នយោបាយ

បទវិភាគ ៖ ទំនាក់ទំនង រវាងចិននិងអាស៊ាន ចូលក្នុងគន្លងល្បឿនលឿន កិច្ចសហប្រតិបតិ្តការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បង្ហាញយ៉ាងពេញ លេញពីកម្លាំងរស់រវើក

ប្រទេសចិន និងអាស៊ាន មានទឹកដីតភ្ជាប់ជាមួយគ្នា ហើយដួងចិត្តប្រជាជន ក៏បានតភ្ជាប់គ្នាផងដែរ ជានិច្ចកាល ចិននិងអាស៊ាន តែងតែជាអ្នកជិតខាងល្អ មិត្តភក្តិល្អនិងដៃគូល្អ ដែលរួមសុខរួមទុក្ខរួមវាសនា ។ ក្នុងរយៈពេល១០ឆ្នាំ កន្លងមក ក្រោមការណែនាំ និងជំរុញជាយុទ្ធសាស្ត្រ របស់អ្នកដឹកនាំ នៃប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ទំនាក់ទំនង រវាងចិននិងអាស៊ាន បានឈានចូលគន្លង ល្បឿនលឿន ។

ប្រទេសអាស៊ាន បានថ្លែងជាច្រើនលើកហើយថា ក្នុងទំនាក់ទំនងភាពជាដៃគូ សន្ទនា រវាងអាស៊ាននិងបណ្តាប្រទេសនានា ទំនាក់ទំនងរវាងចិន និងអាស៊ានមានកម្លាំង រស់រវើក ជាងគេនិង ទទួលបានសមិទ្ធផលច្រើនជាងគេ ។ ប្រទេសចិន បានបង្កើត ទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រជាមួយ អាស៊ានមុនគេ បានចុះហត្ថលេខាលើ «សនិ្ធសញ្ញាស្តីពីកិច្ចសហប្រតិបតិ្តការ ដោយមេត្រីភាពរបស់អាស៊ីអាគ្នេយ៍»មុនគេ បានធ្វើការពិគ្រោះពិភាក្សា អំពីការបង្កើតតំបន់ ពាណិជ្ជកម្មសេរី ជាមួយអាស៊ានមុនគេ បានបញ្ជាក់យ៉ាង ច្បាស់លាស់ថា នឹងគាំទ្រតួនាទីជាស្នូល របស់អាស៊ាន ក្នុងកិច្ច សហប្រតិបតិ្តការ ក្នុងតំបន់មុនគេ ហើយក៏ជាប្រទេស ដែលបានប្រកាស ជាសាធារណៈមុនគេថា រីករាយចុះហត្ថលេខាលើ ពិធីសារនៃ«អនុសញ្ញា គ្មានអាវុធនុយក្លេអ៊ែរ នៃអាស៊ីអាគ្នេយ៍»ផងដែរ ។

ព្រមពេលជាមួយគ្នានេះ កិច្ចសហប្រតិបតិ្តការផ្នែក សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងអាស៊ាន ក៏មានភាពរស់រវើកណាស់ផងដែរ កិច្ចសហប្រតិបតិ្តការ ជាក់ស្តែងត្រូវ បានលើកកម្ពស់ គុណភាពនិងលំដាប់ថ្នាក់ ។ ចិននិងអាស៊ានជាដៃគូពាណិជ្ជកម្មធំ ជាងគេរវាងគ្នានិងគ្នា បើប្រៀបធៀប នឹង៣០ឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើង១០០ដង ក្រៅពីនេះ ការបណ្តាក់ទុនដោយផ្ទាល់ របស់ភាគីទាំងពីរបានលើសពី៣១០០០០លានដុល្លារអាមេរិក ។ ផ្លូវដែកពីចិន ដល់ប្រទេសឡាវ បានដាក់ឱ្យប្រើប្រាស់ ដោយរលូន គម្រោងរួមគ្នាកសាង“ ខ្សែក្រវាត់និងផ្លូវ”មួយចំនួន ដូចជាគម្រោង ផ្លូវដែក ពីក្រុងហ្សាការតា ដល់ក្រុង Bandung ផ្លូវដែកពីប្រទេសចិន ដល់ថៃ គម្រោងសាងសង់សួនឧស្សាហកម្ម រវាងចិន និងម៉ាឡេស៊ី ក៏ដូចជាចិននិង ឥណ្ឌូនេស៊ីជាដើម បានដំណើរការដោយរលូន ។ ពីខែមករាដល់ខែឧសភា ឆ្នាំនេះ ការបណ្តាក់ទុនដោយផ្ទាល់ មិនមែនលើវិស័យហិរញ្ញវត្ថុ របស់សហគ្រាសចិន នៅប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” បានកើនឡើង៩,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ ក្នុងនោះប្រទេសដែលស្ថិត នៅលេខរៀង១០ខាងមុខ មានប្រទេសចំនួន៧ ជាប្រទេសអាស៊ាន គឺសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ថៃ កម្ពុជានិងឡាវ ។

