នយោបាយ

លោក Wang Yi សមាជិកក្រុមប្រឹក្សា កិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ថ្លែងសារអំពីករណី ដែលអាមេរិក រំលោភបំពាន អធិបតេយ្យភាព របស់ប្រទេសចិន

លោកស្រី Pelosi ប្រធានសភា តំណាងរាស្ត្រអាមេរិក បានទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់ របស់ចិន យ៉ាងគឃ្លើន ដោយមិនអើពើ នឹងការតវ៉ា យ៉ាងម៉ឺងម៉ាត់ របស់ភាគីចិន ។ ទង្វើនេះ បានល្មើសយ៉ាងធ្ងន់ធ្ងរ ចំពោះគោលការណ៍ចិនតែមួយ បំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាពចិន ដែលជាការបង្ក ហេតុនយោបាយទាំងចំហ ។ ករណីនេះ បានញ៉ាំងឱ្យប្រជាជនចិន ខឹងសម្បារយ៉ាងខ្លាំង និងធ្វើឱ្យសហគមន៍ អន្តរជាតិប្រឆាំងជាទូទៅ ។

អាមេរិកកុំស្រមើស្រមៃថា ចង់រារាំងបុព្វហេតុ បង្រួបបង្រួមជាតិ របស់ប្រទេសចិនឱ្យសោះ ។ តៃវ៉ាន់ជាចំណែកមួយ របស់ចិន ការសម្រេចការបង្រួបបង្រួមជាតិ ទាំងស្រុង ជាភាពចាំបាច់ នៃប្រវត្តិសាស្រ្ត ។ បញ្ហាតៃវ៉ាន់ កើតឡើងដោយសារភាពទន់ខ្សោយ នៃប្រទេសវកាលនោះ តែវាមុខជានឹងត្រូវបានដោះស្រាយ ទន្ទឹមគ្នានឹងការស្តារភាពរុងរឿង នៃប្រជាជាតិឡើងវិញ ជាក់ជាមិនខាន ។

អាមេរិកកុំស្រមើស្រមៃ ពីការបំផ្លាញ ការស្តារនិងអភិវឌ្ឍ របស់ប្រទេសចិនឱ្យសោះ ។
អាមេរិកកុំស្រមើស្រមៃ ពីការលេងល្បែងប្រកួតប្រជែង ភូមិសាស្ត្រឱ្យសោះ ។

អាមេរិកកុំស្រមើស្រមៃ ពីការប្រែសទៅជាខ្មៅឱ្យសោះ ។ អាមេរិកអះអាងថាភាគីចិន បាននិងកំពុងធ្វើឱ្យស្ថានការណ៍ ឡើងកម្តៅ ប៉ុន្តែការពិត គឺភាគីអាមេរិកជាអ្នកបង្កហេតុ មុនគេលើបញ្ហាតៃវ៉ាន់។ ភាគីអាមេរិកនៅបានអះអាងតៀតថា ប្រទេសចិនស្វែង រកការបង្រួបបង្រួមជាតិ ជាការគំរាមកំហែង ចំពោះតៃវ៉ាន់ ក៏ប៉ុន្តែបញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុង របស់ចិនសុទ្ធសាធ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top