នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេស អាមេរិក បានប្រគល់អ្វី ដែលហៅថា របាយការណ៍ ប្រចាំឆ្នាំ២០២២ នៃ“សេចក្តីព្រាងច្បាប់បង្ការ អំពើប្រល័យពូជសាសន៍ និងអំពើឃោរឃៅ Elie Wiesel” ជូនចំពោះរដ្ឋសភា ព្រមទាំងបានចេញផ្សាយ “យុទ្ធសាស្ត្រ ធ្វើការ ប៉ាន់ប្រមាណ បង្ការនិងទប់ទល់ នឹង អំពើឃោរឃៅ” ជាលើកដំបូង ក្នុងប្រវតិ្តសាស្ត្រអាមេរិក ក្នុងន័យប៉ុនប៉ងបិទស្លាក “ប្រល័យពូជសាសន៍” និង “បង្ខំឱ្យធ្វើពលកម្ម” ទៅលើតំបន់ស៊ីនជាំងប្រទេសចិន ជាថ្មីម្តងទៀត ។
លោក Elie Wiesel អ្នកនិពន្ធសញ្ជាតិ អាមេរិក ជនជាតិជី្វប ដែលបានទទួលមរណភាព ជាអ្នករស់រានមានជីវិត ក្នុងការប្រល័យពូជសាសន៍ របស់ពួកណាស៊ីក្នុង អំឡុង ពេលសង្គ្រាម លោកលើកទីពីរ លោកធ្លាប់បញ្ចេញសម្លេង ដើម្បីរកយុត្តិធម៌ ឱ្យអ្នកស្លាប់បាត់បង់ជីវិត ក្នុងមហាសោកនា ដកម្មលើកនេះ ។ ហេតុអ្វីបានជាអាមេរិក បានដាក់ ឈ្មោះរបស់លោក ជាឈ្មោះអ្វីដែលហៅថាសេចក្តីព្រាងច្បាប់ និងឆ្លៀត ប្រើសេចក្តីព្រាង ច្បាប់នេះនិយាយថា អ៊ីចេះថាអ៊ីចុះចំពោះសភាពការណ៍ សិទ្ធិមនុស្សរបស់ប្រទេសជាច្រើន ក្នុងនោះក៏បូករួម ទាំងប្រទេសចិនផង គឺគ្រាន់តែចង់ប្រឌិត ពាក្យកុហក ដែលអាចបំភាន់ភ្នែករបស់អ្នកផង និងបិទបាំងពីការប៉ុនប៉ង ដែលចង់ជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងរបស់ប្រទេសដទៃ ដើម្បីរក្សាអនុត្តរភាព បែបអាមេរិកតែប៉ុណ្ណោះ ។
របាយការណ៍ប្រចាំ ឆ្នាំ២០២២ដែលក្រសួងការបរទេស អាមេរិកបានប្រគល់នោះ និងគួបផ្សំជាមួយ «សេចកី្តព្រាងច្បាប់ ស្តីពីការបង្ការកុំឱ្យមានការ បង្ខិតបង្ខំឱ្យជនជាតិ វៃវូអឺ ធ្វើពលកម្ម ”របស់អាមេរិក ដែលចូលជាធរមាននៅថ្ងៃទី២១ ខែមិថុនា សុទ្ធតែចាត់ទុកសិទ្ធិមនុស្សជាអាវុធ ប៉ុនប៉ងច្រានចោល តំបន់ស៊ីនជាំងកាត់ផ្ដាច់ ពីខ្សែសង្វាក់ ឧស្សាហកម្មសកល និងបង្កបង្កើតកត្តាអស្ថិរភាព នៅតំបន់ស៊ីនជាំងដោយចេតនា ដើម្បីសម្រេចបាននូវគោលដៅ ដែលចង់ទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន ។