ទិន្នន័យដែលអគ្គរដ្ឋបាលគយចិន បានប្រកាសកាលពីថ្ងៃទី១៣ ខែកក្កដាបានបង្ហាញថា នៅឆមាសទីមួយឆ្នាំនេះ ការនាំចេញ នាំចូលរវាងចិន និងដៃគូពាណិជ្ជកម្មសំខាន់ៗ សុទ្ធតែរក្សានិន្នាការកើនឡើង ។ រីឯការនាំចេញនាំចូលរវាងចិន និងអាស៊ាន បានកើនឡើង១០,៦ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ទំហំនាំចេញពីប្រទេសចិន ទៅកាន់អាស៊ានបានឡើង ដល់២៦៣២៤០លានដុល្លារអាមេរិក កើនជាង១៦,៦ ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំមុន រីឯទំហំនាំចូល របស់ប្រទេសចិន ពីអាស៊ានបានឡើង ដល់១៩៥៣១០ លានដុល្លារអាមេរិក កើនជាង៥,៣ភាគរយ បើប្រៀបធៀប នឹង រយៈពេលដូចគ្នានៃឆ្នាំមុន ។ អាស៊ានជាដៃគូពាណិជ្ជកម្មធំ ជាងគេរបស់ប្រទេសចិន ជាបន្តទៀត ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាស៊ានស្មើនឹង១៤,៩ភាគរយ នៃទំហំពាណិជ្ជកម្មសរុបជាមួយបរទេស របស់ប្រទេសចិន ។
ពីដៃគូពិគ្រោះពិភាក្សា និងដៃគូសន្ទនា ដោយគ្រប់ជ្រុងជ្រោយ ដល់ការបង្កើត “ទំនាក់ទំនងភាពជាដៃគូសុខដុមរមនា និងមានទំនុកចិត្ត រវាងគ្នានិងគ្នា ដែលឆ្ពោះទៅរកសតវត្សរ៍ទី២១” រហូតដល់ការបង្កើត “ទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រឆ្ពោះទៅរកសន្តិភាពនិងភាពរុងរឿង” ។ ប្រទេសចិន និងអាស៊ាន មានការតភ្ជាប់គ្នានិងស៊ីសង្វាក់គ្នា ទាំងផ្នែក នយោបាយ និងពាណិជ្ជកម្ម ភាគីទាំងពីរបានបំពេញ បន្ថែមគ្នាយ៉ាងខ្លាំង លើវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម មានឧត្តមភាពភូមិសាស្ត្រ និងការតភ្ជាប់គ្នាសម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការ ប្រការទាំងនេះ ធ្វើឱ្យកិច្ច សហប្រតិបតិ្តការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាស៊ានក្នុងឆ្នាំនេះ នឹងបន្តបញ្ចេញភាព រស់រវើក ជាបន្តបន្ទាប់ ។

ដើម្បីធ្វើឱ្យប្រជាជន ចំនួនជាង ២ពាន់លាននាក់នៃប្រទេស ចំនួន១១ មានជីវភាពរស់ នៅកាន់តែល្អ ប្រសើរ ចិននិងអាស៊ាន បានចាប់ដៃគ្នាស្វែង រកផ្លូវដ៏ភ្លឺស្វាងមួយ ដែលប្រកបដោយ សុខសុភមង្គល និងកិច្ចសហប្រតិបតិ្តការ ឈ្នះ-ឈ្នះ ។ ប្រឈមនឹងអនាគត ចិន និងបណ្តាប្រទេស អាស៊ានរីករាយធ្វើឱ្យ ការផ្លាស់ប្តូរនិង កិច្ចសហប្រតិបតិ្តការ លើគ្រប់វិស័យមានភាពកាន់ តែស៊ីជម្រៅ ក៏ដូចជារ៉ាប់រង បេសកកម្មយុគសម័យពោលគឺ គាំពារសន្តិភាព និងជំរុញ ការអភិវឌ្ឍ ដើម្បីរួមគ្នាកសាងមហាគ្រួសារ ដែលមានវិបុលភាព និងភាពស្រស់ស្អាត ថែមមួយកម្រិតទៀត !
វិទ្យុមិត្តភាពកម្ពុជាចិន

To Top