នយោបាយ

បទវិភាគ ៖ មិនថាអាមេរិក បង្ករឿងហេតុ នៅសមុទ្រចិនខាងត្បូង យ៉ាងណាក៏ដោយ ក៏ទីបំផុត នឹងឥតប្រយោជន៍ បានឡើយ

នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីអាមេរិកពីររូប បានឃោសនាបំប៉ោង ពីបញ្ហាសមុទ្រចិនខាងត្បូងម្តងទៀត ដោយបានអះអាងថា ចិនបានធ្វើ “ទង្វើដាក់សម្ពាធ និងមិនទទួល ខុសត្រូវ ”នៅសមុទ្រចិនខាងត្បូង ប្រការនេះមុខជានឹងបណ្តាល ឱ្យកើតមានរឿង ហេតុដ៏ធំជាមិនខាន ។ ហើយនៅថ្ងៃដដែល នាវាផ្ទុក យន្តហោះ Ronald Reaganរបស់កងទ័ពអាមេរិក បានធ្វើនាវាចរណ៍ ចាកចេញពីកំពង់ផែសិង្ហបុរី ធ្វើដំណើរទៅកាន់សមុទ្រចិន ខាងត្បូងម្តងទៀត ។

បើសិនជានិយាយ ដល់ទង្វើ “ប្រើអំណាចបង្ខិតបង្ខំ” នោះនៅលើពិភពលោកទាំងមូល ប្រទេសណាអាចប្រៀបធៀបនឹងអាមេរិកបាន ? ក្នុងនាមជាប្រទេស នៅពីក្រៅតំបន់ ជាច្រើនឆ្នាំកន្លងមក អាមេរិកបានបង្ហាញ សាច់ដុំនៅសមុទ្រចិនខាងត្បូង ដោយយកទង់ “សេរីភាពខាង នាវាចរណ៍”ធ្វើជាលេស នេះទើបជាមូលហេតុធំជាងគេ ដែលបណ្តាលឱ្យមាន យោធូបនីយកម្ម នៅសមុទ្រចិនខាងត្បូង ។

តាមការ ទម្លាយ របស់ផ្នែកយោធារបស់ចិនបានឱ្យដឹងថា នៅកណ្តាលខែនេះ នាវាប្រដេញ បំពាក់គ្រាប់មីស៊ីល Benfold របស់អាមេរិក បានសម្រុក ចូលលំហសមុទ្រXi Sha របស់ប្រទេសចិន ដោយមិនបានទទួលការអនុញ្ញាត ពីរដ្ឋាភិបាលចិន ។ យុទ្ធភូមិខាងត្បូង របស់កងទ័ពរំដោះ ប្រជាជនចិន បានចាត់បញ្ជូនកងទ័ពជើង អាកាស និងជើងទឹកតាមដានឃ្លាំមើល ព្រមទាំងបញ្ចេញការព្រមាន និងបណ្តេញចេញ ។