តាមពិតទៅ មិនថាអាមេរិកចេញ ផ្សាយរបាយការណ៍យ៉ាងណា ដាក់ចេញយុទ្ធសាស្ត្រយ៉ាងណា ឬប្រកាសសេចកី្ត ព្រាងច្បាប់យ៉ាងណា ក៏សុទ្ធតែមិនអាចមួលបង្កាច់ ដល់តំបន់ស៊ីនជាំង របស់ចិននោះទេ ។ ដោយសារសហគមន៍អន្តរជាតិ បានសម្គាល់ឃើញថា តំបន់ស៊ីនជាំង ជាតំបន់មួយដែលទទួល បានការអភិវឌ្ឍប្រកប ដោយសុវត្ថិភាព មានភាពធូរធារស្តុកស្តម្ភនិងបើកទូលាយ គ្មានទំនាក់ទំនងជាមួយនឹងបទឧក្រិដ្ឋ “ប្រល័យពូជសាសន៍” និង “បង្ខំឱ្យធ្វើពលកម្ម” ជាដើមទាល់តែសោះ ។
តួលេខបានបង្ហាញថា ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ បរិមាណសរុប នៃការនាំចេញនាំចូលរបស់តំបន់ស៊ីនជាំង បានកើនពី១៣៩៨០០លានប្រាក់យាន់ចិន ឡើងដល់១៥៦៩០០លានប្រាក់យាន់ចិន ដៃគូពាណិជ្ជកម្មពាសពេញ នៅប្រទេសនិងតំបន់ចំនួនជាង១៧០ នៅលើពិភពលោក ។ ៥ខែដំបូងឆ្នាំនេះ បរិមាណសរុប នៃការនាំចេញនាំចូលរបស់តំបន់ស៊ីនជាំង គឺ៦៧៤១០លានប្រាក់យាន់ចិន កើនជាង៣០,៩ភាគរយ ក្រុមមិត្តភកិ្ត នៃកិច្ចសហប្រតិបតិ្តការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម បានពង្រីកធំឥតឈប់ឈរ ។
ការអភិវឌ្ឍសេដ្ឋកិច្ចអាចជំរុញ ការប្រកបការងារដោយផ្ទាល់ ។ ៥ខែដំបូងឆ្នាំនេះ ឱកាសការងារថ្មី នៅតាមទីក្រុង និងជនបទនៃតំបន់ស៊ីនជាំង មាន២៦៣០០០នាក់ ។ ក្នុងបរិបទដែលបច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោក មានសភាពធ្លាក់ចុះ លទ្ធផលនេះបានបង្ហាញ ឱ្យឃើញនូវភាពធន់ នៃសេដ្ឋកិច្ចស៊ីនជាំង ហើយក៏ទទួលបានការទទួលស្គាល់ពីសហគមន៍ អន្តរជាតិផងដែរ ។
តាមការពិត អ្វីជា “ប្រល័យពូជសាសន៍” និងអ្វីជា “បង្ខំឱ្យធ្វើពលកម្ម” មានការកំណត់យ៉ាងច្បាស់លាស់ ក្នុងច្បាប់អន្តរជាតិ ។ ចាប់ពីអតីតកាល រហូតដល់បច្ចុប្បន្ននេះ អាមេរិក បានជំពាក់បំណុលសិទ្ធិមនុស្ស កាន់តែច្រើនឡើងៗ។ អាមេរិកស្រែក “ការការពារសិទ្ធិមនុស្ស”កាន់តែខ្លាំង កាន់តែធ្វើឱ្យពិភពលោក មើលច្បាស់ពីធាតុពិតនៃការ “រំលោភសិទ្ធិមនុស្ស”ទៅទៀត ។ អាមេរិក ដែលជា“អ្នកពូកែមួលបង្កាច់ ” តែមិនអាចលាបព័ណ៌ លើតំបន់ស៊ីនជាំងទេ មានតែនឹងលាតត្រដាង នូវមុខមាត់លាក់ពុតនិង កំហុសរបស់ខ្លួនតែប៉ុណ្ណោះ ៕
វិទ្យុមិត្តភាពកម្ពុជាចិន