៅលើដីគោក ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top