វាច្បាស់ណាស់ គឺអាមេរិកហ្នឹងឯង ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរ នូវអធិបតេយ្យភាព និងសន្តិសុខរបស់ចិន ក៏ដូចជាបានបំផ្លាញ សន្តិភាពនិងស្ថិរភាព នៅតំបន់សមុ្រទចិន ខាងត្បូង តែអាមេរិក បែរជាទម្លាក់កំហុសឱ្យគេ ហើយបានដាក់កំហុស “ការប្រើអំណាច បង្ខិតបង្ខំ” ដែលជាកំហុសរបស់ខ្លួនឯង ទៅឱ្យប្រទេសចិន ដែលគ្រាន់តែចង់ ការពារ អធិបតេយ្យភាព និងសន្តិសុខ ប្រទេសជាតិ ក្នុងន័យអុជអាលបំបែក បំបាក់ទំនាក់ទំនង រវាងចិន និងប្រទេសជុំវិញសមុទ្រចិន ខាងត្បូង ។ បច្ចុប្បន្ននេះ ក្នុងបរិបទដែលអាមេរិក បានផ្តោតសំខាន់ ទៅលើការ ប្រកួតប្រជែងជាមួយប្រទេសធំ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក សមុទ្រចិនខាងត្បូង បានក្លាយជាសន្លឹកបៀរ ដ៏សំខាន់របស់អាមេរិក សម្រាប់ដាក់សម្ពាធលើប្រទេសចិន ក៏ដូចជារក្សាអនុត្តរភាព របស់ខ្លួនរួចទៅហើយ ។
មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា នាពេលថ្មីៗកន្លងទៅនេះ លោក Joko Widodoប្រធានាធិបតីឥណ្ឌូណេស៊ីបានបំពេញទស្សនកិច្ចនៅប្រទេសចិន ភាគីទាំងពីរបានសម្រេចថា នឹងបង្កើនការប្រាស្រ័យទាក់ទង រវាងស្ថាប័នសមុទ្រលើគ្រប់វិស័យ អនុវត្តឱ្យបានល្អនូវគម្រោង មូលនិធិសហប្រតិបតិ្តការ លើសមុទ្រ និងត្រួសត្រាយ សក្តានុពលសេដ្ឋកិច្ចលើសមុទ្រ ព្រមទាំងបានចុះហត្ថលេខាលើឯកសារ សហប្រតិបតិ្តការលើវិស័យ សមុទ្រជាដើម ។ ហើយពេលមុននេះ ក្នុងកិច្ចសន្ទនាកំពូល សាងគ្រីឡា ដែលបើកធ្វើនៅខែមិថុនា លោក Prabowo ក្រសួងការពារជាតិឥណ្ឌូណេស៊ី បានលើកឡើង យ៉ាងច្បាស់ថា “ឥណ្ឌូណេស៊ីនឹងមិនចូលក្នុងសម័្ពន្ធយោធាណាមួយទេ “បញ្ហាក្នុងតំបន់គួរតែដោះស្រាយ តាមវិធីបែបអាស៊ី” ។

ក្នុងនាមជាប្រទេសនាំមុខគេរបស់អាស៊ាន អាកប្បកិរិយារបស់ឥណ្ឌូណេស៊ី បានឆ្លុះបញ្ចាំងពីសម្លេងរួម របស់ប្រទេសនៅតាមតំបន់ សមុទ្រចិនខាងត្បូង ។ ឆ្នាំនេះ ជាខួបទី២០ នៃការចុះហត្ថលេខាលើ « សេចកី្តប្រកាសប្រតិបតិ្ត សមុទ្រចិនខាងត្បូង» ។ ២០ឆ្នាំកន្លងមក បណ្តាភាគី នានាបានគោរព តាមការកំណត់ នៃ « សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិន ខាងត្បូង» បានរួមគ្នាគាំពារសន្តិភាព និងស្ថិរភាព នៃសមុទ្រចិន ខាងត្បូង ក៏ដូចជាបានរក្សា សេរីភាពនិងសុវត្ថិភាពនៃនាវាចរណ៍នៅសមុទ្រចិនខាងត្បូងផងដែរ ។ មិនថាអាមេរិកបានបង្ករឿងហេតុ នៅសមុទ្រចិនខាងត្បូងយ៉ាងណាក៏ដោយ ក៏វាប្រៀបដូចទឹកជោរអ៊ីចឹង រួចស្រកទៅវិញ ទីបំផុតនឹងឥតប្រយោជន៍បានឡើយ ។

ប្រវត្តិសាស្ត្រពិតជានឹងបញ្ជាក់ថា នៅលំហសមុទ្រចិនខាងត្បូង ដែលមានសន្តិភាព អ្នកណាគ្រាន់ជាអ្នកដំណើរ អ្នកណាទើបជាម្ចាស់ផ្ទះពិតប្រាកដ៕

អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជា ចិន

To Top